ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​3​ថ្ងៃ​ក្នុងស្រុក​សំបូរ…​កម្ទេច​និង​បោស​សម្អា​ត​​គ្មាន​​សល់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន​កន្លែង សុទ្ធ​សឹង​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែល​ស្ថិត​នៅ​តំបន់​ជាប់​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​របស់​ចិន ក្នុងស្រុក​សំបូរ បាន​ត្រូវ​បោស​សម្អាត​​គ្មាន​សល់​ក្នុង​ប្រតិបត្តិការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​ពី​សំណាក់​ក្រុម​មន្ត្រី​ជំនាញ​ដែល​មាន​រយៈពេល​ល​៣​ថ្ងៃ​ជាប់​គ្នា​កន្លង​ទៅ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ។ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត…

ខេត្តក្រចេះ ៖ ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន​កន្លែង សុទ្ធ​សឹង​ជា​កម្មសិទ្ធិ​របស់​ប្រជាពល
រដ្ឋ​ក្នុងភូមិ​ដែល​ស្ថិត​នៅ​តំបន់​ជាប់​បរិវេណ​ក្រុមហ៊ុន​វិនិយោគ​រ៉ែ​របស់​ចិន ក្នុងស្រុក​សំបូរ បាន​ត្រូវ​បោស​សម្អាត​​គ្មាន​សល់​ក្នុង​ប្រតិបត្តិការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​មួយ​ពី​សំណាក់​ក្រុម​មន្ត្រី​ជំនាញ​ដែល​មាន​រយៈពេល​ល​៣​ថ្ងៃ​ជាប់​គ្នា​កន្លង​ទៅ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ។

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត លោក សុខ គី​រី​រ័​ត្ន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ថា ប្រតិបត្តិការ​របស់​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត និងក្រសួង ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត និង​ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ឡើង​៣​ថ្ងៃ​ជាប់​ៗគ្នា​គឺ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ កន្លង​ទៅ ។ មាន​ទីតាំង​រ៉ែ​តូច​ធំ​ជា​ច្រើន​កន្លែង​ដែល​អាជ្ញាធរ​កំណត់​ថា ជាទី​តាំងធ្វើ​អាជីវកម្ម​ខុសច្បាប់ ដែល​លួច​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ព្រៃ​រ៉ែ ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ត្រូវបាន​ធ្វើការ​កម្ទេច​និង​បោសសម្អាត​គ្មាន​សល់​ឡើយ​ ។

លោក​ប្រធាន​មន្ទីរ​អះអាង​ថា ប្រតិបត្តិការលើក​នេះ អាជ្ញា​ធរមាន​វិធានការ​ធ្ងន់​ជាង​កាលពី លើក​មុន ដោយ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​លុបរណ្តៅ​ទៅ​ជាមួយនឹង​ការ​បំផ្លាញ​រោង​សិប្បកម្ម ក្នុង​នោះ​មាន រណ្តៅ​រ៉ែ​មាស​ធំ​ៗ​ជិត​១០​រណ្តៅ​ត្រូវ​បាន​កម្ទេច និង​បាន​ឈូស​ពង្រាយ​ស្រះ​ទឹកតូច​ៗ​ដែល​គេ​រក្សា​ទឹក​ទុក​ធ្វើ​សកម្មភាព​កិន​ដី​និង​ថ្ម​រ៉ែ បាន​ចំនួន​១២​ស្រះ ។ ធ្វើការ​ឈូស​ពង្រាប​ពំនូកដី​រ៉ែ​បាន​ចំនួន​២០​ពំនូក និង​ធ្វើ​កិច្ចសន្យា​ជាមួយ​នឹង​ម្ចាស់​ទីតាំង​អាជីវកម្ម​រ៉ែ ដោយ​ទុក​រយៈពេល​១​ស​ប្តា​ហ៌​ឲ្យ​ពួក​គាត់​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ និង​ព្រម​ធ្វើការ​រុះរើ​សម្ភារ​ដែល​បម្រើ​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ទាំងនោះ​ចេញ​ដោយ​ខ្លួនឯង ។

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា នា​អំឡុង​ពេល​ប្រតិបត្តិការ​របស់​ក្រុម​មន្ត្រី​ជំនាញ​ដែល​បាន​ប្រើ​វិធានការ​ធ្ងន់​ជាង​កាលពីមុន​ៗ​នោះ ក៏​មានការ​ព្យាយាម​ចេញ​មក​រារាំង​សកម្មភាព​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​ពី​សំណាក់​ម្ចាស់​រណ្តៅ​ក៏​ដូច​ជា​ក្រុម​កម្មករ​មួយ​ចំនួន​ដែរ តែបើ​ទោះជា​បែប​ណា​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​គឺ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន ។ លោក សុខ គី​រី​រ័​ត្ន បាន​អះអាង​ថា បើ​ទោះបីជា​ស្ថានភាព​នៃ​ការ​បង្ក្រាប​បាន​ធូរស្រាល​យ៉ាង ណា​ក្តី តែ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ក្រសួង និង​មន្ត្រី​មន្ទីរ នៅ​ប្រចាំការ​បន្ត​ឃ្លាំមើល​សកម្មភាព​ជីក​រ៉ែ​ធ្វើ​អាជីវ​កម្ម​ខុសច្បាប់​នេះ ដើម្បី​មាន​វិធានការ​បង្ក្រាប​បន្ត ។

មាន​ប្រភព​ព័ត៌មាន​ខ្លះ​បង្ហើប​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​ប​ណ្តឹ​របស់​ក្រុ​ន​ហ៊ុន​វិនិយោគ​រ៉ែ​មាស​របស់​ចិន​មួយ​ឈ្មោះ​«​សិង​យ័ន​គ័ង​យិ​» ដែល​បាន​ប្តឹង​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប​អាជីវ​កម្ម​រ៉ែ​អនាធិបតេយ្យ​របស់​ពលរដ្ឋ​ដែល​កំពុង​កើត​មាននៅ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន ។ ប៉ុន្តែ​បើ​តាម​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​និយាយ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ពួក​គាត់​គឺ​ធ្វើ​ឡើង​ត​ៗ​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ ពោល​គឺ​តាំងពី​មុន​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ម្លេ​៉ះ ។

ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ពួក​គាត់​រស់នៅ​តំបន់​នេះ​តាំងពី​ដើម​រៀង​មក គ្មាន​របរ​អ្វី ក្រៅពី​ការ​ធ្វើ​រ៉ែ​មាស​នេះ​ទេ ។ ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គាត់ គឺជា​លក្ខណៈ​គ្រួសារ​នៅ​ក្រោយ​ផ្ទះ​ក្បែរ​ៗ​ភូមិ​តែ​ប៉ុណ្ណោះ ។ ពួក​គាត់​និយាយ​ថា សកម្មភាព​ពួក​គាត់​គឺ​សុទ្ធតែ​ធ្វើ​នៅ​តាម​រណ្តៅ ចាស់​ៗ ជា​កាក​ដី​រ៉ែ​សល់​ពី​ក្រុមហ៊ុន​វិនិ​យោគ​របស់​ចិន មិន​មានការ​ជីករណ្តៅ​ថ្មី​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ