ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ប្រវត្តិ​ខ្លះ​ៗ​របស់​វត្ត​«​សង្កែ​»ក្រុង​បាត់​ដំបង…!

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ វត្ត«​ឥន្ទ្រា​ធិ​បតី» ឬវត្ត«​សង្កែ» ​​​ស្ថិត​ក្នុង​ក្រុងបាត់ដំបង បើ​​យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌ និង​មន្ទីរ​ទេសចរណ៍នោះ ព្រះ​វិហារ​នៃ​វត្ត​សង្កែនេះ ​ត្រូវ​បាន​ផ្តើមកសាង​ឡើង​ដោយ​លោកក​ឋា​ថន ញ៉ុញ…

​ខេត្តបាត់ដំបង ៖ វត្ត«​ឥន្ទ្រា​ធិ​បតី» ឬវត្ត«​សង្កែ» ​​​ស្ថិត​ក្នុង​ក្រុងបាត់ដំបង បើ​​យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌ និង​មន្ទីរ​ទេសចរណ៍នោះ ព្រះ​វិហារ​នៃ​វត្ត​សង្កែនេះ ​ត្រូវ​បាន​ផ្តើមកសាង​ឡើង​ដោយ​លោកក​ឋា​ថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះ​កោដ្ឋ ។ វត្ត​នេះ​ គឺជា​វត្ត​ដែល​ធំ​ជាងគេ​នៅ​ក្នុងក្រុង​បាត់ដំបង នា​សម័យ​ចៅពញា ក​ឋា​ថន ឈុំ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩០០ ។

ស្ថាបត្យកម្ម​នៃ​ព្រះ​វិហារ គឺជា​ប្រភេទ​សំណង់​មុខដាច់ ​ដែលបច្ចុប្បន្ន​កម្រ​និង​ជួប​នៅ​ក្នុងស្រុក​ ​។ ចំណែក​តួ​រូប​ព្រះ​អង្គ​ជីវ៍ ត្រូវ​ចាស់​ៗ​ដំណាល​ថា​ ព្រះ​អង្គ​មាន​បារមី​ខ្លាំងពូកែ​ ដោយពេល​កសាង​មាន​បញ្ចុះ​នៅ​ព្រះ​
ក្រឹ​ង​) នៃ​ព្រះ​វិហារ ​គឺ​សល់​តាំងពី​បុរាណកាល​មក​ ។ នៅ​សម័យ​ខ្មែរក្រហម ​គេ​បាន​យក​ព្រះ​វិហារ​វត្ត​សង្កែ​នេះ ​ធ្វើ​ជា​ឃ្លាំង​ដាក់​គ្រាប់ ហើយ​ជា​តំបន់ហាមឃាត់ ប៉ុន្តែចុងខែ​ធ្នូ ឆ្នាំ​១៩៧៨ ត្រូវ​កង​ទ​ព័​ស្ម័គ្រចិត្ត​វៀត​ណាម បាន​វាយលុក​ចូល​ជួយ​ដល់​កងទ័ព​កម្ពុជា ដើម្បី​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ខ្លាំង​ទាំង​ផ្លូវគោក និង​អាកាស យន្តហោះ វៀតណាម​បាន​ទំលាក់​គ្រាប់​លើ ព្រះ​វិហារ វត្ត​សង្កែ ព្រោះ​ដឹង​ថា ខ្មែរ​ក្រហម​បាន​យក​ព្រះ​វិហារ​នេះ​ ធ្វើ​ជា​កន្លែង​ទុកដាក់​ឃ្លាំង​ស្តុក​គ្រាប់គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះ​វិហារ​នេះ ។

​ព្រះ​វិហារ​បាន​ឆេះ​ និង​ខូចខាត​ទាំងស្រុង (​មាន​រូប​ចាស់​បន្សល់​តាម​ឯកសារ​) ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​តួ​រូប​ព្រះ​អង្គ​ជីវ៍ ក្នុង​ព្រះ​វិហារ​មិន​ខូចខាត​អ្វី​ឡើយ ដោយ​ភាព​ខ្ទេចខ្ទាំ បាន​បន្សល់​ទុក​មក តំបន់​នេះ​ក៏​នៅ​មិន​ទាន់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចេញចូល​ដែរ បាន​ត្រឹមតែ​មើលឃើញ​ពី​ចម្ងាយ ​ឬ​នៃ​ត្រើយម្ខាង​ស្ទឹង​សង្កែ បន្ត​រហូត​​ដល់​ពេល​ដក​កងទ័ព​វៀតណាម​ចេញ​ទៅ​វិញ​អស់​នៅ​ឆ្នាំ​១៩៨៧​ឬ​១៩៨៨​ដោយ​បាន​រៀបចំ​ជា បន្ត​មក​ដល់​ឆ្នាំ​១៩៩៣ ទើប​គេ​បាន​កសាង​ព្រះ​វិហារ​ថ្មី​ដោយ​សាង​លើ​ទីតាំង​ខឿន​នៃ​ព្រះ​វិហារ​ចាស់​ដដែល ។

ព្រះ​តេជគុណ អ៊ុ​ក សុវណ្ណ​នី ព្រះ​ចៅអធិការ​វត្ត​សង្កែ ដែល​ទើបតែ​ទទួល​ការងារ​ ជា​ចៅអធិការ​ជិត​១​ឆ្នាំ​មកនេះ ​បាន​មាន​សង្ឃដីកា​ថា តេជគុណ​គ្រាន់តែ​ដឹង​ថា មុន​ឆ្នាំ​១៩៩៣ មាន​ព្រះសង្ឃ​១​អង្គ​ព្រះ​នាម វុ​ធ បានដឹង​ មិន​ព្រមទៅ​ណា​ដោយ​សឹង ​នៅ​តែ​ក្រោម​ប​ល្ល័​ង​ព្រះដែល​ប្រេះស្រាំ ដើម្បី​យាម​របស់​មាន​តម្លៃ​របស់​​វត្ត ដោយ​មិន​ទាន់​មាន​កុដិ និង​វិហារ​នៅឡើយ តែ​អកុសល់​ត្រូវ​បាក់​រា​ជប​ល្ល័​ង​ដែល​ទ្រោ​ឌ​ទ្រោម​នៅ​សង្កត់​សុគត់​នៅ​ក្រោម​ប​ល្ល័​ង​ព្រះ​នោះ​ទៅ ហើយ​ក៏​មាន​តែងតាំង ចៅអធិការ​វត្ត​នេះ​ពី​ពេល​នោះ​មក​មាន​៤​ព្រះ​អង្គ​ ដោយ​ចាប់ផ្តើម​កសាង​កុដិវិហារពី​ពេល​នោះ​មក ។ ​

​មាន​ពុទ្ធបរិស័ទក្នុង និង​ក្រៅប្រទេស ហើយ​មាន​បងប្អូន​ខ្មែរ​យើង​នៅ​ក្រៅប្រទេស​ច្រើន​បាន​មក​លា
បំណន់​នោះ​ក៏​ព្រោះតែ​ម្នាក់​ៗ​បាន​បែ​បន់​មុន​ពេល​ចេញ​ទៅ​ប្រទេស​ទី​៣​ឲ្យ​បាន​ដល់​ដូច​ក្តី​ប្រាថ្នា ជួយ​ថែរ​រក្សា​សេចក្តី​សុខ​ពេល​រត់​ឆ្លងកាត់​ព្រៃ និង​គ្រាប់រំសេវ តាម​ផ្លូវ​ឲ្យ​ចៀស​ចាក​ផុត​ពី​ទុក្ខ​ភ័យ​ទាំងឡាយ ទើប​ដល់​បាន​ដូច​ក្តី​ប្រាថ្នា ហើយ​ក៏​ត្រឡប់​មក​លេង​ស្រុក​ខ្មែរ​វិញ​ដោយ​ឃើញ​ភាព​ខ្ទេចខ្ទាំ ទើប​មូលមតិ​គ្នា​ផ្តើម​កសាង​ព្រះ​វិហារ​ថ្មី​នេះ​ឡើង​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស និងសហរដ្ឋអាមេរិក បារាំង កា​ណា​ដា ថៃ​​ អូស្ត្រាលី
ស្វី​ស និង​ណូ​វ៉ែ​ល​សេ​ឡង់ ។

ហើយ​បន្ត​កសាង​បន្ថែម​ទៀត​ដោយ​សប្បុរសជន​ក្នុងស្រុក មាន​លោក​ឧបាសក លន់ គឹ​ម​ស្រ៊ា​ន ដែល​គោ
រព​បូជា​មាន​ជំនឿ​លើ​ព្រះ​អង្គ បាន​កសាង​ផ្លូវ ក្រាល​ការ៉ូឡា​ក្នុង​វត្ត ក្លោ​ង​ទ្វារធំ​ប៉ែក​ខាងលិច រៀបចំ​ដាំ​បង្គោល​​ភ្លើង​សូ​ឡា ចំនួន​៥៥​បង្គោល និង​កំពុង​កសាង​បន្ថែម​ដើ​ម្ពី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​កំពុង​ចាប់អារម្មណ៍​នៅ​ក្នុង​វត្ត​ដែល​បានដឹង និង​មាន​បន្សល់​ទុក​ក្នុង​ឯកសារ ទាំង​ជាតិ អន្តរជាតិ​កន្លង​មកនេះ ។

នៅ​ប៉ែង​ខាងកើត​ព្រះ​វិហារ​ដែល​សាសង់​ថ្មី​នេះ គឺ​បាន​នៅ​ឃើញ​មាន​សេសសល់​ចេ​តី​យ៍​ចំនួន​២ ដែល​បាន​បន្សល់​ទុក​ដោយ​មាន​ចារ​អក្សរ​ខ្មែរ និង​ថៃ នៅ​លើ​ចេ​តី​យ៍​នោះ​ផង​ដែរ ដោយ​បាន​យោង​ឲ្យ​ដឹង​ថា គឺ​អ្នក​ជាប់​ខ្សែស្រឡាយ ត្រូវជា​ចៅ ចៅទួត របស់​ក​ឋា​ថន​ឈុំ (​យោង​តាម​បាត់ដំបង​សម័យ​លោក​ម្ចាស់​) កាលពី​សម័យ​មុន​ៗ នៅ​មានការ​ចង​ចាំ​ហើយ​ស្វែងរក​ដើម្បី​គោរព​ដូនតា សុំ​សេចក្តីសុខ​សប្បាយ​គ្រប់ពេលវេលា ដែល​កំពុង​តែ​រកស៊ី ប្រកបការងារ និង​ខ្លះ​ជា​មន្ត្រីរាជការ​ណៅ​ក្នុង​ប្រទេស​ថៃ​នៅឡើយ ។ ​

អត្ថបទសរសេរ ដោយ