ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ដ៏​ក្តៅ​… ចាប់ខ្លួន​ក្រុម​ចោរលួច​រថយន្ត

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ ខណៈ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ព្រំប្រទល់​កម្ពុជា​-​ថៃ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ ខណៈ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរលួច​រថយន្ត កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ព្រំប្រទល់​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ។

ជនសង្ស័យ​ជា​ក្រុម​ចោរលួច​រថយន្ត​ទាំង​៣​នាក់​នេះ ១-​ឈ្មោះ នួន យាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ ស៊ុម ហយ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ ស៊ុម ង៉ុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​នោះ​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង ដឹកនាំ​កម្លាំង​ការិយា ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តឧត្តរមានជ័យ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ន​រដ្ឋបាល​អូរ​ស្មាច់ ក្រោម​ការ​សហការ​ជាមួយ​ការិយាល័យ​អនុវត្ត​ដីកា​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកាចាប់ខ្លួន និង​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តកំពត ។

ជនសង្ស័យ​ទាំង​៣​នាក់​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ (ស្មើ នឹង​ប្លន់​) ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ទៅ​នគរបាល​ជំនាញ​នៃ​នាយកដ្ឋាន​ព្រហ្ម ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ