ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​សម្លា.ប់​​ស្ត្រី​ម្នាក់​​ញាត់​ចូល​ធុង​ទឹកកក​ទម្លាក់​ចោល តុលាការ​ប្រកាស​សាលក្រម​​ខាង​មុខនេះ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​ជំ នុំ​ជម្រះ​សំណុំរឿង ឆក់ ចាក់​សម្លាប់​​ស្ត្រី​ម្នាក់​​យ៉ាង​សាហាវព្រៃផ្សៃ ​រួច​ញាត់​ចូល​ធុង​ទឹកកក​យក​ទៅ​ទម្លាក់​ចោល​នៅ​គល់​ស្ពាន​ព្រែក​រូង​ទី​២ ស្រុក​ខ្សាច់កណ្តាល…

ខេត្ត​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​ជំ
នុំ​ជម្រះ​សំណុំរឿង ឆក់ ចាក់​សម្លាប់​​ស្ត្រី​ម្នាក់​​យ៉ាង​សាហាវព្រៃផ្សៃ ​រួច​ញាត់​ចូល​ធុង​ទឹកកក​យក​ទៅ​ទម្លាក់​ចោល​នៅ​គល់​ស្ពាន​ព្រែក​រូង​ទី​២ ស្រុក​ខ្សាច់កណ្តាល នឹង​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១២ ខែ​មី​នា ឆ្នាំ​២០១៩ ​ខាង​មុខ​ ។

សវនាការ​នេះ​មាន​លោក គឹ​ម ម៉េ​ង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល មាន​លោក ទី សំណាង ជា​ចៅក្រម មាន​លោក ឆែរ វីវ​ឌ្ឍ​នះ ជា​ចៅក្រម និង​មានការ​ចូលរួម​ពី​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។

ក្រោយ​បញ្ចប់​ធ្វើការ​ដេញដោល​សួរនាំ​រួច​មក ​លោក គឹ​ម ម៉េ​ង ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​។​

ជនជាប់ចោទ​ឈ្មោះ សឿ សុខ​ផេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​លោក គឹ​ម រ​ត្ន័​ណា​រិ​ន ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​ ​«ឃាតកម្ម​គិត​ទុកជា​មុន​» តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌបទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ជនជាប់ចោទ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​រូង​ទី​២ ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ។​

លោក​ឧត្តមសេនីយ៍ទោ អា៑វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ដោយ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​នៃ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ យឿ​ន ធានី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀ​ម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិ​ន យឿ​ន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ​។

គួរ​រំលឹក​ផង​ដែរ​ថា​​ កាលពី​វេលា​ម៉ោង​២​និង​២៤​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ​កន្លង​ទៅ​នេះ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​រូង​ទី​២ ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋ​ជា​អ្នក​បើក​បរ​ម៉ូតូ​កង់​បី​បាន​ប្រទះ​ឃើញ​ធុង​ទឹកកក​ពណ៌​ក្រហម​ចំណុះ​២០០​លី​ត្រ​មួយ​ចាក់សោរ រួច​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ចរាចរណ៍ ដែល​ឈរ​នៅ​គោលដៅ​ក្បែរ​នោះ​។

ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ឃើញ​ធុង​ទឹកកក​ខាងលើ​មាន​ចាក់សោពណ៌​ខ្មៅ បន្ទាប់​មក​សមត្ថកិច្ច​បាន​កាត់​ត្រចៀក​ធុង​ទឹកកក ក៏​ឃើញ​សាកសព​មនុស្ស​ស្រី​ម្នាក់​អា​ក្រាត​​កាយ​នៅ​ខាងក្នុង​ធុងទឹកកកនោះ មាន​​អាយុ​ចន្លោះ​ពី​២៨​ឆ្នាំ ទៅ​៣៥​ឆ្នាំ មាន​កម្ពស់​១,៥០​ម៉ែត្រ​ និ​ង​មាន​សម្ភារៈ​ដូច​ជា មួក​សុវត្ថិភាព​១ កាបូបដៃ​១​ក្នុង​នោះ​មាន​ស៊ី​ម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ ចុង​ស្រួច​ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុ​យ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១​អា វ​ទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌ ស ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១​។​

នៅ​លើ​មុខសព និង​ស្មា​ខាងស្តាំ មាន​ស្នាម​បាញ់​ស្ព្រា​យ​(​ថ្នាំ​ពណ៌​ខ្មៅ ) មាន​ស្នាម​របួស​ត្រង់​គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់​រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំង​សងខាង មាន​ស្នាម​មុត​នៅ​លើ​ទ្រូង​និង​លើ​ពោះ​ចំនួន២០កន្លែង ធ្លុះ​៧​កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយ​ខ្នង ស្នា​ម​រោល​ខ្លោច​កំ​បះ​គូថ ទាំង​សងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំង​សងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១​កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​​ខ្លួន​សម្លាប់ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​​ខ្លួន​ត្រូវការ​លុយ​ ព្រោះ​​ខ្លួន​​លេងល្បែង​ចាញ់​ និង​ជំពាក់​លុយ​គេ​ច្រើន​ ហើយ​​ខ្លួន​បាន​​ស្គាល់គ្នា​ជាមួយស្ត្រី​រងគ្រោះ​អស់រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​។

ជនសង្ស័យ​បាន​បន្ត​ថា នៅ​​ថ្ងៃ​កើតហេតុ​ ស្ត្រី​រង​គ្រោះ​បាន​មក​ជួសជុល​ទូរស័ព្ទ​នៅ​កន្លែង​ជនសង្ស័យ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​គ្រឿង​អ​លង្កា​រ​នៅ​ជាប់​ខ្លួន​ច្រើន ជនសង្ស័យ​​បាន​រៀបចំ​គម្រោង​សម្លាប់​តែ​ម្តង​។ ជនសង្ស័យ​បាន​បញ្ជាក់​ថា​ខ្លួន​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក​ហុងដា DREAM ឆ្នាំ​២០១៨ យក​ទៅ​បញ្ចាំ​ក្រោយ​ពេល​សម្លាប់​នារី​រង​គ្រោះ​ខាងលើ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​Zoomer X មួយ​គ្រឿង​ទៅ​លក់​ និង​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ