ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​លើក​ច្រើន​សា ប្រពន្ធ​​មិនអាចទ្រាំ​បាន​ ប្តឹង​ឱ្យ​ចាប់​ប្តី

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច…

ខេត្តកំពត ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួស ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។

ជន​សង្ស័យ​ជា​ប្តី​ឈ្មោះ អឿ​ន សួន អាយុ​៤២​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ភេ​ន អ៊ុ​ន អាយុ​៤២​ឆ្នាំ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មានកូន​ចំនួន​៤​នាក់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រួច​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ឃាត់​កុំឱ្យ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ខឹង​ក៏​យក​ពូថៅ​កាប់​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ត្រូវ​របួស​​ចំ​ក្បាល​១​កន្លែង​ដេរ​ចំនួន​៣​ថ្នេរ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កន្លង​មក​ប្តី​របស់​គាត់​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ញឹកញាប់ តែ​គាត់​មិន​ដែល​ប្តឹង​នោះ​ទេ តែ​លើក​នេះ​គាត់​មិន​អាច​ទ្រាំ​បាន ទើប​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។
ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ប្រពន្ធ​បណ្តាល​ឱ្យ​រង​របួស​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ