ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក​នេះ​! នៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​រថយន្ត​ធុន​ធំ​បើក​ចូល​ក្រុង(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​រ៉ឺ​យែ​មិន​ប្រយ័ត្ន​ជ្រុល​ថយ​ប៉ះ​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឲ្យ​រនាំង​ដែក​បង្កាន់ដៃស្ពាន​មួយ​កង់​ត្រូវ​បាក់​រង​ការ​ខូចខាត​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​រ៉ឺ​យែ​មិន​ប្រយ័ត្ន​ជ្រុល​ថយ​ប៉ះ​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បណ្តាល​ឲ្យ​រនាំង​ដែក​បង្កាន់ដៃស្ពាន​មួយ​កង់​ត្រូវ​បាក់​រង​ការ​ខូចខាត​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ខាងលើ​ជា​ប្រភេទ​រថយន្ត​ហ៊ឺ​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​ធុន​ធំ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E – 0247 ដោយ​មាន​បិទ​ស្ទីក​គ័​រ លើ​រថយន្ត​ដាក់​អក្សរ H-C តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ឆ្ពោះ​ពី​ស្ទឹង​មាន​ជ័យ​សំដៅ​ទៅ​ខាងក្រោម​សណ្ឋាគារ អ៊ិ​ន​ធឺ​ខន ។ លុះ​បើកបរ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​បាន​បួង​ក្បាល​បត់​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បំណង​ឆ្ពោះ​សំដៅ​ទៅ​ផ្លូវ​២៧១​វិញ តែ​ពេល​នោះ​រថយន្ត​បួង​ក្បាល​បត់​មិន​ផុត ដោយសារ​រថយន្ត​វែង​ពេក​ក៏​ឈប់​មួយសន្ទុះ ហើយ​តៃកុង​រ៉ឺ​យែ​ថយក្រោយ​វិញ​ជា​ហេតុ​ធ្វើ​អោយ​រថយន្ត​រ៉ឺ​យែ​មិន​ប្រយ័ត្ន​ជ្រុល​ថយ​ប៉ះ​នឹង​របាំង​ដែក​នៃ​បង្កាន់ដៃស្ពាន​តែ​ម្តង បណ្តាល​អោយរ​បាំង​ដែក​មួយ​ដើម​ត្រូវ​បាក់​រង​ការ​ខូចខាត ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​រួម​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​រថយន្ត​បង្ក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រី​នគរបាល​អោយ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ គឺជា​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ដឹក​លើស​ល្បឿ​ស​ចំណុច និង​ដឹក​ទំនិញ​ត​ហួស​ពី​ទ្រុង​ទូ​កុងតឺន័រ​របស់​ខ្លួន​ទៅ​ទៀត ។ យ៉ាងណាមិញ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ក៏​មាន​បង្ក​ជា​ការ​កកកុញ​ស្ទះចរាចរណ៍​ដល់​ពលរដ្ឋ​អ្នកដំណើរ​មួយអន្លើរ​ធំ​ផង​ដែរ ដោយសារ​រថយន្ត​ខាងលើ​ត្រូវ​នៅ​ចត​កណ្តាល​ទ្រូងផ្លូវ​ខាងក្រោម​ស្ពាន​តែ​ម្តង ក្រោយ​ពេល​បង្កហេតុ ។ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣៩​នាទី​ព្រឹក​ថ្ងៃខែ​ដដែល នគរបាល​ជំនាញ​បាន​វាស់វែង​អូស​យក​រថយន្ត​បង្ក​ចេញពី​ទីតាំង​ខាងលើ​ដែរ ចំណែក​ចរាចរណ៍​នៅ​ទីនោះ​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​មក​ធម្មតា​វិញ​ដែរ ។

គួរ​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង តែង​ធ្លាប់​បាន​ព្រមាន​ចាត់វិធានការ​លើ​ក្រុម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ទាំងឡាយ​ណា​ដែល​បើកបរ​ចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​មុន​ម៉ោង​កំណត់ ព្រោះ​ក្រុម​រថយន្ត​ទាំង​អស់នោះ​តែង​បង្ក​ជា​ភាព​កកស្ទះ​នៅ​លើ​ដងផ្លូវ​សាធារណៈ ពិសេស​នោះ គឺ​តែង​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​ពលរដ្ឋ​អ្នកដំណើរ​ផ្សេង​ជា​បន្តបន្ទាប់ ។ ប៉ុន្តែ​ចំណាត់ការ​នេះ​គេ​សង្កេត​ឃើញ​ថា ហាក់​ពុំ​មាន​ប្រសិទ្ធិ​ភាព​អ្វី​បន្តិច​សោះឡើយ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ជា​ច្រើន​រយ​គ្រឿង តែងតែ​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ករណី​ខាងលើ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ