ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំង​ដាំបាយ​ស៊េរី​ថ្មី​ទំនើប​អាច​កែ​ច្នៃ​អង្ករ​ខ្សាយ​ធ្វើ​ជា​នំ​បុ័ងបាន

13 ឆ្នាំ មុន

ក្រុមហ៊ុន “​សាន់​យ៉ូ អេ​ឡិច​ទ្រិ​ក​” ដ៏​ល្បីឈ្មោះ​របស់​ជប៉ុន​ដែល​ផលិត​ឧបករណ៍​អេឡិច​ត្រូ​និក កាលពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​មក បាន​បង្ហាញ​ឆ្នាំង​ដាំបាយ​ដ៏​ពិសេស​ជា​លើកដំបូង​នៅ​លើ​ពិភពលោក​ដែល​អាច​ ប្រែក្លាយគ្រាប់​អង្ករ​ឱ្យទៅ​ជា​នំប៉័ង​បាន ។

ក្រុមហ៊ុន “​សាន់​យ៉ូ អេ​ឡិច​ទ្រិ​ក​” ដ៏​ល្បីឈ្មោះ​របស់​ជប៉ុន​ដែល​ផលិត​ឧបករណ៍​អេឡិច​ត្រូ​និក កាលពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​មក បាន​បង្ហាញ​ឆ្នាំង​ដាំបាយ​ដ៏​ពិសេស​ជា​លើកដំបូង​នៅ​លើ​ពិភពលោក​ដែល​អាច​ប្រែក្លាយគ្រាប់​អង្ករ​ឱ្យទៅ​ជា​នំប៉័ង​បាន ។

ឆ្នាំង​ដាំបាយ​ស៊េរី​ថ្មី​នេះ​អាច​កិន​អង្ករខ្សាយ​១កំប៉ុង​ឱ្យ​ក្លាយជា​ម្សៅ បន្ទាប់​មក​ក៏លាយ​ម្សៅ​ខាងលើ​ជាមួយ​ទឹក និង​ផ្សំ​ជាមួយគ្រឿងផ្សំ​ផ្សេង​ៗ​ចំអិន​ចេញ​ជា​នំប៉័ង​បាន​មួយដើម ដោយ​ចំណាយ​រយៈពេល​៤​ម៉ោង ។ ឆ្នាំង​ដាំបាយ​ដ៏​ទំនើប​ដែល​ផលិត​ឡើង​ក្នុងពេល​បច្ចុប្បន្ន ក្រុមហ៊ុន​សាន់​យ៉ូ ដាក់​ឈ្មោះថា “​ហ្គោ​ប៉ាន​”  (​GOPAN​) ជា​ការ​ផ្សំ​ពី​ពាក្យថា “​ហ្គោ​ហាន​” (GOHAN) ដែល​ភាសាជប៉ុន​ប្រែ​ថា “​បាយ​” ជាមួយ​ពាក្យ “​ប៉ាន​” (PAN) ភាសា​អេ​ស្ប៉ា​ញ​ប្រែ​ថា “​នំប៉័ង​” ។
ក្រុមហ៊ុន​នឹង​ដាក់​លក់​ឆ្នាំងបាយ​ប្រភេទថ្មី​នេះ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​ជប៉ុន​នា​ខែតុលា​ខាង​មុខ និង​ចាប់ផ្ដើម​នាំ​ចេញ​ទៅ​បណ្ដាប្រទេស​ក្នុង​អាស៊ី​នៅ​ឆ្នាំ​ក្រោយ ។ សំរាប់តំលៃ​លក់រាយ​ដែល​បាន​កំណត់​ក្នុង​ប្រទេសជប៉ុន​គឺ​ពី​៥០.០០០ ទៅ​៦០.០០០​យេ​ន ឬ ប្រហែល​ពី​៥៥០ ទៅ​៦៥០​ដុល្លារ ៕