ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…​នី​ឡា ថត Pre Wedding បាត់ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​នី​ឡា​»​ដែល​បង្ហាញ​ពី​តារា​រូប​នេះ​ជាមួយ​គូស្នេហ៍​ថត​ជា​លក្ខណៈ​មុន​ចូល​រោងការ​(prewedding)​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ បើ​ទោះបីជា​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នោះ​អាច​មិនមែន​ជា​របស់ នី​ឡា ពិត​ក៏​ដោយ ប៉ុន្តែ​រូបភាព​ទាំងនោះ ហាក់​បង្ហាញ​ថា នាង​ត្រៀម​ចូល​រោងការ​នា​ពេល…

រាជធានី​ភ្នំពេញ ​៖​ រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​នី​ឡា​»​ដែល​បង្ហាញ​ពី​តារា​រូប​នេះ​ជាមួយ​គូស្នេហ៍​ថត​ជា​លក្ខណៈ​មុន​ចូល​រោងការ​(prewedding)​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ បើ​ទោះបីជា​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នោះ​អាច​មិនមែន​ជា​របស់ នី​ឡា ពិត​ក៏​ដោយ ប៉ុន្តែ​រូបភាព​ទាំងនោះ ហាក់​បង្ហាញ​ថា នាង​ត្រៀម​ចូល​រោងការ​នា​ពេល ឆាប់​ៗ​ខាង​មុខ ។

បុរស​វ័យក្មេង​នោះ​គេ​សង្ស័យ​ថា ជា​គូស្នេហ៍​ថ្មី បន្ទាប់​ពី​នី​ឡា​បែកបាក់​គ្នា​ជាមួយ​គូ​ដណ្តឹង ។ អ្នក​ទាំង​ពីរ​បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត មិន​ខុស​ទៅ​នឹង​គូស្នេហ៍​ដទៃ​ទៀត​ដែល​ថត​សម្រាប់​មុន​អាពាហ៍ពិពាហ៍​នោះ​ឡើយ ។

ជាមួយនឹង​រូបថត​ដ៏​ស្រស់​ស្អាត​ទាំងនោះ​ហ្វេ​ស​ប៊ុ​ក​«​នី​ឡា​»​បាន​ភ្ជាប់​សារ​ដ៏​ខ្លី​ថា​«pre wedding» ដែល​រឹតតែ​ធ្វើ​ឲ្យ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាន់តែ​មាន​ភាព​ជឿជាក់​ថា នេះ​ជា​ការណ៍​ពិត ។

ពាក់ព័ន្ធ​រឿង​នេះ​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ ជា​ឪពុក​របស់​នី​ឡា កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ២០១៩ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ដោយ​ខ្លី​ថា «​កូនស្រី​របស់​លោក​នៅ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅឡើយ​ទេ »​។ យ៉ាងណា​ក៏​ដោយ​លោក​សុវណ្ណ រិ​ទ្ធី ហាក់​មិន​ចាប់អារម្មណ៍ ឬ​ក៏​ភ្ញាក់ផ្អើល​ទៅ​លើ​រូបថត​ដែល​កូនស្រី​របស់​ខ្លួន​បាន​ថត​បែប​នេះ​ជាមួយនឹង​គូស្នេហ៍​ឡើយ ខណៈ​ដែល​លោក​បាន​ចាត់​ទុក​ការ​ថត​នេះ​គឺជា​ការ​ថត​សម្រាប់​សម្អាងការ​ប៉ុណ្ណោះ ។

ជា​ការ​កត​ស់​សម្គាល់​កញ្ញា​វ៉ា​ន់ នី​ឡា និង​បុរស​ដែល​មានឈ្មោះ ស៊ុត សករាជ បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​លក្ខណៈ​ជា​គូស្នេហ៍​ជា​បន្តបន្ទាប់​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ បើ​ទោះបីជា​បាន​ទម្លាយ​ពី​ភាព​ស្និទ្ធស្នាល​នេះ​ក៏​ដោយ អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ទទួលស្គាល់​ថា​ជា​ស្នេហា​ឡើយ ពោល​គឺ​បាន​ត្រឹមតែ​ប្រាប់​មហាជន​ថា​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​ធម្មតា​ប៉ុណ្ណោះ ។

កន្លង​មក​កូនស្រី​តា​វិច​ទ័​រ កញ្ញា​នី​ឡា បាន​បញ្ជាក់​ក៏​ដូច​ជា​អះអាង​ជា រឿយ​ៗ​ថា ការ​ទាក់ទង​របស់​នាង និង​បុរស​ដែល​សង្ស័យ​ថា ជា​គូស្នេហ៍​នោះ គឺ​ស្ថិត​ក្នុង​នាម​ជា​មិត្តភក្ដិ​នឹង​គ្នា​តែ​ប៉ុណ្ណោះ ខណៈ​ដែល​គ្រប់ពេល​មានកម្ម​វិធី​តូច​ធំ ឬ​ដំណើរ​កម្សាន្ត​អ្វីមួយ អ្នក​ទាំង​ពីរ​តែងតែ​ទៅ​ជាមួយ​គ្នា ព្រមទាំង​ថតរូប​កៀកកើយ​គ្នា វា​ហាក់​មិនមែន​មិត្តភក្តិ​ដូច​អ្វី​ដែល​នាង​និយាយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ