ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព ៖ ការ​ផ្ដាច់ EBA មិនមែន​ជា​ការ​ផ្ដាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ (CCAWDU) លោក អាត់ ធន់ បាន​លើ​ឡើង​ថា ការ​ផ្ដាច់…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ខៅ​ឌូ (CCAWDU) លោក អាត់ ធន់ បាន​លើ​ឡើង​ថា ការ​ផ្ដាច់ EBA មិនមែន​ជា​ការ​ផ្ដាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើយ​កម្ពុជា​នៅ​តែ​មាន ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សហ​គម​អឺរ៉ុប​តាម​រយៈ WTO នៅ​តែ​អាច​នាំ​ទំនិញ​ចូល​បាន​ដដែល ។

ការ​អះអាង​នេះ ខណៈ​ដែល​សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្តើម នីតិវិធី​ជា​ផ្លូវការ​លើ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន ការ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មុន​នឹង​អាច ឈាន​ទៅ​រក​ការ​ព្យូ​រ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រក​ឃើញ​ថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ ទៅ​រក​ភាពល្អ ប្រសើរ​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្នុង​ពិធី​ផ្ទេរ​តួនាទី​លេខាធិការដ្ឋាន ITUC-CC សម្រាប់​ឆ្នាំ​២០១៩ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា «​ការ​ផ្ដាច់ EBA មិនមែន​ជា​ការ​ផ្ដាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេ កម្ពុជា​នៅ​តែ​មាន ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សហ​គម​អឺរ៉ុប​តាម​រយៈ WTO នៅ​តែ​នាំ​ចូល​បាន តែ​ក្នុង លក្ខណ​នៃ​ពន្ធ​កម្មវិធី EBA គឺជា​ឱកាស​មួយ ដើម្បី​ឲ្យ​កម្ពុជា​កាន់តែ​មានឱកាស​នាំ​ទៅ​ដោយ​មិន​បង់ពន្ធ មានឱកាស​ទាក់ទាញ​វិនិយោគ​ច្រើន​» ។

លោក​បន្ត​ថា កិច្ចព្រមព្រៀង EBA ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ពិសេស ដែល​មិន​ថា​ប្រទេស​កម្ពុជា សូ​ម្បី​តែ​ប្រទេស​ជឿនលឿន​ដូច​ជា វៀតណាម ដែល​គេ​មិន​មាន​ជា​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​តិចតួច​បាន ដែល​មិន​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ EBA ក៏​គេ​ចង់​ច​ចារ​ទ្វេភាគី​ដោយ​នាំ​ចូល​មិន​យកពន្ធ​ដែរ ។ លោក​បាន​បន្ថែម​ថា EBA គឺជា​ចំណុច​មួយ​ដ៏​សំខាន់​ដែល​បង្កើត​ឲ្យ​រដ្ឋ​នោះ​បង្កើន​នូវ​ចំណូល​សេដ្ឋកិច្ច ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​រដ្ឋ​នោះ​បង្កើត​ការងារ ដើម្បី​កាត់​បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ ក្នុង​ប្រទេស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន ។ ក្នុង​នោះ​លោក​ក៏​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​សហ​គម​អឺរ៉ុប ត្រូវ​ជជែក​គ្នា​រក្សា​ទុក EBA​ឲ្យ​រស់​បាន​ទៅ​មុខ​ទៀត​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​មេ​សហជីព​នេះ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ក៏​បាន​អះអាង​ថា កម្ពុជា​មិន​ស្លាប់​នោះ​ទេ បើ​ទោះបី​សហភាព​អឺរ៉ុប​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​កម​កម្ពុជា​ក៏​ដោយ ។ សម្តេច​តេ​ជោ ហ៊ុន​សែន ធ្លាប់​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ស្លាប់​ទេ បើ​អត់​ការ​អនុគ្រោះ​ពន្ធ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ