Marcelo ថា Mbappe ឥលូវយ៉ាប់យកឈ្នះជាង Messi ទៅទៀត
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Marcelo កីឡាករក្លិប Lyon បានបង្ហើបថា រូបគេពិបាកលេងយកឈ្នះលើកីឡាករវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Marcelo កីឡាករក្លិប Lyon បានបង្ហើបថា រូបគេពិបាកលេងយកឈ្នះលើកីឡាករវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Marcelo កីឡាករក្លិប Lyon បានបង្ហើបថា រូបគេពិបាកលេងយកឈ្នះលើកីឡាករវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe ណាស់ ហើយពិតជាពិបាកលេងជាងការលេងជាមួយនឹងជើងខ្លាំងអាយុ៣១ឆ្នាំ Lionel Messi ទៅទៀត ។ ការលើកឡើងនេះបានធ្វើឡើងក្រោយការប្រកួតជាមួយនឹង Barcelona ក្នុងលទ្ធផល 0-0 ។
Marcelo ថាការលេងរបស់ Messi ហាក់បីដូចជាស្ងៀមស្ងាត់មិនសូវពុះកញ្ជ្រោលនោះទេ ហើយថែមទាំងមានការងាយស្រួលក្នុងការប្រយុទ្ធ ជាងការលេងជាមួយនឹង Kylian Mbappe ។
Marcelo បានប្រាប់សារព័ត៌មាន Goal ថា ៖ «កីឡាករដែលខ្ញុំប្រកួតជាមួយសុទ្ធតែជាកីឡាករកំពូលៗនាពេលនេះ ។ ការលេងជាមួយនឹង Mbappe នៅក្នុងរដូវកាលនេះ ពិតជាធ្វើឱ្យខ្ញុំពិបាកណាស់ ។ Messi លេងមិនសូវបានល្អទេកាលពីថ្ងៃអង្គារ តែ Mbappe លេងបានល្អណាស់ទាំងល្បឿន ទីតាំង និងការប្រយុទ្ធ ។ នេះពិតជាផ្តល់ការលំបាកដល់ខ្ញុំមែនទែន»។
សមាជិកក្លិបអធិរាជស Real Madrid រូបនេះបានបន្តថា ៖«ខ្ញុំគិតថា អនាគតទៅកីឡាករ Mbappe អាចនឹងក្លាយទៅជាកីឡាករខ្លាំងផ្តាច់គេលើលោក ។ គេក៏មានចំណុចមួយចំនួនដែលត្រូវផ្តោតអភិវឌ្ឍ ដើម្បីឱ្យស្មើនឹង Messi និង Ronaldo តែពិតណាស់គេពិតជារៀនបានលឿនមែនទែន» ៕
ប្រភព ៖ Goal
ចែករំលែកព័តមាននេះ