ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​…​ការ​ប្រឈម​ដ៏​គ្រោះថ្នាក់​មួយ ពេល​ប្រើ​ទូរស័ព្ទ​បើក​ពន្លឺ​អស់​ៗ

5 ឆ្នាំ មុន

​តាម​ប្រភព​ពី​Oddity Central បានឱ្យ​ដឹង​ថា ​នារី​ក្មេង​ម្នាក់​នៅ​តៃវ៉ាន់ បាន​បើក​ពន្លឺ​អេ​ក្រង់​ទូរ​ស័ព្ទ​​អស់​ៗ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមក ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​ ​បានខូច​​ទៅ​លើ​ភ្នែក​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​រក​ឃើញ​មាន​ប្រហោង​ជាង​៥០០​រន្ធ​នៅ​លើ​កញ្ចក់ភ្នែកទៀតផង ​។ ​នាង​មាន​អាយុ​២៥​ឆ្នាំ…

​តាម​ប្រភព​ពី​Oddity Central បានឱ្យ​ដឹង​ថា ​នារី​ក្មេង​ម្នាក់​នៅ​តៃវ៉ាន់ បាន​បើក​ពន្លឺ​អេ​ក្រង់​ទូរ​ស័ព្ទ​​អស់​ៗ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមក ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​ ​បានខូច​​ទៅ​លើ​ភ្នែក​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​រក​ឃើញ​មាន​ប្រហោង​ជាង​៥០០​រន្ធ​នៅ​លើ​កញ្ចក់ភ្នែកទៀតផង ​។

​នាង​មាន​អាយុ​២៥​ឆ្នាំ ត្រកូល Chen ធ្វើការ​ជា​លេខា ដែល​តម្រូវ​ឱ្យ​ប្រើ​ទូរស័ព្ទ​ដៃ និងកុំព្យូទ័រ​ជា​ញឹក
ញាប់​។ នាង​តែង​បើក​ពន្លឺ​អេ​ក្រង់​ទូរស័ព្ទ​ភ្លឺ​ខ្លាំង​ជា​និច្ច ដោយសារ​តែ​ខ្ជិលដំឡើង​​ពន្លឺ​វិញ នៅ​ពេល​ក្រោម​ពន្លឺ​ថ្ងៃ​ ។ បើ​ទោះបីជា​នៅ​ក្នុង​បន្ទប់​ងងឹត​ក៏​ដោយ ក៏​នាង​នៅ​តែ​ដាក់​ពន្លឺ​អេ​ក្រង់​ភ្លឺ​ខ្លាំង​ដដែល​ ។ នាង​មើល​រឿង​ភាគ​​ជា​រៀងរាល់ថ្ងៃ​តាម​រយៈ​អេ​ក្រង់​ទូរស័ព្ទ​នាង​ ។

លុះនៅ​នៅ​ខែ​មីនា ​ឆ្នាំ២០១៨ ​​ស្រាប់តែ​នាង​​មាន​អារម្មណ៍​ថា ​មិន​​ស្រួល ​។ នាង​មាន​ភ្នែក​​ក្រហម​ជា​និច្ច​រាល់ពេល​ក្រោក​ពី​ដេក ហើយ​មើលទៅ​ណា ​ក៏​ស្រវាំង​ដែរ​ ។ ​ពេល​នោះ នាង​មិន​បាន​ទៅ​ពេទ្យ​ឡើយ ដោយ​ត្រឹម​តែ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​​ដោយ​ខ្លួនឯង​ ។ បួន​ខែ​ក្រោយមក ទើប​នាង​សម្រេចចិត្ត​ទៅ​ពិនិត្យ​នៅ​ពេទ្យ ដោយសារ​តែ​ទ្រាំ​មិន​បាន​​នឹង​អាកា​រៈ ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ​។

សាស្ត្រាចារ្យ Hong Qiting ឯកទេស​ខាង​ចក្ខុរោគ នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​បច្ចេកវិទ្យា Pingtung Fuying បាន​រក​ឃើញ​ថា សរសៃឈាម​នៅ​ភ្នែក​របស់​នាង​ស្ទះ និង មាន​ប្រហោង​ជាង​៥០០​រន្ធ នៅ​លើ​កញ្ចក់ភ្នែក​។ គាត់​បាន​ធ្វើការ​ព្យាបាល ហើយ​នាង​ក៏​ចាប់ផ្តើម​ធូរស្រាល​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ