ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គេច​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវជាតិ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦៨-១៦៩ ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​កូរ៉េ​មួយ​គ្រឿង​ខាងលើ​ម៉ាក​ទី​តាន់ ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង ២A-០០១៣ បើកបរ​ដោយ​ឈ្មោះ​នាង ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រង​របួសធ្ងន់ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​នេះ​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ខាងស្តាំ​ដៃ ក្រឡាប់ធ្លាក់​ផ្លូវជាតិ​ បណ្តាល​អោយ​អ្នកបើកបរ​រង​របួសធ្ងន់ រួច​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​វាល​រេញ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ