កម្ពុជា -​វៀតណាម​ចុះហត្ថលេខា​ព្រមព្រៀង​លើ​ឯកសារ​ចំនួន​៥


រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​វៀតណាម​បាន​ចុះហត្ថលេខា​ព្រមព្រៀង​លើក​ឯកសារ​ចំនួន​៥ ។ ការ​ចុះហត្ថលេខា​ទ្វេភាគី​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធានរដ្ឋសភា​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​វិមាន​សន្តិភាព ។ ការ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ជាមួយ​ប្រមុខ​រដ្ឋសភា​វៀតណាម បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រួច ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ង្វៀ​ង ហ្វ៊ូ​ជុង (Nguyen Phu Trong)​ប្រមុខ​រដ្ឋសភា​វៀតណាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើក​ឯកសារ​ចំនួន​៥​រួម​មាន ១-​ពិធីសារ​ស្តី​ពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​វៀតណាម ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក​ដែល​ចុះហត្ថលេខា ដោយ​លោក ង្វៀ​ន វ៉ា​ន់​ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម និង​លោក​តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា ។ ២- សេចក្ដី​បន្ថែម​ស្តី​ពី​ការ​កែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​វៀតណាម ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ចុះហត្ថលេខា​ដោយ​លោក​ង្វៀ​ន វ៉ា​ន់​ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម និង​លោក​តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា ។

៣- អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​អនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​ដែល​ចុះហត្ថលេខា​ដោយ​លោក ឌី​ញ គៀន​យ៉ុ​ង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា ។ ៤- ការ​ចុះហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម​ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩-២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ។

៥- ការ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​ចុះហត្ថលេខា​ដោយ​លោក Duong Tri Thanh ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​លោ​ល​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ