រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានបង្ហាញនីតិវិធីនៃការស្នើសុំនិតិសម្បទាធ្វើនយោបាយ ឡើងវិញដល់អតីតសមាជិកគណបក្សប្រឆាំងដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានបង្ហាញបែបទ និងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយដល់អតីត មន្ត្រីគណបក្សប្រឆាំងទាំង១១៦រូប ។
ក្រោយពីលោក គង់ គាំ និងកូនប្រុសម្នាក់ឈ្មោះ គង់ បូរ៉ា បានដាក់ពាក្យស្នើសុំធ្វើនយោបាយវិញ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ត លើវិសោធ នកម្ម បើកផ្លូវឲ្យអតីតមន្ត្រីបក្សប្រឆាំងធ្វើនយោបាយឡើងវិញ ។ យោងតាមសេចក្តីណែនាំបានឲ្យដឹងថា យោងតាមមាត្រា៤៥ថ្មី (ស្ទួនមួយ)នៃច្បាប់ ស្តីគណបក្សនយោបាយចែងថា បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេលលេញទៅតាមករណីដូចជា១- ការទទួលបានសិទ្ធិនយោបាយឡើងវិញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃកា រហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល និង២- ការទទួលបា នសិទ្ធិ នយោបាយពេញលេញឡើងវិញ ដោយការផ្តល់នីតិសម្បទា ដោយព្រះមហាក្សត្រតាមសំណើរ របស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សេចក្តីណែនាំរបស់ សក់ សេដ្ឋា ក៏បានលើកឡើងថា ដើម្បីធានាអនុវត្តចំណុចទី២ ក្រ សួងមហាផ្ទៃសូមធ្វើការណែនាំអំពីបែបបទ និងនីតិវិធីស ម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោ បាយឡើងវិញ ដូចជា បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ធ្វើស កម្មភាពន យោ បាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើង វិញ ទៅក្រសួងមហាផ្ទៃ រៀងរាល់ម៉ោងធ្វើការ ។ ពាក្យស្នើសុំត្រូវមានបញ្ជាក់ពីអត្តសញ្ញាណស្នាមម្រាមដៃរបស់បុគ្គលដែលតុលាការហាមឃាត់ធ្វើនយោបាយ ព្រមទាំងផ្តិតស្នាមម្រាមដៃ នៃបុគ្គលដាក់ពាក្យស្នើសុំ ។
ពាក្យស្នើសុំត្រូ វធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្ម ភាពនយោបាយ ។ ប្រភពបានបន្តថា បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗ ដែល បានដាក់ពាក្យស្នើសុំក្រសួងមហាផ្ទៃនឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះម ហាក្ស ត្រលើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ ដោយអនុលោមតាមបទប្ប ញ្ញត្តិ មាត្រា៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ សាមីខ្លួននឹងអាចធ្វើ សកម្ម ភាពនយោបាយឡើងវិញបានស្របតាមច្បាប់បន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជាបានប្រកាសជាសាធា រណៈ ពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យ នាយករដ្ឋ មន្ត្រីកម្ពុជាផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្ស សង្គ្រោះជាតិដែលតុលាការហាមឃាត់ធ្វើនយោបាយ រយៈពេល៥ឆ្នាំឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រហត្ថលេខី ចំនួន៨៧រូបបានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។
ក្រោយមកព្រះបាទ សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២ ខែ មករា ឆ្នាំ ២០១៩ បាន ឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ រយៈពេលក្រោមមកនេះគេឃើញតែអ្នកនយោបាយរបស់អតីតបក្សប្រឆាំងចំនួនពីរូប គឺលោក គង់ គាំ និងគង់ បូរ៉ា បានដាក់ពាក្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកនយោបាយរបស់អតីតបក្សប្រឆាំង១១៨នាក់ ដែលត្រូវហាមឃាត់ធ្វើនយោបាយរយៈពេល៥ ឆ្នាំ៕
ចែករំលែកព័តមាននេះ