អ្នក​កឹ​ម សុខា​និយម ចេញ​មុខ​វាយប្រហារ​លោក​សម រ​ង្ស៊ី និង​បក្ខពួក


រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​និន្នាការ​នយោបាយ​គាំទ្រ​លោក​កឹ​ម សុខា បាន​ចេញ​មុខ​វាយប្រហារ​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី និង​ក្រុម​លោក​សម រ​ង្ស៊ី ដែល​តែងតែ​ធ្វើ​នយោបាយ​ចំណេញ​ភាគី​កឹ​ម សុខា ។ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឈុំ ឈឿ​ន (Chum Chhoeun) ជា​មនុស្ស​ជំនិត​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​គំនិត​ស្អប់​ទ​ង្វើ​រ​របស់​លោក​សម រ​ង្ស៊ី យ៉ាង​ខ្លាំង នាថ្ងៃទី២៧ ខែកុម្ភៈនេះ ។

លោក​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ក្នុង​នាម​ជា​អ្នក​កឹ​ម សុខា​និយម​ម្នាក់ ខ្ញុំ​ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ​នូវ​ទ​ង្វើ​របស់​លោក​សម រ​ង្ស៊ី ដែល​ជា​ទ​ង្វើ​អ​សីលធម៌​បញ្ឈឺចិត្ត និង​ក្បត់​យ៉ាង​គឃ្លើន​ចំពោះ​លោក កឹ​ម សុខា ។ លោក​បន្ត​ថា នៅ​លើ​បបូរមាត់​របស់​គាត់​សម រ​ង្ស៊ី តែង​ទន្ទិញ​រត់មាត់​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ប៉ុន្តែ​អ្វី​ដែល​បង្កប់​ក្នុង​ពាក្យ​នេះ គឺ​លោក​សម រ​ង្ស៊ី គ្រាន់តែ​ចង់​ទាញ​យក​ប្រជាប្រិយភាព​ពី​លោក​កឹ​ម សុខា ដើម្បី​មក​ប្រើប្រាស់ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ពីព្រោះ​លោក​សម រ​ង្ស៊ី ដឹងខ្លួន​ថា រូប​គាត់​បើ​គ្មាន​លោក​កឹ​ម សុខា ប្រៀប​បាន​នឹង​គល់​អុស​ដែល​គេ​បោះចោល​គ្មាន​តម្លៃ​អ្វី​ទាំងអស់ ។

លោក​បញ្ជាក់​ថា «​អ្វី​ដែល​គួរ​ឲ្យ​ឈឺចាប់​បំផុត​នោះ គឺ​លោក​សម រ​ង្ស៊ី បាន​ធ្វើអំពើ​មិន​គួរ​គប្បី​ចំពោះ​លោក​កឹ​ម សុខា ទាល់តែ​សោះ ។ ការ​យក​សេរីភាព​របស់​លោក​កឹ​ម សុខា ទៅ​ភ្នាល់​ជា​ល្បែង​ជា​រឿង​ដ៏​អ​សីលធម៌​បំផុត​មួយ​ទៅ​ហើយ ឥឡូវនេះ​លោក​សម រ​ង្ស៊ី បាន​បង្ហាញ​នូវ​សកម្មភាព​ក្បត់​ជា​ចំហរ​ដោយ​ឥត​អៀនខ្មាស់​» ។ លោក​បន្ត​ថា នៅ​ពេល​លោក​កឹ​ម សុខា កំពុង​ជាប់​ឃុំឃាំង​លោក​សម រ​ង្ស៊ី បែរ​ទៅ​ជិះ​ស្គី​យ៉ាង​សប្បាយ ​នៅ​ស្រុក​បារាំង ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បញ្ឈឺចិត្ត​លោក​កឹ​ម សុខា និង​អ្នក​កឹ​ម សុខា​និយម​ទៀត ។ នៅ​ពេល​លោក​កឹ​ម សុខា ខិតខំ​លះបង់​អ្វី​ៗ​គ្រប់យ៉ាង ដើម្បី​បក្ស​រួម​ទាំង​ការ​លះបង់​សេរីភាព​ផ្ទាល់ខ្លួន​ផង​លោក​សម រ​ង្ស៊ី បែរជា​ឌឺ​ឲ្យ​លោក​កឹ​ម សុខា ថា​ជាប់គុក​ដូច​លោក​កឹ​ម សុខា ឥតប្រយោជន៍​មិន​អាច​ជួយ​អ្វី​បាន​ទាល់តែ​សោះ ? គ្រា​ដែល​លោក​កឹ​ម សុខា និង​ក្រុម​គ្រួសារ​ក៏​ដូច​ជា អ្នក​កឹ​ម សុខា​និយម​កំពុង​តែ​ក្រៀមក្រំ ហើយ​បន់ស្រន់​ឲ្យ​លោក​កឹ​ម សុខា មាន​សេរីភាព លោក​សម រ​ង្ស៊ី បែរជា​ទៅ​រាំរែក​យ៉ាង​សប្បាយ​រីករាយ​ដោយ​គ្មាន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់ ។

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ដោយ​ឃើញ​អំពើ​ទាំងឡាយ​របស់​លោក​សម រ​ង្ស៊ី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​សម្តី​របស់​លោក កឹ​ម សុខា ដែល​បាន​ប្រាប់​ក្រុម​សកម្មជន​របស់​ខ្លួន កាលពី​នៅ​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ថា «​សូមអ្នក​ទាំងអស់​គ្នា​ចាំ​ទុក​ថា មនុស្ស​ដូច​លោក​សម រ​ង្ស៊ី មិន​អាច​យក​ធ្វើ​ជា​មិត្ត​បាន​ឡើយ ពីព្រោះ​មនុស្ស​នេះ​មិន​ចេះ​ខ្វល់​ពី​អ្នក​ណា​ក្រៅពី​ខ្លួនឯង​ឡើយ​» ។ ទោះជា​យ៉ាងណា ខ្ញុំ​ខំព្យាយាម​ដាក់ចិត្ត​ដាក់​កាយ​ជឿ​លើ​សម្ព័ន្ធភាព​រវាង​លោក សម រ​ង្ស៊ី និង​លោក​កឹ​ម សុខា មួយ​រយៈ​កន្លង​មក​ទោះបីជា​ពេល​ខ្លះ​អ្នក​កឹ​ម សុខា​និយម​ជា​ច្រើ ន​បាន​នាំ​គ្នា​រិះគន់​លោក​សម រ​ង្ស៊ី ពីក្រោយ​ខ្នង​យ៉ាងណា​ក៏​ដោយ ។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​ពិតជា​អស់​ក្តី​អត់ធ្មត់​ទៀត​ហើយ ពីព្រោះ​តែ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ទ​ង្វើ​អ​សីលធម៌ និង​អំពើ​ក្បត់​យ៉ាង​គឃ្លើន​របស់​លោក​សម រ​ង្ស៊ី ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឈុំ ឈឿ​ន ក៏​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​កឹ​ម សុខា​និយម ទាំងឡាយ​ឈប់​ខាំមាត់សង្កត់ចិត្ត​ឈប់​គ្រាំ​ទ្រូង ព្រោះតែ​ខ្លាច​បែកបាក់​តទៅ​ទៀត​ទៅ ពីព្រោះ​ទោះ​ទ្រាំ​ដល់​ស្ទះដង្ហើម​ស្លាប់​ក៏​មនុស្ស​ដូច​សម រ​ង្ស៊ី នេះ​មិន​កែប្រែ​ចរិត​ដែរ ។

តើ​យើង​ទាំងអស់​គ្នា​អត់ទ្រាំ ដើម្បី​អ្វី ? ដើម្បី​មើល​ទ​ង្វើ​អ​សីលធម៌ និង​អំពើ​ក្បត់​យ៉ាង​គឃ្លើន របស់​លោក សម រ​ង្ស៊ី ឬ​ក៏​យើង​ត្រូវធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ផលប្រយោជន៍​របស់​យើង ? សម្រាប់​ខ្ញុំ ភាព​អត់ធ្មត់​ចំពោះ​ទ​ង្វើ​របស់​លោក​សម រ​ង្ស៊ី និង​បក្សពួក​គាត់​ដែល​បាន​ប្រមាថ​មាក់ងាយ​មក​លើ​លោក​កឹ​ម សុខា និង​មក​លើ​ពួក​យើង គឺ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ។ លោក​គូសបញ្ជាក់​ថា​«​ខ្ញុំ​ដឹង​ថា អ្នក​កឹ​ម សុខា​និយម​ទាំងអស់​មាន​ផែនការ​រៀបចំ​ធ្វើ​អ្វី​ម្យ៉ាង ប៉ុន្តែ​ម្នាក់​ៗ​ចេះ​តែ​ទ្រាំ​អត់ធ្មត់​ក្រោម​ហេតុផល​ថា កុំ​ឲ្យ​បែកបាក់ ។ ប៉ុន្តែ​ទោះជា​យើង​ទ្រាំ​យ៉ាងណា​ការ​បែកបាក់​វា​មាន​ស្រេច​ទៅ​ហើយ ។

ម្យ៉ាងទៀត ភាគី​ម្ខាង​ទៀត​គេមិនដែល​ខ្វល់​ពី​យើង​ទេ គឺ​ពួក​គេ​បែរជា​ធ្វើ​អាជីវកម្ម​គ្រប់​បែប​យ៉ាង​ពី​សម្ព័ន្ធភាព​រវាង​លោកសម រ​ង្ស៊ី និង​លោកកឹ​ម សុខា ​។ ពួក​គេ​យកបញ្ហា​នេះ​ម​កបាំងមុខ ដើម្បី​កេង​ចំណេ​ញ​ខណៈ ដែល​ពួកយើងរស់នៅ​ដោយ​គ្រាំគ្ រា​ក្រោម​ការ​ប្រមាថ​គ្រប់​បែប​យ៉ាង ទាំង​កាយវាចារ​ចិត្ត ។ តើ​យើងទ្រាំ​ដើម្បី​អ្វី​ទៀត ? ខ្ញុំ​សង្ឃឹមថា សារ​នេះ​នឹង​ក្លាយជា​សារ​ដាស់​ស្មារតី​ក្រុម​អ្នកកឹ​ម សុខា និយម​ទាំងអស់​ឲ្យ​ចេញ​មុខ​ទម្លាយ​របាំង​នៃ​ការ​ខ្លាច​បែកបាក់​នេះ​ ដើម្បី​បន្តដំណើរ​របស់​យើង​តទៅ​ទៀត​ ។ ខ្ញុំ​សង្ឃឹមថា បងប្អូន​អ្នក​ធ្លាប់​គាំទ្រ​យើង​នឹង​នៅ​តែ​បន្ត​គាំទ្រ​យើង​ជា​បន្ត​ទៀត​ដោយ​មិន​ត្រូវ​សម្ងំ​ធ្វើ​ជា​ឈ្នាន់​ឲ្យ​ក្រុម លោក សម រ​ង្ស៊ី ជាន់​លើ​ខ្នង​ពួក​យើង​យ៉ាង​គ​ឃ្លើន​តទៅទៀត​ឡើយ ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ