ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដំណើរ​ការ​យ៉ាងណា​ហើយ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​មុន រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដើម្បី​លក់​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម ។ គម្រោង​ទាំងនោះ​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​អ្នក​កំពុង​ស្វែ​ករក​ទិញ​លំនៅ​ឋាន​។…

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​មុន រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដើម្បី​លក់​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម និង​ក្រោម​មធ្យម ។ គម្រោង​ទាំងនោះ​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​អ្នក​កំពុង​ស្វែ​ករក​ទិញ​លំនៅ​ឋាន​។ តើ​រហូត​មក​ដល់​ពេល​នេះ ក​ម្រោ​ង​ទាំងនោះ​សម្រេច​បាន​យ៉ាងណា​ទៅ​ហើយ ?

បើ​តាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៤​ដែល​បាន​និង​កំពុង​សាងសង់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​រួម​មាន ៖

១- គម្រោង «​លំនៅ​ឋាន​ទីក្រុង​រណប​សិរី​មង្គល​» ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Worldbridge Home ដែល​ពេល​នេះ​សម្រេច​បាន​លទ្ធផល​បុក​គ្រឹះ​បាន​៦% ,​ចាក់​បេតុង​ជាន់​ផ្ទាល់​ដី​បាន​៥%, ចាក់​បេតុង​កម្រាល​ជាន់​ទី​១​បាន​១%, ស្ថាបនា​ផ្លូវថ្នល់​ក្នុង​គម្រោង​បាន​៤៥%, ស្ថាបនា​ប្រព័ន្ធ​លូ​៧៥%, ស្ថាបនា​បណ្តាញទឹក​ស្អាត​៧២%, បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​បាន​២៧% និង​ដំឡើង​ប្រព័ន្ធ​ការពារ​រន្ទះ​បាន​១០០% ។

បើ​តាម​ក្រសួង​បញ្ជាក់​ថា ៖« គិត​ត្រឹម​ខែធ្នូ​២០១៨ គម្រោង​នេះ​បាន​ទទួល​ការ​កក់​លំនៅ​ឋាន​ចំនួន​៥២៨ ក្នុង​នោះ​មាន​អតិថិជន​ជា​មន្ត្រីរាជការ​មាន​ចំនួន​៤២% និង​មិនមែន​មន្ត្រីរាជការ​ចំនួន​៥៨%​។ គម្រោង​នេះ​សម្រេច​បាន​លទ្ធផល​ប្រមាណ​៣០% នៃ​គម្រោង​ទាំងស្រុង ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ និង​ការ​ប្រគល់​លំនៅ​ឋាន​ជំហាន​ទី​១ ពី​៣០០​ទៅ​៤០០​លំនៅ​ឋាន​នៃ​លំនៅ​ឋាន​សរុប​២.២៩៧ នៅ​ដំណាច់​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ និង​គ្រោង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​នៅ​ត្រឹម​ដើមឆ្នាំ​២០២០ »​។

២- គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ «​បុរី​សែន​មនោ​រម្យ​ព្រែក​តា​ទែន​» អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន B&BM Development សម្រេច​បាន​លទ្ធផល​នៃ​ការ​សាងសង់​គ្រឹះ​លំនៅ​ឋាន​បាន​១៤%, ចាក់​បេតុង​កម្រាល​ជាន់​ផ្ទាល់​ដី​បាន​១០%, ចាក់​បេតុង​កម្រាល​ជាន់​ឡៅតឿ​បាន​២%, ចាក់​បេតុង​កម្រាល​ជាន់​ទី​១​បាន​១%, ស្ថាបនា​ផ្លូវថ្នល់​ក្រាល​ថ្ម ចំនួន​៨៥%, ស្ថាបនា​ផ្លូវថ្នល់​ក្រាល​បេតុង​បាន​៥%, និង​បាន​លក់​លំនៅ​ឋាន​ចំនួន​១.០០០ ក្នុង​នោះ​អតិថិជន​ជា​មន្ត្រីរាជការ​បាន​៤២% និង​មិនមែន​មន្ត្រីរាជការ​​៥៨% ។ ជា​រួម គម្រោង​សម្រេច​ការងារ​បាន​ប្រមាណ​១៥% ដោយ​គ្រោង​នឹង​បញ្ចប់​ដំណាក់កាល​ទី​១​នៅ​ខែសីហា​ឆ្នាំ​២០២១ និង​បញ្ចប់​គម្រោង​ទាំង​ស្រុក​នៅ​ខែសីហា​២០២៤​។

៣- គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​«​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា​» អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ARAKAWA សម្រេច​បាន​លទ្ធផល​នៃ​ការ​ខួង​ចាក់​សសរ​គ្រឹះ និង​ក្បាល​គ្រឹះ​សម្រេច​បាន ១០០%, សាងសង់​ចំណត​ក្រោម​ដី​ខ្ពស់​២​ជាន់ ស​ម្រ​ច​បាន​១០០%, សាងសង់​ចំណត​ជាន់​ផ្ទាល់​ដីស​ម្រេច​បាន ១៥%, ។

គម្រោង​នេះ​ទទួល​ចុះ​ឈ្មោះ​អតិថិជន​ចំនួន​៩៧១ ក្នុង​នោះ​ឯកជន​ស្មើនឹង​៥៧% នៃ​ចំនួន​ចំណែក​ឯកជន​សរុប​១.៦៨០​។ ជា​រួម គម្រោង​សម្រេច​ការងារ​បាន​ប្រមាណ​២៩% ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់​ជា​ផ្លូវការ​នៅ​ត្រីមាស​៤​ឆ្នាំ​២០២០ ។

៤- គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ «​ហ្គ្រេ​ន​ផាក​» ដំណាក់កាល​ទី​១ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ សម្រេច​បាន​លទ្ធផល​ផ្នែក​គ្រឹះ​លំនៅ​ឋាន​បាន​ចំនួន​៣៤%, ចាក់​បេតុង​ជាន់​ផ្ទាល់​ដី​បាន​៣០%, ចាក់​បេតុង​កម្រាល​ជាន់​ទី​១ បាន​២៥%, ផ្នែក​ដំបូង​បាន​១៥%, ស្ថាបនា​ផ្លូវថ្នល់​បាន​៧០%, ស្ថាបនា​ប្រព័ន្ធ​លូ​បាន​៥៥%, ស្ថាបនា​បណ្តាញ​ទឹកបាន​១០%, និង​បំពាក់​ភ្លើង​បាន​២០% និង​បាន​ទទួល​កក់​លំនៅ​ឋាន​ចំនួន​១៣៩ ក្នុង​នោះ​មាន​អតិថិជន​ជា​មន្ត្រីរាជការ​មាន​១០% និង​មិនមែន​មន្ត្រីរាជការ​ចំនួន​៩០%​។

បើ​តាម​របាយការណ៍​ក្រសួង​បញ្ជាក់​ថា ៖«​គម្រោង​នឹង​ប្រគល់​លំនៅ​ឋាន​ប្រមាណ​ពី​៦០​ទៅ​១០០​លំនៅ​ឋាន​ជូន​អតិថិជន​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​។ ជា​រួម គម្រោង​សម្រេច​ការងារ​បាន​ប្រមាណ​៣២% ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២០ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ