វៀតណាមងាកទៅចាប់ដៃជប៉ុនដើម្បីពង្រឹងខ្លួន
ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា លោក Vu…
ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា លោក Vu…
ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា លោក Vu Tien Loc ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បាននិយាយថា វិស័យគាំទ្រ ពលកម្ម ទេសចរណ៍ និងកសិកម្មគួរតែនាំមុខក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងវៀតណាម ។
លោក Loc បាននិយាយនៅកិច្ចសន្ទនាសេដ្ឋកិច្ចរវាងវៀតណាមនិងជប៉ុនកាលពីថ្ងៃចន្ទ កន្លងមកថា វិស័យទាំងនេះមានសក្តានុពលសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ។
លោកបានបន្តថា គោលនយោបាយរបស់វៀតណាមក្នុងការអភិវឌ្ឍន៍វិស័យគាំទ្រមិនទាន់ដល់សក្តានុពលភាពដែលមានទេ និងបានបន្ថែមថាជំនួយពីប្រទេសជប៉ុនក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាបានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យនេះជាពិសេសក្នុងការជួយដល់ក្រុមហ៊ុនធុនតូចនិងមធ្យមក្នុងការចូលរួមក្នុងខ្សែសង្វាក់ផលិតកម្មជាដើម ។
លោក Loc បានបន្តទៀតថា VCCI ប្តេជ្ញាសហការយ៉ាងដិតដល់ជាមួយនឹងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (JCCI) ដើម្បីជួយដល់សហគ្រាសជប៉ុនដែលកំពុងស្វែងកដៃគូសហការក្នុងប្រទេសវៀតណាម ។
វិស័យពលកម្មក៏ជាវិស័យមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវងប្រទេសទាំងពីរដែរព្រោះតែការខិតខំរបស់រដ្ឋាភិបាលជប៉ុនក្នុងការកែទម្រង់វិធានការដើម្បីទាក់ទាញពលករបរទេសបន្ថែម និងធានាដល់សិទ្ធិពលករបរទេសផងដែរ។
លោក Loc បានឲ្យដឹងថាមានជនជាតិវៀតណាមប្រមាណ ៣០០,០០០នាក់កំពុងតែធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ២០១៨ ឬច្រើនជាង៦ឆ្នាំមុនដល់ទៅ ៦ដង។
សក្តានុពលក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរក៏មានសារៈសំខាន់ដែរ ហើយលោក Loc បានបន្តថាប្រទេសជប៉ុនគឺជាទីផ្សារធំមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ជប៉ុននៅឆ្នាំ ២០២០ និង ២០៣០ ។ វៀតណាមក៏ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនក្នុងវិស័យកសិកម្មទៀតផង ។
ដើម្បីសម្រេចបានគោលបំណងនេះ លោក Loc បានឲ្យដឹងថាវៀតណាមត្រូវតែពង្រឹងស្ថានការអាជីវកម្ម បង្កើនសមត្ថភាពសហគ្រាស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតមធ្យោបាយក្នុងការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគជាដើម ៕
ចែករំលែកព័តមាននេះ