ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ចារកម្ម​អង់គ្លេស​ថា ឧបសគ្គ​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មាន​ច្រើន​ជាង Huawei ទៀត

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ ចារ​.ក​អង់គ្លេស​ម្នាក់​បាន​និយាយ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​លោក​ខាងលិច​ត្រូវ​តែ​យល់​ដឹង​ថា ឧបសគ្គ​ដែល​បង្ក​ឡើង​ពី​បដិវត្ដ​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មាន​ច្រើន​ជាង​បញ្ហា Huawei ទាក់ទិន​នឹង​ការ​លួច​កម្មសិទ្ធិបញ្ញា និង​ការ​ធ្វើ​ចារកម្ម​ទៅ​ទៀត…

ទីក្រុង​ឡុ​ង​ដ៍​៖ ចារ​.ក​អង់គ្លេស​ម្នាក់​បាន​និយាយ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា ប្រទេស​លោក​ខាងលិច​ត្រូវ​តែ​យល់​ដឹង​ថា ឧបសគ្គ​ដែល​បង្ក​ឡើង​ពី​បដិវត្ដ​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មាន​ច្រើន​ជាង​បញ្ហា Huawei ទាក់ទិន​នឹង​ការ​លួច​កម្មសិទ្ធិបញ្ញា និង​ការ​ធ្វើ​ចារកម្ម​ទៅ​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មិន​ឲ្យ​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នេះ​ព្រោះ​វា​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ចារកម្ម​ដោយ​ប្រទេស​ចិន ។

លោក Jeremy Fleming ដែល​ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋាភិបាល​របស់​អង់គ្លេស (GCHQ) បាន​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ល្បឿន​លឿន​កំពុង​តែ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា អ​ស្ថេ​រ​ភាព និង​ហានិភ័យ​ផង​ដែរ ។

លោក Fleming បាន​និយាយ​នៅ​សិង្ហ​បុរី​ថា «​បញ្ហា​ផ្នែក​យុទ្ធសាស្ត្រ​នៃ​គោល​ជំហរ​របស់​ប្រទេស​ចិន​ក្នុង​ជំនាន់​បច្ចេកវិទ្យា​សកល​គឺ​មាន​ធំ​ជាង​ក្រុមហ៊ុន​ឧបករណ៍​ទូរគមនាគមន៍​មួយទៀត​»​។

សហរដ្ឋអាមេរិក​មានការ​ព្រួយបារម្ភ​ថា​ការ​គ្រប់គ្រង​បច្ចេកវិទ្យា 5G អាច​នឹង​អនុញ្ញាត​ឲ្យ​ដៃគូ​ប្រកួតប្រជែង​ដូច​ជា​ប្រទេស​ចិន​ទទួល​បាន​អត្ថប្រយោជន៍​ដែល​សហរដ្ឋអាមេរិក​មិន​ទាន់​ត្រៀមខ្លួន​ទទួលយក ។

លោក Fleming បាន​បន្ត​ថា បច្ចេកវិទ្យា 5G អនុញ្ញាត​ឲ្យ​មានការ​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន​លឿន​ជាង​មុន ហើយ​វា​បាន​ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់​របស់​វិស័យ​ជា​ច្រើន ។ លោក​បាន​បន្ថែម​ថា «5G នឹង​ស្ថិត​ក្នុង​ចំណោម​បច្ចេកវិទ្យា​ដែល​សំខាន់​និង​មាន​ឥទ្ធិពល​ច្រើន​ជាងគេ​ក្នុង​ជំនាន់​នេះ​និង​ជំនាន់​ផ្សេង​ៗ»​។

លោក​បាន​បន្ត​ថា លោក​ចង់​ឲ្យ​អ្នក​ផ្គត់ផ្គង់​មាន​ភាព​ចម្រុះ ។ លោក​បាន​និយាយ​ទៀត​ថា ទីផ្សារ​ដែល​មិន​មាន​ជម្រើស​ច្រើន​គឺ​មិនល្អ​សម្រាប់​សន្តិសុខ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ទេ មិន​ថា​ជម្រើស​ទាំងនោះ​ជា​អ្នក​ផ្គត់ផ្គង់​ពី​លោក​ខាងលិច ចិន ឬ​ពី​ទីណា​ក៏​ដោយ ៕

ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ