ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​រីក​ចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ជនខិលខូច​បាន​លុកលុយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្តេច​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត (Fake News) ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ជនខិលខូច​បាន​លុកលុយ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា សម្តេច​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត (Fake News) ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរស​រលើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ យ៉ាង​ដូច្នេះ ថា «​ពូ​សុំ​អរគុណ​កូនក្មួយ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត (fake news) ដែល​ព្យាយាម​បំពុល​ដោយ​ក្រុម​ជន​អគតិ​មួយ​ចំនួន​តូច​ក្នុង​ចេតនា​អាក្រក់​ផ្សព្វផ្សាយ ព័ត៌មាន​បំផ្លាញ​សង្គម​ជាតិ​យើង ។ ពូ​តែងតែ​កោតសរសើរ​កូនក្មួយ​ដែល​ខិតខំ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​អាយ​ធី (Information Technology)» ។

សម្តេច​បាន​បញ្ជាក់​បន្ថែម​ថា​«​ពូ​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ស្រប​ទៅ​នឹង​តម្រូវការ​សង្គម​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចជាតិ​សព្វថ្ងៃ (E-People & E-government)​ហើយ​ពូ​គាំទ្រ​ឲ្យ​មានការ​អភិវឌ្ឍន៍​កាន់តែ​ខ្លាំង​ឡើង​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ល្បឿន​លឿន និង​មាន free wi-fi ឲ្យ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​យើង​» ។ សម្តេច​បន្ថែម​ថា ច្បាស់​ណាស់​មិន​ថា តែ​ជំនាញ​បច្ចេកវិទ្យា​មួយ​ទេ គឺ​គ្រប់​ជំនាញ​ទាំងអស់​ក្មួយ​ៗ​ត្រូវ​តែ​បន្ត​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ទៅ​មុខ​ថែម​ទៀត ហើយ​ត្រូវ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​អោយ​បាន​ហ្មត់ចត់​ល្អ​បំផុត ។

សូ​ម្បី​តែ​គណនេយ្យ​ហ្វេ​ស​ប៊ុ​គ​ពូ​ក៏​មាន​ក្រុម​ជនខិលខូច​បាន​ព្យាយាម​ចូល​លួច​ជា​ច្រើន​ដង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន (IT) ។​សម្តេច​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ «​ពូ​សុំ​លើកទឹកចិត្ត និង​គាំទ្រ​កូនក្មួយ យក​ជំនាញ និង​ចំណេះដឹង ជា​ពិសេស​ជំនាញ​បច្ចេកវិទ្យា​មក​បម្រើ​កិច្ចការ​ប្រទេស​ជាតិ​ឲ្យ​មាន ប្រយោជន៍​ចៀសវាង​ទៅ​ធ្វើ​អ្វីមួយ​ដែល​បំផ្លាញ​ដល់​អ្នក​ដទៃ និង​សង្គម​ជាតិ​» ។ សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​សហការ​គ្រប់គ្រង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​មាន​សុវត្ថិភាព​ឡើង​វិញ និង​អរគុណ​កូនក្មួយ​ទាំងអស់​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័​ត៌ មាន​ពិត​ល្អ​ៗ​អំពី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ