ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ធ្វើ​សន្និសីទកាសែត​ខ្មោច​យក៍​អី​… បើ​អ្នកកាសែត​សួរ​ខឹង​តូងតាង​លែង​ហ៊ាន​សួរ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក​អីុ ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​បើកដៃ​ឱ្យ​បក្សពួក​របស់​ខ្លួន​រំលោភ​យក​ទីតាំង​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ និង​យក​ទៅ​ពុះ​ឡូ​តិ៍លក់​ស្ងាត់​ៗ និង​រឿង​យក​ឡាន​ផ្ទាល់ខ្លួន​ដែល​មាន​គេ​ជិះ​ម៉ាក​ដូច​គ្នា​ដែរ ថ្លៃ​ពី​៥​ទៅ​៦​ពាន់​ដុល្លារ​លក់​ឱ្យ​មន្ទីរ​បំ​ប៉ា​ង​តម្លៃ​តាម​អំពើ​ចិត្ត។ ព្រមទាំង​រឿងអាស្រូវ​ផ្សេង​ៗ​ទៀត​ជា​ច្រើន…

ខេត្តកោះកុង ៖ លោក​អីុ ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​បើកដៃ​ឱ្យ​បក្សពួក​របស់​ខ្លួន​រំលោភ​យក​ទីតាំង​ដី​រដ្ឋ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ និង​យក​ទៅ​ពុះ​ឡូ​តិ៍លក់​ស្ងាត់​ៗ និង​រឿង​យក​ឡាន​ផ្ទាល់ខ្លួន​ដែល​មាន​គេ​ជិះ​ម៉ាក​ដូច​គ្នា​ដែរ ថ្លៃ​ពី​៥​ទៅ​៦​ពាន់​ដុល្លារ​លក់​ឱ្យ​មន្ទីរ​បំ​ប៉ា​ង​តម្លៃ​តាម​អំពើ​ចិត្ត។

ព្រមទាំង​រឿងអាស្រូវ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ហើយ​ត្រូវ​បាន​អធិការកិច្ច​របស់​ក្រសួងកសិកម្ម​បើក​ការ​ស៊ើប​អង្កេត និង​បញ្ជា​ឱ្យធ្វើ​ការ​បំភ្លឺ​ជា​លាយ​ល័ក្ខណ៍​អក្សរ​នូវ​កំហុសឆ្គង​របស់​ខ្លួន​ចំនួន​១៦​ចំណុច​តាំងពី​ចុងឆ្នាំ​២០១៨ ។

ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បិទ​បាំង និង​កំពុង​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​យក​មក​បើក​កកាយ​ស្អុយច្រាស់ខ្យល់​នោះ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​២០១៩ លោក​អីុ ម៉េ​ង​លាង ខំ​ចេញ​មុខ​ចេញ​មាត់ ប្រកាស​ឱ្យ​បណ្តាញសារព័ត៌មាន និង​ទូរទស្សន៍​ជា​ច្រើន​ចូល​ធ្វើ​សន្និសីទ​នៅ​ក្នុង​មន្ទីរ​របស់​ខ្លួន ទំនងជា​ចង់​លាងមុខ​មាត់​ឱ្យ​ថ្នាក់លើ​ឬ​មជ្ឈដ្ឋាន​នានា​ថា ខ្លួន​គ្មាន​កំហុស តែ​មិន​បាន​ដូច​បំណង​ឯណា គ្រាន់តែ​អ្នកកាសែត​សួរ​តែ​៣​សំណួរ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ ឆួលចុងច្រមុះ​ក្រហម​មុខ​ខឹង​ច្រឡោត​ភ្លាម រួច​ឆ្លើយ​ទាំង​ងងឹត​ងងុល និង​ស្រែក​សំឡុត​ខ្លាំង​ៗ​ដាក់​អ្នក​សារព័ត៌មាន​វិញ រហូត​ដល់​អ្នក​សារព័ត៌មាន​ខ្លាច​លែង​ហា៑ន​សួរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ