ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់ផ្ដើម​វិនិយោគ​លើ​គម្រោង​កែ​ច្នៃ​សំរាម​​ជា​បន្ទះ​សូ​ឡា

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ឲ្យ​ប្រើ​ថវិកា​ដែល​នៅ​សល់​ក្នុង​មូលនិធិ​អភិរក្ស​ថាមពល​សម្រាប់​គម្រោង​កែ​ច្នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​(​សូ​ឡា​) និង​អា​គុយ​យានយន្ត ។ យោង​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ម្សិលមិញ…

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ឲ្យ​ប្រើ​ថវិកា​ដែល​នៅ​សល់​ក្នុង​មូលនិធិ​អភិរក្ស​ថាមពល​សម្រាប់​គម្រោង​កែ​ច្នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​(​សូ​ឡា​) និង​អា​គុយ​យានយន្ត ។ យោង​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ក្រសួង​ឧស្សាហ​កម្ម ថាមពល និង​ដឹក​ជញ្ជូន នឹង​អនុវត្ត​គម្រោង បន្ទាប់​ពី​មន្ត្រី​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន ។

លោក​Pasu Loharjun លេខាធិកា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ឧស្សាហកម្ម​បាន​និយាយ​ថា​៖« ប្រទេស​ថៃ​កំពុង​តែ​ជំរុញ​ដល់​ប្រជាជន និង​ក្រុមហ៊ុន​ឲ្យ​ប្រើ​ថាមពលបៃតង និង​ប្រើ​យានយន្ត​អគ្គិសនី ប៉ុន្តែ​ពួក​គេ​មិន​ទាន់​មាន​គម្រោង​កែ​ច្នៃ និង​កម្មវិធី​គ្រប់គ្រង​សម្រាប់​សម្រាម​ឧស្សាហកម្ម​ទាំងនេះ​ទេ »​។ លោក​បាន​បន្ថែម​ថា ក្រសួង​ទាំង​បី​ខាងលើ​បាន​ព្រមព្រៀង​ថា​នឹង​សហការ​ដើម្បី​ចាប់ផ្តើម​គម្រោង​ក្នុង​ពេល​ឆាប់​ៗ ។

លោក​បាន​បន្ត​ទៀត​ថា ៖« ពួក​យើង​កំពុង​តែ​ប្រមូល​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ដើម្បី​បង្កើត​ផែនការ​កែ​ច្នៃ និង​គ្រប់គ្រង ខណៈ​ដែល​មាន​ថវិកា​ប្រមាណ​៦៣,៨​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ »​។ លោក​បាន​និយាយ​ថា មន្ត្រី​ថ្នាក់ខ្ពស់​ៗ​ពី​ក្រសួង​ទាំង​បី​ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ជាតិ​ផង​ដែរ និង​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​លើកតម្កើង​យានយន្ត​អគ្គិសនី ប្រព័ន្ធ​ផ្ទុក​ថាមពល និង​ប្រព័ន្ធ​បណ្តាញ​ថាមពល​ជាតិ​ដើម្បី​អាច​ចល័ត​ថាមពល​ក្នុង​ប្រទេស​បាន​កាន់តែ​លឿន ។

ដោយ​មានការ​លើកតម្កើង​ទាំងនេះ ពួក​គេ​ព្យាករណ៍​ថា នឹង​មាន​កាក​សំណល់​ជា​ច្រើន​ផង​ដែរ​ពី​បន្ទះ​ស្រូប​ថាមពល​សូ​ឡា និង​អា​គុយ​យានយន្ត​នា​ពេល​អនាគត ។ លើស​ពី​នេះ​ទៅ​ទៀត លោក Pasu បាន​និយាយ​ថា រដ្ឋាភិបាល​នឹង​ព​ន្លឿ​ន​ដំណាក់កាល​ទី​បួន​នៃ​ផែនការអភិវឌ្ឍន៍​គីមី​ឥន្ធនៈ​ជាតិ បន្ទាប់​ពី​ដំណាក់កាល​ទី​៣​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ