ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​២៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​កើតឡើង​១៨​លើក​(​យប់​១១​លើក​) ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​កើតឡើង​១៨​លើក​(​យប់​១១​លើក​) ស្លាប់​ប្រុស​៦​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​១១​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, ងងុយដេក​១​លើក ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ថ្មើរជើង​៣​នាក់​, រថយន្ត​ធំ​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​២​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​, រថយន្ត​ធំ​និង​ថ្មើរជើង​៣​លើក​ស្លាប់​៣​នាក់​, រថយន្ត​ធំ​ក្រឡាប់​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង​,​រថយន្ត​ធំ​៨​គ្រឿង​,​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​៤​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​៧​លើក​, យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​, ផ្លូវ​ខេត្ត​៩​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តកំពង់ស្ពឺ​២​លើក​ស្លាប់​១​នាក់ របួស​២​នាក់​, ខេត្តកំពត​២​លើក​ស្លាប់​១​នាក់​,​ព្រៃវែង​៣ លើក​ស្លាប់​៣​នាក់​របួស​៣​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​២ លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៦៧០៩​គ្រឿង (​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៩៤០​គ្រឿង (៣៧%) អប់រំ​៣៣៥​គ្រឿង (​ម៉ូតូ​៦៦%) មធ្យោបាយ​ពិន័យ​៦០៥​គ្រឿង
(​ម៉ូតូ​៨៤%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៦៧៩​គ្រឿង អប់រំ​២២៣​គ្រឿង ពិន័យ​ចំនួន​សរុប​៥២៨​គ្រឿង (​មួក​៣៩១​គ្រឿង កញ្ចក់​១១៧​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ