ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នាំ​ជ្រូក​ចូល​មក​មានការ​ពិនិត្យ និង​ចេញ​លិខិតបញ្ជាក់​ត្រឹមត្រូវ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្តី​ប្រកាស​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្តី​ពី​ការ​ផ្ទុះ​ជំងឺឆ្កួត​អា​ហ្វ្រឹ​ក​ដែល​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម​អោយ​ខាង​ការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​តាម​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​ត្រូវ​តែ​ទប់ស្កាត់​នឹង​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំ​ជ្រូក​ចូល​មក​អោយ​បាន​ម៉ត់ចត់​បំផុត​ដើម្បី​ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​មក​ដល់​ស្រុក​យើង​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​។ លោក ថៃ លី នាយការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ចំពោះ​ការ​នាំ​សត្វ​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​យិ​ន​យ៉ា​ហៅ​កំណប់​កែវ ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់…

ខេត្តតាកែវ ៖ បន្ទាប់​ពី​ទទួល​បាន​សេចក្តី​ប្រកាស​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ស្តី​ពី​ការ​ផ្ទុះ​ជំងឺឆ្កួត​អា​ហ្វ្រឹ​ក​ដែល​កើត​មាន​ឡើង​នៅ​ប្រទេស​វៀតណាម​អោយ​ខាង​ការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​តាម​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​ត្រូវ​តែ​ទប់ស្កាត់​នឹង​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំ​ជ្រូក​ចូល​មក​អោយ​បាន​ម៉ត់ចត់​បំផុត​ដើម្បី​ចៀសវាង​ការ​ឆ្លង​រីក​រាលដាល​មក​ដល់​ស្រុក​យើង​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​។

លោក ថៃ លី នាយការិយាល័យ​ផលិតកម្ម​នឹង​បសុព្យាបាល​ខេត្តតាកែវ​បាន​ប្រាប់​កោះសន្តិភាព​អោយ​ដឹង​ថា ចំពោះ​ការ​នាំ​សត្វ​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​យិ​ន​យ៉ា​ហៅ​កំណប់​កែវ ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់ ខេត្តតាកែវ​នេះ មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ ព្រោះ​មុន​នឹង​នាំ​សត្វ​ជ្រូក​ចូល​មក​នោះ​គឺ​មានការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ និង​ពេទ្យសត្វ​ក្នុង​ប្រទេស​វៀតណាម​នឹង​បាន​ចេញ​លិខិតបញ្ជាក់​ត្រឹមត្រូវ​ទើប​អាច​អោយ​នាំ​ចូល​មក​បាន​។

លោកនាយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​បន្ត​ទៀត​ថា តាំងពី​មុន​មានការ​ផ្ទុះ​ជំងឺ កំលាំង​ជំនាញ​យើង​តែងតែ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​ការ​នាំ​ជ្រូក​ចូល​មក​របស់​ក្រុមហ៊ុន មិនមែន​យើង​ទើបតែ​ធ្វើ​នៅ​ពេល​មាន​ផ្ទុះ​ជំងឺ និង​មានការ​ណែនាំ​របស់​ក្រសួង​នោះ​ឡើយ​ដោយនៅ​ពេល​នេះ​យើង​មិន​អាច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បាន តែ​យើង​អោយ​ក្រុមហ៊ុន​សហការ​ជាមួយ​ជំនាញ​យើង​ក្នុង​ការ​ត្រួតពិនិត្យ​នៅ​តាម​ច្រកចូល​នឹង​តាម​ផ្លូវ​ដោយ​ចល័ត​ជា​ប្រចាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ