ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​សន្សំ​សំចៃ​ភ្លើង​ពី​ការ​ប្រើប្រាស់​ទូទឹកកក

5 ឆ្នាំ មុន

យើង​ដឹង​ហើយ​ថា ទូទឹកកក​ត្រូវ​ប្រើ​ភ្លើង​២៤​ម៉ោង​លើ​២៤​ម៉ោង​ជា​ប្រចាំ ដូច្នេះ​វា​ពិតជា​ត្រូវ​ចំណាយ​ភ្លើង​ច្រើន ។ ប្រសិនបើ​ទូទឹកកក​របស់​អ្នកមាន​អាយុកាល​លើស​ពី​១៥​ឆ្នាំ អ្នក​ប្រហែលជា​ត្រូវ​ដូរ​ថ្មី​ហើយ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​សន្សំ​ថាមពល​ភ្លើង ហើយ​ការ​ចំណាយ​ដំបូង​សម្រាប់​ទូទឹកកក​ថ្មី អាច​មាន​តម្លៃ​ថ្លៃ ប៉ុន្ដែ​មាន​វិធី​មួយ​ចំនួន​ដែល​លោក​អ្នក​នឹង​សន្សំ​សំចៃ​ថាមពល​ភ្លើង​រយៈពេល​វែង​បាន…

យើង​ដឹង​ហើយ​ថា ទូទឹកកក​ត្រូវ​ប្រើ​ភ្លើង​២៤​ម៉ោង​លើ​២៤​ម៉ោង​ជា​ប្រចាំ ដូច្នេះ​វា​ពិតជា​ត្រូវ​ចំណាយ​ភ្លើង​ច្រើន ។ ប្រសិនបើ​ទូទឹកកក​របស់​អ្នកមាន​អាយុកាល​លើស​ពី​១៥​ឆ្នាំ អ្នក​ប្រហែលជា​ត្រូវ​ដូរ​ថ្មី​ហើយ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ការ​សន្សំ​ថាមពល​ភ្លើង ហើយ​ការ​ចំណាយ​ដំបូង​សម្រាប់​ទូទឹកកក​ថ្មី អាច​មាន​តម្លៃ​ថ្លៃ ប៉ុន្ដែ​មាន​វិធី​មួយ​ចំនួន​ដែល​លោក​អ្នក​នឹង​សន្សំ​សំចៃ​ថាមពល​ភ្លើង​រយៈពេល​វែង​បាន ។ ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​សន្សំ​សំចៃ​ថាមពល​បាន​ច្រើន ។

១-​សីតុណ្ហភាព ៖ សីតុណ្ហភាព​ល្អ​បំផុត​សម្រាប់​ប្រតិបត្តិការ​ទូទឹកកក គឺ​៥​និង​-១៨​អង្សារ​សេ ។ នៅ​រាល់ពេល​សីតុណ្ហភាព​ទូទឹកកក​កើនឡើង​១​អង្សារ​សេ​នោះ ថាមពល​ភ្លើង​នឹង​កើន​បន្ថែម​ប្រហែល​៦%​។ ដូច្នេះ ការ​កំណត់​សីតុណ្ហភាព​ត្រឹមត្រូវ វា​អាច​ជួយ​សន្សំ​សំចៃ​ថវិកា ។

២-​ទីតាំង គឺ​សំខាន់ ៖ មិន​ត្រូវ​ដាក់​ទូទឹកកក​ជាប់​នឹង​ប្រភព​កម្តៅ​ដូច​ជា ចង្ក្រាន ឬ​ចំហាយ​វិទ្យុសកម្ម​ឡើយ និង​ចៀសវាង​ការ​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់ ។ ម្យ៉ាងទៀត មិន​ថា​ទូទឹកកក​អាច​ផ្លាស់​ទី​បាន ឬ​នៅ​មួយ​កន្លែង ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា វា​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ដើម្បី​កុំឱ្យ​ម៉ាស៊ីន Compressor ដំណើរការ​រហូត ។

៣-​ប្រើប្រាស់​ទូទឹកកក​អាច​ចុច​ចេញ​ទឹក ៖ ជា​ជាង​ការ​បើក​ទូទឹកកក​ដើម្បី​យក​ទឹកកក ឬ​ទឹក​១​ដប ចូរ​ប្រើ​ទូទឹកកក​មាន​លក្ខណៈ​ពិសេស ដែល​អាច​ចុច​ចេញ​ទឹក​មក​ខាងក្រៅ​តាម​ទ្វារ ដើម្បី​កាត់​បន្ថយ​ការ​បើកទ្វារ ។ វិធី​ដ៏​សាមញ្ញ​នេះ​អាច​បង្កើន​ប្រសិទ្ធភាព​របស់​វា​យ៉ាង​ងាយស្រួល និង​បង្កើន​អាយុ​នៃ​ការ​ប្រើប្រាស់​ផង​ដែរ ។

៤-​ដាក់​តែ​អាហារ​ត្រជាក់ ៖ សូមកុំ​ដាក់​ម្ហូបអាហារ​ក្តៅ​ចូល​ទៅ​ក្នុង​នោះ​ឲ្យ​សោះ ព្រោះ​វា​នឹង​បង្កើន​កំ​ដៅ​ផ្ទៃ​ខាងក្នុង ព្រមទាំង​ចំណីអាហារ​ផ្សេង​ទៀត ។ សូម​ទុក​ម្ហូបអាហារ​ក្តៅ​ឱ្យ​ត្រជាក់​សិន មុន​នឹង​ដាក់​វា​ចូល​ទៅ​ក្នុង​ទូទឹកកក ។

៥-​ពិនិត្យ​កៅស៊ូ​ជុំវិញ​ទ្វារ​ឱ្យ​បាន​ទៀងទាត់ ៖ កៅស៊ូ​នៅ​ជុំវិញ​ទ្វារ គឺ​ប្រើ​ជាតិ​អុ​ី​សូ​ឡង់​។ វា​ការពារ​ការ​ប្រែប្រួល​កំ​ដៅ​រវាង​ខ្យល់​ខាងក្រៅ និង​ខាងក្នុង ។ ការ​ពិនិត្យ​កៅស៊ូ​នេះ​ឲ្យ​បាន​ទៀងទាត់​មាន​សារសំខាន់​ណាស់​ដើម្បី​ធានា​ថា វា​រឹង​មាំ និង​អាច​ទប់ស្កាត់​ខ្យល់​បាន​យ៉ាង​ល្អ​។ ប្រសិនបើ​វា​ខូចខាត សូម​ដូរ​ចេញ​ភ្លាម​ៗ​។ ស្របគ្នា​នេះ​ដែរ ទ្វារ​របស់​វា​ត្រូវ​បិទ​ជិត ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ