ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​វៀតណាម​ចូល​ជួប​សវនាការ​ជាមួយ​ប្រធានរដ្ឋសភា​និង​ព្រឹទ្ធសភា​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ង្វៀ​ន ភូ​ត្រុ​ង (NGUYEN PHU TRONG) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ចូល​ជួប​សវនាការ​ជាមួយ​ប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​ង្វៀ​ន ភូ​ត្រុ​ង (NGUYEN PHU TRONG) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ចូល​ជួប​សវនាការ​ជាមួយ​ប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា ។

លោក​ង្វៀ​ន​ភូ​ត្រុ​ង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ​បាន​ចូល​ជួប​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៅ​វិមាន​ព្រឹទ្ធសភា ។ ក្រោយ​ពី​ជួប​សម្តេច​ប្រធាន​ព្រឹទ្ធសភា​លោក​ប្រធានរដ្ឋសភា​វៀតណាម​បាន​ចូល​ជួប​សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​វិមាន​រដ្ឋសភា ។

សូម​ជម្រាប​ថា លោក ង្វៀ​ន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៥-២៦ កុម្ភៈ​នេះ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ខ្មែរ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​វៀតណាម​នេះ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​លោក ង្វៀ​ន ហ្វ៊ូ​ជុង នឹង​ចូល​គាល់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនីនាថ​សីហ​នុ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​ព្រះ​បរមរាជវាំង ។

លោក ង្វៀ​ន ហ្វ៊ូ​ជុង ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​និកាយ​នៃ​កម្ពុជា​ផង​ដែរ ។ ប្រធាន​រដ្ឋ​វៀតណាម​ក៏​នឹង​មាន​ជំនួប​ដោយឡែក​ពី​គ្នា​ជាមួយ​សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ លោក ង្វៀ​ន ហ្វ៊ូ​ជុង និង​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ជា​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ ឯកសារ​មួយ​ចំនួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ