ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុត​ថ្ងៃ​ឱ​សាន្ត​វាទ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទ​ន្ល​ត្រូវ​រុះរើ​ផ្ទះ​អោយ​អស់​ត្រឹម​ថ្ងៃ​ទី​២៥​កុម្ភៈ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​ផុត​ឱសានវាទ​ដែល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ចំនួន​២៥០​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ឲ្យ​អស់ ដើម្បី​កែ​លំអរ​ចាំង​ទន្លេ ប៉ុន្តែ​ការ​រុះរើ​របស់​ប្រជាពលរដ្ឋ​នៅ​សេសសល់​តិចតួច​មាន​ប្រមាណ​ជាង​៣០​ខ្នង​ផ្ទះ​នៅ​មិន​ទាន់​រុះ​អស់​នៅឡើយ​។ យ៉ាងនេះ​ក្តី​អាជ្ញាធរ​ខេត្ត​មិន​បាន​បង្ខិតបង្ខំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ ហើយ​ថែម​ទាំង​បញ្ជូន​កងកម្លាំង​នគរបាល​រួម​ទាំង​រថយន្ត​ទៅ​ជួយ​ដឹក​ជញ្ជូន​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀត​ផង…

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​ផុត​ឱសានវាទ​ដែល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ចំនួន​២៥០​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ឲ្យ​អស់ ដើម្បី​កែ​លំអរ​ចាំង​ទន្លេ ប៉ុន្តែ​ការ​រុះរើ​របស់​ប្រជាពលរដ្ឋ​នៅ​សេសសល់​តិចតួច​មាន​ប្រមាណ​ជាង​៣០​ខ្នង​ផ្ទះ​នៅ​មិន​ទាន់​រុះ​អស់​នៅឡើយ​។ យ៉ាងនេះ​ក្តី​អាជ្ញាធរ​ខេត្ត​មិន​បាន​បង្ខិតបង្ខំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ ហើយ​ថែម​ទាំង​បញ្ជូន​កងកម្លាំង​នគរបាល​រួម​ទាំង​រថយន្ត​ទៅ​ជួយ​ដឹក​ជញ្ជូន​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀត​ផង ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ផុត​ឱសានវាទ​របស់​អាជ្ញាធរ​ខេត្ត​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ​គេ​ឃើញ​កងកម្លាំង​នគរបាល មាន​ចំនួន​ច្រើន​នាក់ មាន​រថយន្ត​ចំនួន​២​គ្រឿង​បាន​ទៅ​ចូលរួម​ជួយ​រុះរើ និង​ដឹក​ជញ្ជូន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រុះរើ​នៅ​តាម​ច្រាំង​ទន្លេ​ចាប់ពី​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង រហូត​ទៅ​ដល់​តំបន់​អភិវឌ្ឍន៍​ថ្មី ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

សូម​រំលឹក​ដែរ​ថា ដើម្បី​សោភ័ណ​ភាព និង​រៀបចំ​ឱ្យ​បាន​ស្អាត​នៅ​តាម​មាត់ទន្លេ​ផ្សារ​ក្រោម​ក៏​ដូច​ជា ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​ក្នុង​ពេល​ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​អោយ​ចាកចេញ​ទៅ​រស់នៅ​លើគោក​រួច​ហើយ នៅឡើយ​តែ​ផ្ទះ​ដែល​មាន​សរសរ​ជាប់​ដី​នៅ​តាម​ច្រាំង​ទន្លេ​ចាប់ពី​ភូមិ​ចុង​កោះ​រហូត​ដល់​ភូមិ​ទី​៧ ដែល​មាន​ចំនួន​២៥០​គ្រួសារ ។ រយៈកាល​កន្លង​មក​បាន​ប្រជាពលរដ្ឋ​បាន​រុះរើ​ជា​បណ្ដើរ​ៗ ហើយ​នៅ​សល់​ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​រុះរើ ហើយ​ក៏​ដល់​ថ្ងៃ​ផុត​ឱសានវាទ​ដែរ តែ​អាជ្ញាធរ​ខេត្ត​មិន​បាន​បង្ខិតបង្ខំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ ហើយ​អាជ្ញា​ធរមាន​តែ​ភាព​ទន់ភ្លន់​ដោយ​បាន​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទៅ​ជួយ​លើក​គ្រឿងផ្ទះ​ដាក់​លើ​រថយន្ត​ដឹក​ជញ្ជូន​ទៅ​ទីតាំង​ថ្មី​ឲ្យ​ពួក​គាត់​ទៀត​ផង ។ ប្រជាពលរដ្ឋ​ទាំង​២៥០​គ្រួសារ​សុទ្ធតែ​បាន​ទទួល​របប​គោលនយោបាយ​ដីធ្លី និង​ថ្លៃ​រុះរើ​លំនៅ​ដ្ឋា​ន​ពី​អាជ្ញាធរ​ខេត្ត​អស់ហើយ​នៅឡើយ​តែ​ពួក​គាត់​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ដែរ​ថា ខេត្តកំពង់ឆ្នាំង និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ បើ​គ្មាន​ការ​ប្រែប្រួល​ទេស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​បុណ្យ​ទន្លេ​នេះ​ផង​ដែរ ។

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​សង្ឃឹមថា នឹង​ទទួល​បាន​សមិទ្ធផល​ថ្មី​អ្វីមួយ​ពី​សម្ដេច​តេ​ជោ​ហ៊ុន​សែន ក្នុង​ពី​ធី​បើក​ជា​ផ្លូវការ ក្នុង​ពិធីបុណ្យ​ទន្លេ​ជា​មិន​ខាន ពិសេស គឺ​ស្ពាន​ឆ្លងកាត់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​ដែល​ជា​គមនាគមន៍​ត​ភ្ជាប់​ទៅ​ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ