ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​បុក​ចូល​ផ្ទះ​មួយ​ហើយ​ធ្លាយ​ទៅ​បុក​ផ្ទះ​មួយទៀត​ផ្អើល​ផ្លូវ​បេតុង​ព្រៃ​ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ដាច់​ហ្វ្រាំង ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​កាត់សក់ និង​ផ្ទះ​លក់​ទូរ​សព្ទ័​ដៃ បណ្តាល​អោ រង​ការ​ខូចខាត​សំភារៈ​មួយ​ចំនួន​ធំ តែ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​ដាច់​ហ្វ្រាំង ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​កាត់សក់ និង​ផ្ទះ​លក់​ទូរ​សព្ទ័​ដៃ បណ្តាល​អោ រង​ការ​ខូចខាត​សំភារៈ​មួយ​ចំនួន​ធំ តែ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនុច​ស្តុ​ប​ផ្សារ​ថ្នល់​បត់ ផ្លូវ​បេតុង​ព្រៃ​ស កែង​និង​ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​មួយ​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-១៩៥៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ព្រៃ​ស ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ។

ប្រភពដដែល​បានបន្ត​ថា លុះ​រថយន្ត​យីឌុប​មក​ដល់​ចំណុច​កើតហេតុ​បាន​បួង​ចង្កូត​ឡើង​ទៅ​ផ្លូវ​២១៧ តែ​ដោយសារ​រថយន្ត​លឿន​ពេក ហើយ​ណាមួយ​ហ្វ្រាំង​មិន​ស៊ី​ផង​នោះ ​ធ្វើ​អោយ​រថយន្ត​ជ្រុល​បុក​ចូល​ផ្ទះ​កាត់សក់ ធ្លាយ​ទៅ​ចូល​ផ្ទះ​លក់​ទូរ​សព្ទ័​មួយ​កន្លែង​ទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​សំភារៈ​និង​របស់របរ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ដែល​ដេក​នៅ​ខាងក្នុងផ្ទះ​នោះ​ទេ​ ។ ភ្លាម​ៗ​នោះ​ដែរ គេ​បានឃើញ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ចេញពី​ក្នុង​រថយន្ត​នាំ​រត់គេច​ខ្លួន​បាត់​អស់ ។

បន្តិច​ក្រោយមក គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត ព្រមទាំង​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង អោយមក​ធ្វើ​វាស់វែង​យក​ទៅ​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ