ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជ្រើសតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ អ.​ស​.​ប

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​ថា លោក​បាន​ជ្រើសតាំង​លោកស្រី​KELLY CRAFT​ជា​បេក្ខជន​សម្រាប់​តំណែង​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ​អ​.​ស​.​ប​។ អ្នក​សាធារណរដ្ឋ​អាយុ​៥៦​ឆ្នាំ​រូប​នោះ មាន​ដើម​កំណើត​នៅ​រដ្ឋ​កេ​ន​ទុក​គី បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំកា​ណា​ដា​។ តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ​ថា លោក​បាន​ជ្រើសតាំង​លោកស្រី​KELLY CRAFT​ជា​បេក្ខជន​សម្រាប់​តំណែង​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ​អ​.​ស​.​ប​។

អ្នក​សាធារណរដ្ឋ​អាយុ​៥៦​ឆ្នាំ​រូប​នោះ មាន​ដើម​កំណើត​នៅ​រដ្ឋ​កេ​ន​ទុក​គី បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំកា​ណា​ដា​។ តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា លោកស្រី​KELLY​បាន​បំពេញការងារ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ឋានៈ​ជា​តំណាង​របស់​ប្រទេស​យើង ហើយ​ខ្ញុំ​ពុំ​មានការ​សង្ស័យ​ឡើយ ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី ប្រទេស​យើង​នឹង​មាន​តំណាង​កម្រិត​ខ្ពស់​មួយ​ប្រចាំ​អ​.​ស​.​ប​។ បេក្ខភាព​របស់​លោកស្រី នៅ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​។

កាលពី​ស​ប្ដា​ហ៍​មុន​លោក​HEATHER NAUERT បាន​ដក​បេក្ខភាព​របស់​លោក​សម្រាប់​តំណែង​នោះ​។ ប្រធានាធិបតី​អា​មេ​រិ​ក បាន​ជ្រើសរើស​រូប​លោក​កាលពី​ខែធ្នូ សម្រាប់​ជំនួស​តំណែង លោកស្រី​នី​ក​គី​ហា​ឡី​ដែល​ប្រកាស​ពី​ការ​សុំ​លាលែង​កាលពីដើម​ខែតុលា​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ