ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​សុខភាព​ភ្នែក​នៅ​ពេល​លោក​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​យូរ

5 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​សម្លឹង​មើល​ស្គ្រី​ន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យូរ គឺ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្នែក​របស់​អ្នក ។ លោក​វេជ្ជបណ្ឌិត Justin Bazan ឯកទេស​ភ្នែក និង​ជាទី​ប្រឹក្សា​របស់ The…

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​សម្លឹង​មើល​ស្គ្រី​ន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យូរ គឺ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្នែក​របស់​អ្នក ។ លោក​វេជ្ជបណ្ឌិត Justin Bazan ឯកទេស​ភ្នែក និង​ជាទី​ប្រឹក្សា​របស់ The Vision Council បាន​ប្រាប់​ថា ៖« ព្រោះតែ​កំណើន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ភ្នែក​មិន​ស្រួល បន្ទាប់​ពី​ពួក​គេ​ប្រើ​វា​រយៈពេល​ជាង​២ម៉ោង » ។

ស្គ្រី​ន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​បាន​ដោយ​ច្រើន​វិធី ។ នៅ​ពេល​យើង​សំឡឹង​មើល​ស្គ្រី​ន​ណាមួយ គឺ​យើង​ព្រិច​ភ្នែក​តិច​ជាង​ពេល​ធម្មតា ។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៧ ប្រទះ​ឃើញ​ថា អ្នក​ដែល​ចំណាយពេល​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឬ​ថេ​ប​ប្លេ​ត ពួក​គេ​អាច​នឹង​ងាយ​មាន​ជំងឺ​ភ្នែក​ស្ងួត ។ វា​ជា​ជំងឺ​ដែល​ភ្នែក​មិន​អាច​ផលិតភាព​សើម​បាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ភ្នែក និង​ធ្វើ​ឲ្យ​ភ្នែក​អាច​ឆ្លង​ជំងឺ ឬ​រលាក​ដោយ​ងាយ ។

ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ទៀត​ថា នៅ​ពេល​យើង​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន មុខសញ្ញា​នៃ​ជំងឺ​នេះ​នឹង​កាត់​បន្ថយ​បាន​យ៉ាង​ខ្លាំង ។ ការ​ឈឺភ្នែក ក៏​អាច​បង្ក​ឡើង​ដោយ​ពន្លឺ​របស់​ស្គ្រី​ន​ទូរស័ព្ទ ដែល​យើង​កំពុង​តែ​សំឡឹង​មើល​ផង​ដែរ ។

ប្រសិនបើ​យើង​សំឡឹង​មើល​ស្គ្រី​ន​ទាំងនេះ​ជា​ញឹកញាប់ លោក​វេជ្ជបណ្ឌិត Bazan បាន​ប្រាប់​ពី​វិធី​មួយ​ចំនួន​ក្នុង​ការ​ការពារ​ភ្នែក ថា ៖« ការ​ពាក់​វ៉ែនតា​ដែល​មាន​កញ្ចក់​ពង្រីក ការពារ​ការ​ចាំង និង​ការពារ​ពន្លឺ​ពណ៌​ខៀវ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​មុខសញ្ញា​ដែល​ទាក់ទង​នឹង​ការ​រោយ​ភ្នែក ។ អ្នក​គួរតែ​ដាក់​ឧបករណ៍​ឲ្យ​ឆ្ងាយ​ពីមុខ​ប្រមាណ​១​ហត្ថ​ផង​ដែរ ឬ​ពង្រីក​ទំហំ​អក្សរ ហើយ​ឧស្សាហ៍​ងាក​ចេញពី​ស្គ្រី​ន ដើម្បី​កាត់​បន្ថយ​ពន្លឺ​ចាំង​មក​លើ​ភ្នែក​របស់​អ្នក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ