ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់ ​ម្ចាស់​កៀប​ជាប់​ក្នុង​កាប៊ី​ន​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញក្នុង​ល្បឿនលឿន​ ស្រាប់តែ​រថយន្ត​រេ​ចង្កូតប៊ិះ​​ធ្លាក់​ចេញពី​ផ្លូវជាតិ ស្រប​ពេល​នោះ​អ្នកបើកបរ​ទាញ​ចង្កូត​មក​វិញ ធ្វើ​ឱ្យ​​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ទូកុងតឺន័រទៅលើ​ចិញ្ចឹម​ផ្លូវ​ក្រួស​ក្រហម ចំណែក​ឯ​​ក្បាល​រថយន្ត​ធ្លាក់​ចេញពីផ្លូវ រីឯកន្ទុយ​រថយន្តនៅលើ​ចិញ្ចើម​ផ្លូវ ​បណ្តាល​ឱ្យ​អ្នកបើកបរ​កៀប​ជាប់​ក្នុង​កាប៊ី​ន​ស្លាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទូ​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញក្នុង​ល្បឿនលឿន​ ស្រាប់តែ​រថយន្ត​រេ​ចង្កូតប៊ិះ​​ធ្លាក់​ចេញពី​ផ្លូវជាតិ ស្រប​ពេល​នោះ​អ្នកបើកបរ​ទាញ​ចង្កូត​មក​វិញ ធ្វើ​ឱ្យ​​រថយន្ត​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ធ្លាក់​ទូកុងតឺន័រទៅលើ​ចិញ្ចឹម​ផ្លូវ​ក្រួស​ក្រហម ចំណែក​ឯ​​ក្បាល​រថយន្ត​ធ្លាក់​ចេញពីផ្លូវ រីឯកន្ទុយ​រថយន្តនៅលើ​ចិញ្ចើម​ផ្លូវ ​បណ្តាល​ឱ្យ​អ្នកបើកបរ​កៀប​ជាប់​ក្នុង​កាប៊ី​ន​ស្លាប់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៩ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៨-១៦៩ ភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​ដឹកទូកុងតឺន័រម៉ាក​ហ្វុ៊យសូ ពណ៌ត្រួយចេកចាស់ ពាក់ស្លាកលេខ​ ភ្នំពេញ ៣A-៤៨​៧៣ បើក​បរ​ដោយ​ឈ្មោះ​មុត សុភូមិ ភេទប្រុស អាយុ​​​២៤​ឆ្នាំ មុខរបរអ្នក​បើកបរ​រថយន្ត មានទីលំនៅ​ភូមិ​ពង្រធំ ឃុំ​ការ​ហែង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ បានស្លាប់កៀប​ជាប់ក្នុងកាប៊ីន ។​

ក្រោយ​ពេល​កើតហេតុ កំលាំង​ស្នាក់​ការ​៤០១​ចំនួន​២​នាក់ សហការ​ជាមួយ​កំលាំង​អធិការ​ស្រុក​ព្រៃ​នប់ បាន​ចុះ​ទៅ​សំរួល​ចរាចរណ៍​ដើម្បី​ប​ញ្ធៀ​សការ​កកស្ទះ ហើយ​កំពុង​គាស់​កាប៊ី​ន​រថយន្ត​ដើម្បី​យក​សព​ជន​រង​គ្រោះ​ចេញ និង​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ​ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ