ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជើង​ឆើត​លួច​កាច់​សោ​ម៉ូតូ​ទាំង​ព្រលឹម​ប៉ូលិស​តាម​ក្របួច​បាន

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ជន​សង្ស័យ​ជា​ស្រ្តី​ភេទ ​ជើង​ឆើត​ជាប់​ចោទ​កាច់​សោ​.កម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ទាំង​ព្រឹក​ព្រលឹម​ ហើយ​បាន​ព្យា​យាម​គេច​ចេញ​ពី​ក្រុង​ក្រចេះ តែ​ត្រូវ​សមត្ថ​កិច្ច​​ក្របួច​បាន​នៅ​ស្រុក​ឆ្លូង ខណៈ​ពេល​ដែល​ស្រ្តីរូប​នេះ​ធ្វើ​សកម្ម​ភាព​រួច​បំរុង​ជិះ​រត់​គេច ។ អាច​ចាត់​ទុក​ថា​ ជាលើក​ទី១តែ​ម្តង ​ដែល​ស្រ្តី​ម្នាក់​ហ៊ាន​ធ្វើ​សកម្មភាព​កាច់សោ​ម៉ូតូ​ដោយ​ផ្ទាល់ ​ដែល​កន្លង​មក​ធ្លាប់​មាន​តែ​ជា​អ្នក​រួម​គំនិត​ប៉ុណ្ណោះ ។ ហេតុ​ការណ៍នេះបាន​កើត​ឡើង​កាល​ពីវេលា

ខេត្ត​ក្រចេះ ៖ ជន​សង្ស័យ​ជា​ស្រ្តី​ភេទ ​ជើង​ឆើត​ជាប់​ចោទ​កាច់​សោ​.កម៉ូតូ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ទាំង​ព្រឹក​ព្រលឹម​ ហើយ​បាន​ព្យា​យាម​គេច​ចេញ​ពី​ក្រុង​ក្រចេះ តែ​ត្រូវ​សមត្ថ​កិច្ច​​ក្របួច​បាន​នៅ​ស្រុក​ឆ្លូង ខណៈ​ពេល​ដែល​ស្រ្តីរូប​នេះ​ធ្វើ​សកម្ម​ភាព​រួច​បំរុង​ជិះ​រត់​គេច ។ អាច​ចាត់​ទុក​ថា​ ជាលើក​ទី១តែ​ម្តង ​ដែល​ស្រ្តី​ម្នាក់​ហ៊ាន​ធ្វើ​សកម្មភាព​កាច់សោ​ម៉ូតូ​ដោយ​ផ្ទាល់ ​ដែល​កន្លង​មក​ធ្លាប់​មាន​តែ​ជា​អ្នក​រួម​គំនិត​ប៉ុណ្ណោះ ។ ហេតុ​ការណ៍នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧ព្រឹក​ថ្ងៃទី​១០ សីហា នៅ​ចំណុច​ខាង​ក្រោយ​ផ្សារ​ក្រចេះ ។

តាម​ព័ត៌​មាន​ពី​ប៉ូលិស​ស្រុក​ឱ្យដឹង​ថា នារី​ជាប់​ចោទនេះ​ឈ្មោះ​ តាំង ​ស្រី​ ហៅ ​អាវី​​ អាយុ​២០ឆ្នាំ មាន​មុខ​របរ​មិន​ពិត​ប្រាកដ មាន​ទី​លំនៅ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់សោ​.​ក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១០ ។​ រីឯស្រ្តី​ម្ចាស់​ម៉ូតូ​ឈ្មោះ​វ័រ ស៊ី​ណេត អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ គាត់​បាន​ចត​ម៉ូតូ​​ទុក​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្នុង​ផ្សារ​ត្រី​ដែល​នៅ​ក្បែរ​នោះ​ ដើម្បី​ហូប​អា​ហារ​ពេលព្រឹក ។ ​រយៈ​ពេល​មួយ​ស្របក់ ក្រោយមក​ពេល​ចេញ​ពី​ផ្សារ​មក​វិញ​ក៏​បាត់​ម៉ូតូតែ​ម្តង ទើប​មាន​ការ​ផ្អើល​ឆោ​ឡោ ហើយ​ប្តី​របស់​គាត់​ក៏​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​អន្ត​រាគមន៍​ ។

លោក​ហុង​ សុខ​លី​ អធិ​ការ​នគរ​បាល​ស្រុក​ឆ្លូង​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ការ​បាត់​ម៉ូតូ​ និង​កំណត់​លើ​មុខ​សញ្ញា​ម៉ូតូ​ដែល​បាត់​រួច​មក​ កំ​លាំង​ប៉ូលិស​តាម​បណ្តា​គោល​ដៅ​សហ​ការ​ជា​មួយ​កំលាំង​កង​រាជ​អា​វុធ​ហត្ថ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​មុខ​សញ្ញា​ ហើយ​ក៏​ស្ទាក់​ឃាត់​បានម៉ូតូ​សង្ស័យ​១​គ្រឿង​នេះនៅ​ចំណុច​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ដែល​នារី​សង្ស័យ​កំពុង​តែ​ជិះ​យ៉ាង​លឿនបំណង​គេច​ខ្លួន​ ។ លោក​​អធិ​ការ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់​បាន​ម៉ូតូ​មួយគ្រឿង​នេះ​រួច​មក សមត្ថ​កិច្ច​ក៏​បាន​នាំ​ខ្លួន​នារីសង្ស័យ​នេះ​មក​ធ្វើ​ការ​សួរ​នាំ​ទើប​ដឹង​ថា ម៉ូតូ​១គ្រឿង​នេះ​ពិត​ជា​នាង​បាន​លួច​កាច់សោ.ក​យក​មក​ប្រាកដ​មែន ។ បច្ចុប្បន្ន​ទាំង​ម៉ូតូ​ និង​នារី​ជាប់​ចោទ​ខាងលើ​ ត្រូវ​កំលាំង​ជំនាញ​នៃអធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ កសាង​សំណុំ​រឿង​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ៕