ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​បុក​ត​កន្ទុយ​គ្នា នៅ​ផ្លូវជាតិ​លេខ​៤ ចុះ​មនុស្ស​វិញ​នោះ?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សីលា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​៤​គ្រឿង​បុក​ប៉ះ​បន្ត​គ្នា នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ហួស​ស្ពាន​ចុះ​ពី​ពេជ្រនិល ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់​សីលា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​៤​គ្រឿង​បុក​ប៉ះ​បន្ត​គ្នា នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ហួស​ស្ពាន​ចុះ​ពី​ពេជ្រនិល ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៩​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​ខាងលើ​នេះ​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា​បានអោយ​ដឹង​ថា នៅ​កន្លែង​កើតហេតុ​ការណ៍​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ មាន​តែ​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ប្រមាណ​១០​នាក់ ព្រមទាំង​រថយន្ត​រង​ការ​ខូចខាត​ផង ។

តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក​ថា នៅ​វេលា​ម៉ោង​៦ និង​៤៥​នាទី ថ្ងៃ​ទី​២៤ កុម្ភៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ចន្លោះ​គី​ឡួ​ម៉ែ​ត​លេខ​១០៧ ១០៨ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​រវាង​រថយន្ត​០៤​គ្រឿង ១-​រថយន្ត​ម៉ាក​ហ៊ី​ណួស​ន្តោ​ង​រ៉ឺ​ម៉ក​ក្បាល​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A- 8995 ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ ២- រថយន្ត​កុង​ទី​ត័​រ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ក្បាល​ត្រួយ​ចេក​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នុំពេញ 3A- 5956 ទិស​ដៅ​ពី​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ​យ៉ួ​ង បារាំង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈួ ខេត្តកំពត រងរ​បូស​ស្រាល ។ ៣ -​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នុំពេញ​2AJ- 0511​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​ឈ្មោះ ឈិ​ត សុ​ភី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ ៤- រថយន្ត​ម៉ាក​ហា​យ​លិ​ន ដឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នុំពេញ​2AI- 1958 ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ មុ​យ ឆាយ ភេទ​ប្រុយ អាយុ​៥៦​ឆ្នាំ ទីលំនៅ​ភូមិ​១ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ភ្នំពេញ ។

បណ្តាល​អោយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ស៊ី​ណា​ប្រុស ស្រី​ចំនួន​១០​នាក់ រង​របួសស្រាល ។ បច្ចុប្បន្ន​រថយន្ត​ទាំង​៤​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង និង​យក​មក​រក្សា​ទុក្ខ​នៅ​អធិការ​ស្រុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ