ខេត្តព្រៃវែង ៖ ស្ត្រីមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ត្រូវជនសតិមិនគ្រប់ម្នាក់ ចូលចាប់រំលោភរហូតសន្លប់ ខណៈពេលស្ត្រីរងគ្រោះរូបនេះ កំពុងដេកក្នុងផ្ទះ កើតឡើងកាលពីវេលាម៉ោង០៤ និង៥០នាទីរសៀលថ្ងៃទី២៤ កុម្ភៈ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ក្នុងខេត្តព្រៃវែង ។
សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើអាយុ៤៧ឆ្នាំ ។ រីឯជនសង្ស័យឈ្មោះផល សុភន អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយជាមនុស្សមានសតិមិនគ្រប់ទេ ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងដេកនៅក្នុងផ្ទះម្នាក់ឯង ចំណែកកូនស្រីនៅធ្វើការនៅខាងក្រៅផ្ទះ ។ពេលដែលជនសង្ស័យដើរចូលទៅ កូនស្រីជនរងគ្រោះក៏បានឃើញដែរ ប៉ុន្តែដោយសារតែខ្លាចជនសង្ស័យនេះ ជាជនសតិមិនគ្រប់ ទើបមិនហ៊ានឃាត់សួរនាំ ហើយបានរត់ទៅរកលោកមេភូមិ និងហៅសមត្ថកិច្ចឱ្យទៅជួយអន្តរាគមន៍ ព្រោះឃើញជនសង្ស័យចូលទៅក្នុងផ្ទះរបស់ខ្លួន មិនដឹងមានបំណងអ្វីទេ ។
ប្រភពបន្តទៀតថា នៅពេលសមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម ទាំងលោកមេភូមិនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាល នាំគ្នាចុះទៅភ្លាម ប៉ុន្តែពេលទៅដល់ឃើញជនសង្ស័យដើរចេញមកក្រៅវិញ លុះក្រឡេកមើលខាងក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះសន្លប់ រាងកាយអាក្រាតល្វែងក្រោម និងមានទឹកកាមប្រឡាក់លើខ្លួនទៀត។
ករណីនេះ សន្និដ្ឋានបានថា ជនរងគ្រោះត្រូវជនសង្ស័យចាប់រំលោភ ហើយដោយសារជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយទៀត ទើបពេលត្រូវគេចាប់រំលោភ ដោយប្រើកំលាំងខ្លាំងធ្វើឱ្យសន្លប់បែបនេះតែម្តងទៅ។ ជនសង្ស័យល្មោភកាមនេះ បានឃាត់ខ្លួមភ្លាម និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់។ រីឯស្ដ្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនព្យាបាលនៅមន្ទីរបង្អែក ។
ពិតជាគួរខ្លាចនិងឈឺចាប់បំផុតសម្រាប់ក្រុមគ្រួសារ ហើយពិសេសគឺម្ចាស់ខ្លួន (ស្ត្រីរងគ្រោះ) មិនដឹងថា គាត់ឈឺចាប់បែបណានោះទេ ។ ដូច្នេះ សូមកម្លាំងមានសមត្ថកិច្ច ត្រូវតែស្រាវជ្រាវ និងចាត់ការលើជនសង្ស័យ ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះ ។ មហាជនខ្លះបាននិយាយថា អត់ជឿថា ជនសង្ស័យនេះមនុស្សឡប់សតិនោះទេ ។
នេះជារឿងមួយ សម្រាប់ចែករំលែកដល់បងប្អូនទាំងអស់ ត្រូវបង្កើនការការពារសុវត្ថិភាពរបស់ខ្លួនឯង ឱ្យបានខ្ពស់បំផុត ។
ចែករំលែកព័តមាននេះ