ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Huawei ចេញ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន និង​ប្រើ 5G ដែរ​តែ​តម្លៃ​វិញ​កប់​ពពក

5 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei Technologies បាន​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​តម្លៃ​២៦០០​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ​ដែល​អាច​ប្រើ​5G…

យោង​តាម​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei Technologies បាន​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​តម្លៃ​២៦០០​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ​ដែល​អាច​ប្រើ​5G បាន​ផង​ដែរ ។

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក​នេះ​បាន​និយាយ​ថា ពួក​គេ​បាន​នាំមុខ​គេ​ក្នុង​ផ្នែក​ផលិត​ទូរស័ព្ទ​ដែល​អាច​ប្រើ 5G បាន ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ល្បឿន​លឿន ព្រោះ​ពួក​គេ​ក៏​ចូលរួម​ក្នុង​ការ​បង្កើត​បណ្តាញ​នេះ​ផង​ដែរ ។

លោក Richard Yu ដែល​ជា​ប្រធាន​ផ្នែក​អាជីវកម្ម​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​របស់ Huawei បាន​និយាយ​ថា «​ទូរស័ព្ទ​នេះ​មិន​ត្រឹមតែ​សម្រាប់​ថ្ងៃនេះ និង​សម្រាប់​តែ 5G ទេ តែ​ក៏​សម្រាប់​ថ្ងៃ​អនាគត​ដែរ​» ។ លោក Yu បាន​បន្ថែម​ថា Huawei Mate X នឹង​មាន​ស្គ្រី​ន​ទល់​ខ្នង​គ្នា​ដែល​អាច​ពន្លា​ចេញ​ជា​ស្គ្រី​ន​ទំហំ ៨​អ៊ី​ញ​ដ៏​ធំ​មួយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Samsung Electronics Co Ltd កាលពី​ស​ប្តា​ហ៍​មុន​ក៏​បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ក្នុង​តម្លៃ​ជិត​២​ពាន់​ដុល្លារ​ដែរ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង Apple និង​ដៃគូ​ប្រកួតប្រជែង​ក្នុង​ប្រទេស​ចិន និង​បង្កើន​ចំណាប់អារម្មណ៍​អតិថិជន​ឡើង​វិញ​ខណៈ​ដែល​ការ​លក់​ធ្លាក់​ចុះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អគ្គនាយក​របស់ Huawei ខាងលើ​បាន​យល់​ស្រប​នឹង​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​ដែល​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​នាំមុខ​ក្នុង​ផ្នែក​ទំនាក់ទំនង​ចល័ត​តាម​រយៈ​ការ​ប្រកួតប្រជែង មិនមែន​តាម​រយៈ​ការ​ស្វែងរក​វិធី​ក្នុង​ការ​ទប់ស្កាត់​បច្ចេកវិទ្យា​ទេ ៕

ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ