ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​អាច​រស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​នោះ​ទេ តែ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​ការ​រស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​អះអាង​ថា កម្ពុជា​មិន​អាច​រស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​រហូត​នោះ​ទេ គឺ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​រស់នៅ​ខ្លួនឯង​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​អះអាង​ថា កម្ពុជា​មិន​អាច​រស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​រហូត​នោះ​ទេ គឺ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​រស់នៅ​ខ្លួនឯង​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ បាន​ប្រៀបធៀប​ប្រទេស​កម្ពុជា ទៅ​នឹង​ក្មេង​ម្នាក់ ដែល​ត្រូវ​ពឹង​អ្នក​ដ​ដៃ​ដើម្បី​រស់ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​លើក​ឡើង​ថា ក្មេង​គឺជា​មនុស្ស​មាន​វ័យ​ជា​កុមា​ភាព​មិន​មាន​កម្លាំង​ពលំ​អ្វី​គ្រប់គ្រាន់ ដើម្បី​ការពារ​ខ្លួន​ពី​ការ​យារ​យី​ផ្សេង​ៗ​ពី​ខាងក្រៅ​ទេ ។ ក្នុង​ស្ថានភាព​បែប​នេះ​បើសិនជា​មាន​មនុស្ស​ចាស់​ពេញវ័យ​ណា​ម្នាក់​មក​សម្លុត​គំរាមកំហែង​កុំ​ថា ឡើយ​ដល់​ទៅ​ក្មេង​នោះ​ទៅ​រករឿង​មនុស្ស​ចាស់​ពេញវ័យ​អី​នោះ​ក៏​ក្មេង​នោះ​ចាំបាច់​ត្រូវ​តែរ​ត់ទៅ​រក​ជំនួយ ឬ​បង្អែក​ពី​មនុស្ស​ពេញវ័យ​ម្នាក់ ឬ​ច្រើន​នាក់​ផ្សេង​ទៀត ដើម្បី​ជួយ​ការពារ​ខ្លួន​ឲ្យ​បាន​រស់នៅ​ដោយ​សុខ​សុវត្ថិភាព ។ រឿង​នេះ​មិន​ខុស​អី​នឹង​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ លោក​បាន​បញ្ជាក់​ថា​«​បើ​ចេះ​តែ​មានការ​រករឿង​គម្រាមកំហែង​ពី​ប្រទេស​ធំ​ណាមួយ ឬ​ច្រើន​កម្ពុជា​មិន​អាច​រស់នៅ​ក្រោម​ការ​ភ័យ​ខ្លាច​នោះ​ទេ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​រស់​ដែល​ប្រាកដជា​ទៅ​រក​សុំ​ការ​គាំពារ​ពី​ប្រទេស​ធំ​មួយទៀត ឬ​ច្រើន​ដែល​មាន​លទ្ធភាព​អាច​ជួយ​កម្ពុជា​បាន​» ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មាន​នយោបាយ​ការ​បរទេស​យក​បណ្តា ប្រទេស​នៅ​លើ​ពិភពលោក​ជា​មិត្ត​ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​ឯករាជ្យ​អធិបតេយ្យភាព​បូរ ណ​ភាព​ទឹកដី និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ដោយ​មិន​ប្រកាន់​របប​នយោបាយ​ជាតិ សាសន៍ ពណ៌​សម្បុរ និង​និន្នាការ​មនោគមន៍វិជ្ជា​អ្វី​ឡើយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​កំពុង​តែ​បង្វែរ​ទិស​ក្នុង​ការ​ចង់​មិត្តភាព​ជាមួយ​ប្រទេស​ចិន ដែល​ភាគី ទាំង​ពីរ​សន្យា និង​អះអាង​ថា មិត្តភាព​កម្ពុជា​-​ចិន​ជាម​ត្តិ​ដែកថែប ។ ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​ក៏ បាន​ប្រកាស​បន្ត​ជួយ​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ជាង​នេះ​ការ​ចង់​មិត្តភាព​ជាមួយ​ចិន​របស់​កម្ពុជា​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ក៏​មានចិត្ត​មិនល្អ​មក​លើ​កម្ពុជា​ដែរ តែ​យ៉ាងណា​ក្តី​កម្ពុជា​បាន​អះអាង​នៅ​ប្រកាន់​នយោបាយ​ការ​បទេស ក៏​ដោយ​មិន​ឲ្យ​បរទេស​មក​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​របស់​ខ្លួន​បាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ