ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​ថៃ​នឹង​មានការ​ផ្លាស់​ប្តូរ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​មកនេះ​ថា កំណើន​គម្រោង​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ធំ​ៗ ពន្ធ​ដី…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​មកនេះ​ថា កំណើន​គម្រោង​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ធំ​ៗ ពន្ធ​ដី និង​អគារ និង​ផែនការ​ទីក្រុង​ថ្មី​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

អ្នកស្រី Aliwassa Pathnadabutr ដែល​ជានា​យក​គ្រប់គ្រង​របស់ CBRE Thailand បាន​និយាយ​ថា ឥទ្ធិពល​បង្ក​ពី​ពន្ធ​ដី​និង​អគារ​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​ដើមឆ្នាំ​ក្រោយ​លើ​ទីផ្សារ​ខុន​ដូ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ ។

អ្នកស្រី​បាន​បន្ថែម​ថា អត្រា​ដែល​បាន​ស្នើ​ក្នុង​ពេល​ថ្មី​ៗ​នេះ​មិន​ខ្ពស់​ពេក​ទេ និង​បាន​បន្ត​ថា «​ប្រសិនបើ​អត្រា​នេះ​ត្រូវ​បាន​រក្សា​នៅ​ដដែល នោះ​ការ​ទិញ​ខុន​ដូ​សម្រាប់​វិនិយោគ ឬ​ជួល​នឹង​នៅ​តែ​មាន​ភាព​ទាក់ទាញ​ព្រោះ​ផល​ចំណេញ​ពី​ការ​លក់ និង​ជួល​នៅ​ខ្ពស់​ជាង​អត្រាពន្ធ​»​។

អ្នកស្រី Aliwassa បាន​និយាយ​ទៀត​ថា​ទីផ្សារ​អចលនទ្រព្យ​ជួប​ប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ដែល​រួម​មាន​កំណើន​អត្រា​ការ​ប្រាក់ ការ​រឹត​បន្តឹង​កម្ចី​ទិញ​ផ្ទះ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ជាដើម ។

អ្នកស្រី​បាន​កត់​សម្គាល់ថា «​ពី​មុន​មក ការ​បោះ​ឆ្នោត​សកល​ផ្តល់​ជា​ផល​វិជ្ជមាន​ដល់ទី​ផ្សារ​អចលនទ្រព្យ ។ ប៉ុន្តែ​ដោយ​ស្ថាន​ការ​កំពុង​តែ​ផ្លាស់​ប្តូរ ឥទ្ធិពល​នឹង​ពឹងផ្អែក​ទៅ​លើ​ស្ថេ​រ​ភាព និង​គោលនយោបាយ​ទាក់ទិន​នឹង​វិស័យ​អចលន​ទ្រ​ប្យ​ដូច​ជា​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និង​ផែន​ការ​ទីក្រុង​របស់​រដ្ឋាភិបាល​ថ្មី​» ។

យ៉ាងណា​ក្តី អ្នកស្រី Aliwassa បាន​និយាយ​ថា​គម្រោង​សម្រាប់​ការ​ប្រើប្រាស់​ចម្រុះ​ជា​ច្រើន​នឹង​ប៉ះពាល​ដល់​ការ​ផ្គត់ផ្គង់ ។ CBRE បាន​ឲ្យ​ដឹង​ថា​មាន​ការិយាល័យ​ប្រមាណ ៨៥០,០០០​ម៉ែត្រ​ការេ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ ខណៈ​ដែល​មានការ​គ្រោង​សាងសង់ ១.៥​លាន​ម៉ែត្រ​ការេ​ថែម​ទៀត ។

Nithipat Tongpun ដែល​ជានា​យក​ប្រតិបត្តិ និង​ប្រធាន​ការិយាល័យ​ផ្តល់​សេវាកម្ម​របស់ CBRE បាន​និយាយ​ថា «​ទីផ្សារ​គួរតែ​តាមដាន​ចំនួន​ការិយាល័យ​ក្នុង​ទីក្រុង​បាងកក​ដែល​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​កំឡុង​ពី​ឆ្នាំ ២០២២ ដល់ ២០២៥ ព្រោះ​មាន​ការិយាល័យ​ប្រមាណ ១.៥​ម៉ែត្រ​ការេ​នឹង​ត្រូវ​បាន​សម្រេចការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​នោះ ។ តម្លៃ​ជួល​ការិយាល័យ​នឹង​កើនឡើង​យឺត​ជាង​មុន​ព្រោះតែ​ការិយាល័យ​ថ្មី​ៗ​ទាំងនោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ