ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​តុបតែង​លំនៅ​ឋាន​ឱ្យ​មាន​​សិរី​មង្គល

5 ឆ្នាំ មុន

ការ​តុបតែង​លំនៅ​ឋាន​ឲ្យ​មើលទៅ​ស្អាត​ជា​និច្ច ក្រៅពី​ជួយ​បន្ថែម​បរិយាកាស​ផ្នែក​ខាងក្នុង​គួរ​ឲ្យ​ចង់​រស់នៅ ចម្រើន​រុងរឿង​ហើយ នឹង​ជួយ​ឲ្យ​ការ​រស់នៅ​មាន​សិរី​សួស្ដី ត្រជាក់ត្រជុំ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ ។ តាម​ក្បួន​ហុងស៊ុយ​មួយ​ចំនួន​បាន​បង្ហាញ​ពី​វិធី​ថែទាំ និង​ការ​តុបតែង​ផ្ទះ​ងាយ​ៗ​ឲ្យ​មើលទៅ​ស្អាត ដែល​អ្នក​គួរ​យក​ទៅ​អនុវត្ត​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម ៖…

ការ​តុបតែង​លំនៅ​ឋាន​ឲ្យ​មើលទៅ​ស្អាត​ជា​និច្ច ក្រៅពី​ជួយ​បន្ថែម​បរិយាកាស​ផ្នែក​ខាងក្នុង​គួរ​ឲ្យ​ចង់​រស់នៅ ចម្រើន​រុងរឿង​ហើយ នឹង​ជួយ​ឲ្យ​ការ​រស់នៅ​មាន​សិរី​សួស្ដី ត្រជាក់ត្រជុំ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ ។ តាម​ក្បួន​ហុងស៊ុយ​មួយ​ចំនួន​បាន​បង្ហាញ​ពី​វិធី​ថែទាំ និង​ការ​តុបតែង​ផ្ទះ​ងាយ​ៗ​ឲ្យ​មើលទៅ​ស្អាត ដែល​អ្នក​គួរ​យក​ទៅ​អនុវត្ត​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម ៖

១-​ពន្លឺ​ថ្ងៃ ៖ ពន្លឺ​ថ្ងៃ​មាន​ផល​ប៉ះពាល់​ដល់​សភាព​តុបតែង​នៅ​ក្នុងផ្ទះ បើ​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក គឺ​វា​ខូចខាត​ដល់​សម្ភារ​គ្រប់​ប្រភេទ មិន​ថា ឈើ ក្រណាត់​ពណ៌​តាម​ធម្មជាតិ និង​ក្រដាស ។ ដូច្នេះ គួរ​ព្យាយាម​មិន​ឲ្យ​រូបភាព គ្រឿងសង្ហារិម​ឈើ ឬ​វាំងនន​ស្អាត​ៗ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ដោយ​ផ្ទាល់ ដោយ​រក​រនាំង​ឫស្សី​មក​បិទ​បាំង​ពន្លឺនេះ ។

២-​សត្វ​ចម្លងរោគ និង​សត្វល្អិត ៖ កណ្តុរ កន្លាត សត្វល្អិត​ស៊ី​ក្រណាត់ ស្រមោច និង​មូស វិធី​មួយ​ដែល​ទប់ទល់​ជាមួយ​បណ្តា​សត្វ​ទាំងនេះ គឺ​ការ​បូម​ធូលី និង​សម្អាត​បរិវេណ​ផ្ទះ​ឲ្យ​បាន​ល្អ ដោយ​ពិនិត្យ​មើល​បរិវេណ​ក្បែរ​ៗ​ផ្ទះ នៅ​ពេល​ជួប​អ្វី​ខុស​ប្រក្រតី គួរ​រក​វិធី​ដោះស្រាយ​ជា​មុន ។ ការ​កម្ចាត់​សត្វល្អិត ឬ​សត្វ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ យើង​អាច​ត្រូវ​ប្រើ​សារជាតិ​គីមី ដែល​វា​ក៏​បង្ក​គ្រោះថ្នាក់​ផង​ដែរ ។ បើ​អស់​លទ្ធភាព​ហើយ យើង​អាច​ត្រូវ​ពឹងពាក់​ក្រុមហ៊ុន​កម្ចាត់​សត្វ​ល្អិត ។

៣-​សម្ភារ​ចាស់​នៅ​ក្នុងផ្ទះ ៖ សត្រូវ​សម្រាប់​សម្ភារ​ចាស់​ៗ គឺ​សភាព​ព័ទ្ធ​ជុំវិញ​ផ្សេង​ៗ វិធី​ងាយ​ៗ គឺ​កុំ​ឲ្យ​ពន្លឺ​ថ្ងៃ​ប៉ះ​ជាមួយ​សម្ភារ​ដោយ​ផ្ទាល់​ខ្លាំង​ពេក ។ យើង​គួរ​ទុក​សម្ភារ​ចាស់​ៗ​នៅ​ទីកន្លែង​ណា​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​តិច​បំផុត ក៏​ដូច​ជា​សម្ភារ​តុបតែង​ផ្សេង​ទៀត ។ ក្នុង​ពេល​ផ្លាស់​ទី គួរ​ចាប់​កាន់​ថ្នម​ៗ ជា​ពិសេស​បំផុត ជាមួយ​វត្ថុ​ងាយ​បែក ។

៤-​គ្រឿងសង្ហារិម​ឈើ ៖ គួរ​ដាក់​វា​ឲ្យ​ត្រូវ​កន្លែង ដោយ​មិន​ឲ្យ​នៅ​ជិត​ទីកន្លែង​ក្តៅ​ឬ​សើម ប៉ុន្តែ​គួរ​ដាក់​នៅ​កន្លែង​ណា​ដែល​មាន​សីតុណ្ហភាព​ធម្មតា ងាយស្រួល​ផ្លាស់​ទី កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​, Spot light និង​ពន្លឺ​ផ្សេង​ៗ​ដោយ​ផ្ទាល់ ហើយ​ស្នាម​គូសវាស និង​ស្នាម​ដាន​ទឹក សុទ្ធតែ​មាន​ផល​ប៉ះពាល់​ដល់​ភាព​ស្រស់​ស្អាត​របស់​សាច់​ឈើ​ទាំងអស់ ។

វិធី​ល្អ គួរ​ស្វែងរក​ផ្ទាំង ឬអ្វី​ផ្សេង​ៗ​មក​បាំង​មិន​ឲ្យ​មាន​អ្វី​ប៉ះពាល់​ជា​មួ​​យ​ផ្ទាំង​ឈើ​ដោយ​ផ្ទាល់ និង​បោសសម្អាត​ធូលី​ជា​ប្រចាំ ដើម្បី​បង្ការ​សត្វល្អិត​មក​ចោះ​ស៊ី ឬ​រស់នៅ​ក្នុង​ឈើ ។

៥-​ផ្ទាំងគំនូរ ៖ ទាំង​ផ្ទាំងគំនូរ​ពណ៌​ទឹក និង​ពណ៌​ប្រេង រមែង​ប្រែប្រួល​សភាព​តាម​សីតុណ្ហភាព​ឡើង​ចុះ ។ គួរ​ព្យួរ​រូបភាព​នៅ​កន្លែង​សម​ស្រប និង​មិន​គួរ​ប្រើ​ដៃ​ចាប់​លើ​រូបភាព​ដោយ​ផ្ទាល់ ។ បើ​ត្រូវ​ផ្លាស់​ទីតាំង​របស់​វា គួរ​វេច​ខ្ចប់​ដោយ​វត្ថុ​ការពារ​ពី​ការ​ប៉ះទង្គិច ឬអ្វី​ក៏​បាន​ដែល​មិន​ធ្វើ​ឲ្យ​វា​រង​ការ​ប៉ះទង្គិច​ខ្លាំង ។

លោក​អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​ខាងលើ​នេះ ហើយ​ប្រសិនបើ​មាន​វិធី​ល្អ​ៗ​សូម​ជួយ​ចែករំលែក​ផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ