ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​​បណ្តាល​ឱ្យ​ក្រឡាប់​រថយន្ត​២ករណី​ផ្សេង​គ្នា​ក្នុងថ្ងៃ​តែមួយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ផ្សេង​ទៀត​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្រុក​ថ្មពួក និង​ស្រុក​ព្រះនេត្រព្រះ​។ ករណី​ទី​១-​រថយន្ត​មួយ​គ្រឿង​បើកបរ​រេ​ចង្កូត​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ…

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ផ្សេង​ទៀត​របួសស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្រុក​ថ្មពួក និង​ស្រុក​ព្រះនេត្រព្រះ​។

ករណី​ទី​១-​រថយន្ត​មួយ​គ្រឿង​បើកបរ​រេ​ចង្កូត​ធ្វើ​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ បណ្តា​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ព្រៃ​ទាល់ ស្ថិត​នៅ​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខាងជើង​ភូមិ​ចម្ងាយ​ប្រមាណ​ជា ៥០០​ម៉ែត្រ​។

លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​១៩៩៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២D-៥៧១៥ បើកបរ​ដោយ​ឈ្មោះ អៀ សំ​អឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឈៀង ម៉ៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​រង​របួសធ្ងន់ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​រុងរឿង ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ទំនង​អ្នកបើកបរ​ងោក​មួយភាំង ក៍​បណ្ដាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ពី​ចេញពី​ផ្លូវ​ចូល​ប្រឡាយ បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ រង​របួស​(​ធ្ងន់​) និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក ។ ចំណែក​រថយន្ត​រង​ការ​ខូច​ខាង​យ៉ាងដំណំ ។

ចំណែក​ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ត​សៀ​ល​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៩ ស្ថិត​លើ​កំណាត់​ផ្លូវលំ​ឃុំ​បុ​ស្បូវ​ក្រៅ ទីប្រជុំជន ត្រង់​ចំណុច​ខាងត្បូង​លូ​អូរ​សសរ​វៀច ចំងាយ​ប្រហែល​៤០​ម៉ែត្រ នៅ​ភូមិ​បុ​ស្បូវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​កាម​រី ស៊េរី​ឆ្នាំ​១៩៩៦ ពណ៌​ស ពាក់​ផ្លា​ក​លេខ សៀមរាប ២A-៣២៨៤ បើកបរ​ដោយ​ឈ្មោះ​ហាក់ សា​រ៉ុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ ណែម ស៊ី​ណី ភេទ​ស្រី អាយុ​២២​ឆ្នាំ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ បាន​រង​របួសស្រាល និង​ម្នាក់​ទៀត​ឈ្មោះ​វៀក ណាំវ៉ា​ន ភេទ​ស្រី អាយុ​១​ឆ្នាំ ត្រូវជា​ក្មួយ បាន​រង​របួសធ្ងន់ ។ អ្នក​ទាំង​៣​រស់នៅ​ភូមិ​បុស្ស​អូរ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ចំណែក​ភាគី​ខាង​ថយន្ត​មួយ​គ្រឿងទៀត​ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២F-៧៧០៧ បើកបរ​ដោយ​ឈ្មោះ​ជួ វ​ណ្ណា​រ៉េ​ត ភេទ​ប្រុស អាយុ​៤២ នៅ​ភូមិ​ផ្លាស់​កង់ ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មិន​មាន​រង​របួស ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ម៉ាក​កាម​រី​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​ស្ថានភាព​ផ្លូវ​កោង ហើយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះ​បាន​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ពេញទំហឹង​ចំ​ទ្វារ​ចំហៀង​ខាងស្តាំ​របស់​រថយន្ត​មួយ​គ្រឿង​ទៀត​ពណ៌​ស្ករ បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ស​គ្នា បណ្ដាល​អោយ​រថយន្ត​ម៉ាក​កាម​រី​ធ្លាក់​ពីលើ​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ ធ្វើ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​អ្នកបើកបរ​រង​របួសស្រាល ចំណែក​ក្មួយ​ស្រី​អាយុ​១​ខួប​រង​របួសធ្ងន់ រីឯ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ