ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​វៀតណាម​ជាទី​ផ្សារ​សម្រាប់​អចលន​ទ្រព្យ​ថ្នាក់ខ្ពស់

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖​ប្រទេស​វៀតណាម​គឺជា​ទីផ្សារ​ថ្មី​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​អតិថិជន​ដែល​ចាប់​អារម្មណ៍​លើ​អចលនទ្រព្យ​ថ្នាក់ខ្ពស់ ។ យោង​តាម​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​មក​ថា តាំងពី​មានការ​បើក​ទទួលយក​ការ​វិនិយោគ​ពី​បរទេស និង​កាត់​បន្ថយ​ការ​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ឯកជន…

ទីក្រុង​ហូ​ជី​មិ​ញ ៖​ប្រទេស​វៀតណាម​គឺជា​ទីផ្សារ​ថ្មី​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​អតិថិជន​ដែល​ចាប់​អារម្មណ៍​លើ​អចលនទ្រព្យ​ថ្នាក់ខ្ពស់ ។ យោង​តាម​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លង​មក​ថា តាំងពី​មានការ​បើក​ទទួលយក​ការ​វិនិយោគ​ពី​បរទេស និង​កាត់​បន្ថយ​ការ​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ឯកជន ប្រទេស​វៀតណាម​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​លូតលាស់​លឿន​ជាងគេ​ជុំវិញ​ពិភពលោក​ដោយ​សេដ្ឋកិច្ច​លូតលាស់​បានជា​មធ្យម​ច្រើន​ជាង​៦%​ទៅ​ទៀត​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ រោងចក្រ​ដែល​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន​ទៅ​កាន់​វៀតណាម​ក៏​បាន​ជួយ​ឲ្យ​ផលិត​ផល​ក្នុងស្រុក​សរុប​(GDP) របស់​វៀតណាម​លូតលាស់​បាន​៧%​ផង​ដែរ​កាលពី​ឆ្នាំ​មុន ។ ស្ថានការណ៍​នេះ​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ងាក​មក​កាន់​វិស័យ​អចលនទ្រព្យ​របស់​វៀតណាម ខណៈ​ដែល​មាន​ប្រជាជន​ក្នុងស្រុក​កាន់តែ​ច្រើន​ចាប់ផ្តើម​ចូល​ក្នុង​ទីផ្សារ​នេះ ។

លោក Goodwin Gaw អគ្គនាយក​ក្រុមហ៊ុន Gaw Capital Partners បាន​និយាយ​ថា វៀត​ណាម ប្រៀប​ដូច​ជា​ប្រទេស​ចិន​ប៉ែក​ខាងត្បូង​កាលពី​១០​ទៅ​១៥​ឆ្នាំ​មុន​។ លោក​បាន​បន្ថែម​ថា វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះ​តម្លៃ​ផ្ទះ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១៨​ខែ​មកនេះ ប៉ុន្តែ « ក្នុង​រយៈពេល​វែង វា​នឹង​ល្អ »​។

យោង​តាម​ក្រុមហ៊ុន CBRE Group Inc. បាន​ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ​ថ្នាក់ខ្ពស់​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​បាន​កើនឡើង​១៧%​កាលពី​ឆ្នាំ​២០១៨ មក​ស្មើ​ជា​មធ្យម​ប្រមាណ​៥,៥១៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​បាន​ព្យាករណ៍​ទៀត​ថា តម្លៃ​អាច​នឹង​កើនឡើង​ជិត​១០%​នៅ​ដើមឆ្នាំ​២០២០ មក​ស្មើ ៦​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។ បើ​ទោះជា​តម្រូវការ​វិនិយោគិន​បរទេស​នៅ​រឹង​មាំ​ពិតមែន​ក្តី អតិថិជន​ថ្មី​ៗ​ក្នុង​ទីផ្សារ​នេះ​ជា​ប្រជាជន​វៀតណាម​ដែល​មានទ្រព្យ​សម្បត្តិ ច្រើន​។

យោង​តាម​របាយការណ៍​មួយ​របស់ Knight Frank កាលពី​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​វៀតណាម​ដែល​មានទ្រព្យ​សម្បត្តិ​ស្មើ​និង​ច្រើន​ជាង​៣០​លាន​ដុល្លារ​បាន​កើនឡើង​ដល់​ទៅ​៣០២%​ពី​ឆ្នាំ​២០០៦ ដល់​២០១៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ