ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន ​រុះ​រាន់​សម្រេច​កិច្ចព្រមព្រៀង​សង្គ្រាម​ពាណិជ្ជកម្ម​មុន​ថ្ងៃ​កំណត់

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​ចរចា​តំណាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​សៅរ៍…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​ចរចា​តំណាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម និង​ចៀសវាង​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត ។

ភាគី​ទាំង​សងខាង​ក៏​មាន​កិច្ចប្រជុំ​នៅ​ថ្ងៃអាទិត្យ​ដែរ​ដើម្បី​រុះ​រាន់​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​មិន​ឲ្យ​ក្រោយ​ថ្ងៃ​ទី ១ ខែមីនា ដែល​ជា​ថ្ងៃ​កំណត់​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​បាន​គម្រាម​ថា​នឹង​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។

កិច្ចប្រជុំ​នៅ​ថ្ងៃ​សៅរ៍​កន្លង​មក​គឺជា​ថ្ងៃ​ទី​៥ នៃ​ការ​ចរចា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ហើយ​យោង​ទៅ​ទាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិភូ​ចិន​នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​ផង​ដែរ ។ វា​ក៏​ជា​ការ​ចរចា​លើក​ទី​បួន​ផង​ដែរ​តាំងពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​ព្រមព្រៀង​គ្នា​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា កិច្ចព្រមព្រៀង​អាច​នឹង​សម្រេច​បាន ហើយ​លោក​អាច​នឹង​ពន្យា​ពេល​ថ្ងៃ​កំណត់ និង​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។ ការ​ពន្យា​ថ្ងៃ​កំណត់​នឹង​ផ្អាក​ការ​បង្កើន​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ពី ១០% ទៅ ២៥% ។

លោក​ប្រធានាធិបតី ត្រាំ និង​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក​គឺ​លោក Steven Mnuchin បាន​និយាយ​ថា មន្ត្រី​អា​មេ​រិ​ក​និង​ចិន​បាន​ព្រមព្រៀង​គ្នា​លើ​បញ្ហា​រូបិយ​វត្ថុ​ហើយ​តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ។ មន្ត្រី​អា​មេ​រិ​កបាន​ធ្លាប់​រិះគន់​ថា​ប្រទេស​ចិន​បាន​ទម្លាក់​តម្លៃ​ប្រាក់​យាន់​របស់​ខ្លួន​ដើម្បី​បង្កើន​ការ​នាំ​ចេញ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​ចិន​ក៏​បាន​សន្យា​ថា​នឹង​ទិញ​សណ្តែកសៀង​ប្រមាណ​១០​លាន​តោន​គូប​បន្ថែម​ពី​សហរដ្ឋអាមេរិក​ទៀត​ផង ៕

ប្រភព ៖ Channel News Asia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ