ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ថៃ និង​ឡុ​ង លី​គ័ង ជីវិត​ឡើង​ត្រដែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​ជាប់​ជ័យ​លា​ភី​កម្មវិធី​The Voice Kid ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​The Voice Kid រដូវ​កាល​ទី​១ ពេជ្រ ថៃ…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​ជាប់​ជ័យ​លា​ភី​កម្មវិធី​The Voice Kid ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​The Voice Kid រដូវ​កាល​ទី​១ ពេជ្រ ថៃ និង​ឡុ​ង លីង​គ័ង ជីវភាព​គ្រួ​សារបាន​លូត​ឡើង​ល្អ​ប្រសើរ ។ ទាំង​ពេជ្រ ថៃ និង​ឡុ​ង លីង​គ័ង ត្រូវ​គេ​មើលឃើញ​ថា អ្នក​ទាំង​ពីរ​បាន​បង្ហាញខ្លួន​ជា​ញឹកញាប់​នៅ​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​ហង្ស​មាស​ទាំង​នៅ​ក្នុង​ស្ទូ​ឌី​យោ និង​តាម​បណ្តា​ខេត្ត ផ្សេង​ៗ ។ ការ​បង្ហាញខ្លួន​ស្ទើរ​មិន​ដាច់​រយៈ​ពី​តារាចម្រៀង​វ័យ​ទាំង​ពីរ​រូប​នេះ​គឺ​បង្ហាញ​ថា ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម​សម្រាប់​ជីវភាព​រស់នៅ ការ​ផ្គត់ផ្គង់​លើ​ការ​សិក្សា ។

ក្មេង​ដែល​ចេញពី​ខេត្តបាត់ដំបង និង​បាន​ធំធាត់​ដោយសារ​ការ​មើលថែ​ពី​ជីដូន ដោយ​ឪពុក​ម្តាយ​ចេញ​ទៅ​ប្រកបការងារ​នៅ​ប្រទេស​ថៃ កុមា​រា​ពេជ្រ ថៃ បាន​ប្រែ​ក្លាយជា​ជីវភាព​ទៅ​ជា​ប្រសើរ​ឡើង​មួយ​កម្រិត ក្រោយ​​មាន​សមត្ថភាព​ប្រឡង​ជាប់​កម្មវិធី The Voice Kid Cambodia រដូវ​កាល​ទី​១ ។ ក្រោយ​ពី​បាន​ប្រឡង​ជាប់​សន្ទុះ​ប្រជាប្រិយភាព របស់​ម្ចាស់​ជ័យ​លា​ភី The Voice Kids Cambodia រដូវ​កាល​ទី​១ កុមា​រា ពេជ្រ ថៃ កាន់តែ​កើន​ឡើងជា​លំដាប់ និង​មិន​ដែល​ថយ​ចុះ​នោះ​ទេ ។

ទន្ទឹម​នឹង​ប្រជា​ប្រិយ​ភាព​របស់​កុមា​រា​រូប​នេះ​កាន់តែ​កើនឡើង មហាជន​សង្កេត​ឃើញ​ថា ជីវិត​របស់​គេ​ហាក់​ផ្លាស់​ប្តូរ​ទាំងស្រុង មិន​ដូច​ពី​មុន​នោះ​ទេ ។ ជាក់ស្តែង​កាលពី​កន្លង​ទៅ​នេះ ពេជ្រ ថៃ បាន​ធ្វើ​ឲ្យ​មហាជន និង​ពិធីករ​នៅ​លើ​ឆាក ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ ពេជ្រ ថៃ ពាក់ចិញ្ចៀន​ពេជ្រ ឡើង​ច្រៀង ។ បន្ទាប់​ពី​ឃើញ​ពេជ្រ ថៃ ពាក់ចិញ្ចៀន​ពេជ្រ​មក ធ្វើ​ឲ្យ​មហាជន​ដឹង​ថា នៅ​ពេល​នេះ​ជីវភាព​របស់​តារា​វ័យក្មេង​រូប​នេះ​ពិតជា​ឡើង​ខ្ពស់ ។

ជា​ការ​កត់សម្គាល់​បើ​មើល​ពី​តម្លៃ​ខ្លួន​ដែល​ពេជ្រ ថៃ ឡើង​ឆាក​ច្រៀង ម្តង​ៗ​នោះ ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹង​ថា កុមារ​រូប​នេះ​ទទួល​បាន​តម្លៃ នៅ​ក្នុង​មួយ​កម្មវិធី​ចាប់ពី​៨០០ ទៅ​១២០០​ដុ​លា្ល​រ​ឯណោះ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ទៅ​តាម​ខេត្ត​ឆ្ងាយ​ៗ ពេជ្រ ថៃ អាច​ទទួល​បាន​តម្លៃ​ខ្លួន​រហូត​ដល់​១០០០ ទៅ​១២០០​ដុល្លារ ដែល​តម្លៃ​នេះ សឹងតែ​ប្រហែល​តារា ល្បី​ៗ យូរ​ឆ្នាំ​ទៀត​ផង ។

ដោយឡែក​សម្រាប់​កុមារ​ឡុ​ង លី​គ័ង វិញ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​ផ្លាស់​ប្តូរជីវិត​គួរ​ឲ្យ​កត់​សម្គាល់ បន្ទាប់​ពី​ទទួល​ជ័យ​លា​ភី​ក្នុង​រដូវ​កាល​ទី​១​ជាមួយ​ពេជ្រ ថៃ ។ ឡុ​ង លីង​គ័ង បាន​បង្ហាញ​វត្តមាន​ច្រៀង​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ ក្នុង​ពេល​ដែល​កុមារ​រូប​នេះ​ក៏​បាន​ចេញ​បទ​ចម្រៀង ថ្មី​ៗ ដូច​ពេជ្រ ថៃ ផង​ដែរ​។

ឡុ​ង លីង​គ័​ង្គ សព្វថ្ងៃ​រស់នៅ​ស្រុក​សំរោង ខេត្តតាកែវ មាន​បងប្អូន​បី​នាក់ ប្រុស​២ ស្រី​១​ហើយ​គេ​ជា​កូនច្បង​ក្នុង​គ្រួសារ ។ មុន​ពេល​ចូល​សិល្បៈ ម្តាយ​រប​ស់ឡុង លីង​គ័ង ធ្វើការ​រោងចក្រ និង​ឳ​ពុក​បើកឡាន​ដឹក​កម្មករ​រោងចក្រ ជីវភាព​នៅ​ពេល​នោះ​មិនសូវ​ជា​ធូរធារ​ប៉ុន្មាន​ទេ ។ ដូច្នេះ​ឪពុក​ម្តាយ​របស់​លី​គ័ង​បាន​ឆ្លៀតពេល​ធ្វើស្រែ​ដើម្បី​សម្រាល​ជីវភាព​រស់នៅ ហើយ​លី​គ័ង ជា​អ្នក​ដឹក​កណ្តាប់​ស្រូវ​ស្ទើរតែ​ទាំងអស់​ដោយសារ​តែ​ឳ​ពុក​ម្តាយ​រវល់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឡុ​ង លីង​គ័ង បាន​បញ្ជាក់​ថា «​ក្រោយ​ពេល​ចប់​ការ​ប្រលង The Voice Kid Cambodia មាន​ពុក​ម៉ែ អ៊ុំ​ពូ​មីង​បាន​ស្គាល់​ខ្ញុំ និង​ពេញចិត្ត​ខ្ញុំ​ជា​ច្រើន ទើប​ធ្វើ​ឲ្យ​រូប​ខ្ញុំបាទ​មានការ​ងារ​ដែល​អាច​រក​ប្រាក់​ចំណូល​ជួយ​ក្នុង​គ្រួសារ​មួយ​ផ្នែក​ធំ ។ សព្វថ្ងៃ​ការងារ​ក្នុង​វិស័យ​សិល្បៈ​រាង​រវល់​គួរសម​ដែរ ដូច​ជា​ការ​សម្តែង​តាម​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ តែ​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់ខ្ញុំ​ទេ​ព្រោះ​ភាគច្រើន​ច្រៀង​តែ​សៅរ៍ និង​អាទិត្យ ។ ជាក់ស្តែង​ខ្ញុំ​នៅ​តែ​ទទួល​បាន​លេខ​១​នៅ​ក្នុង​ថ្នាក់រៀន​ដោយសារ​តែ​ខ្ញុំ​បែងចែក​ពេលវេលា​ច្រៀង និង​រៀន​បាន​ច្បាស់លាស់ ។

ងាក​មក​ចម្រៀង​វិញ​សព្វថ្ងៃ​ខ្ញុំ​បាន​ចេញ​បទ​ចម្រៀង​ចំនួន​២​បទ​ហើយ នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​បទ​«​ស្នេហ៍​ហ្មរ​ដំរី និង​បទ «​ក្រោយ​ពេល​ដែល​តា​បាន​ឃ្លា​តទៅ​ឆ្ងាយ​» ។​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែរ​ជិត​នឹង​ចេញ ព្រមទាំង​បទ​បែប សប្បាយ​ៗ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ផង​ដែរ »​។

តាម​រយៈ​សកម្មភាព​នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ​ពិតជា​បាន​បង្ហាញ​ថា ចំណូល​ពី​សិល្បៈ​រប​ស់ឡុង លី​គ័ង អាច​ទទួល​បាន​កម្រិត​មួយ​ខ្ពស់ ពោល​មិន​ចាញ់​ពេជ្រ ថៃ ទេ​បើ​ទោះបីជា​គេ​មិន​អាច​បញ្ចេញ​ឲ្យ​ដឹង​តម្លៃ​ខ្លួន​ពេល​ឡើង​ច្រៀង ម្តង​ៗ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ