ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​អ​វ​សាន្ត​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន កក្រើក​ពិភពលោក​បាន​មក​ដល់​ហើយ

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ដល់​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ព្រៀងការ​ប្តេជ្ញា​លើ​វិធាន​មួយ​ចំនួន​ទាក់ទិន​នឹង​បញ្ហា​ធំ​ៗ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។ សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ពិភពលោក​ទាំង​ពីរ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រាប់រយ​ប៊ី​លាន​ដុល្លារ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​ដល់​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​ព្រៀងការ​ប្តេជ្ញា​លើ​វិធាន​មួយ​ចំនួន​ទាក់ទិន​នឹង​បញ្ហា​ធំ​ៗ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។

សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ពិភពលោក​ទាំង​ពីរ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រាប់រយ​ប៊ី​លាន​ដុល្លារ ដែល​បាន​បង្ក​ឲ្យ​ការ​លូតលាស់​សេដ្ឋកិច្ច​អន់​ថយ ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​វិស័យ​ផលិតកម្ម​ជាដើម ។

ខណៈ​ដែល​មន្ត្រី​តំណាង​ភាគី​ទាំង​សងខាង​ជួប​គ្នា​ដើម្បី​ចរចា​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ និង​សុក្រ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ពួក​គេ​នៅ​មិន​ទាន់​អាច​សម្រេច​លើ​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​លោក​ប្រធា​នាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ទាក់ទិន​នឹង​កំណែទម្រង់​រចនាសម្ព័ន្ធ​និង​សេដ្ឋកិច្ច​ចិន​នៅឡើយ ។

ប៉ុន្តែ​ប្រភព​ខាងលើ​បាន​និយាយ​ថា ពួក​គេ​បាន​ចេញ​សេចក្តី​ព្រៀង​មួយ​ហើយ​សម្រាប់​កិច្ចព្រមព្រៀង ខណៈ​ដែល​ភាគី​ទាំង​សងខាង​ប្រញាប់​សម្រេច​មិន​ឲ្យ​ផុត​ថ្ងៃ​ទី​១ ខែមិថុនា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ចំនួន​៩០​ថ្ងៃ ។

អ្នក​ចរចា​កំពុង​តែ​ធ្វើការ​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន​៦​ទាក់ទិន​នឹង​បញ្ហា​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ដូច​ជា​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា សិទ្ធិ​កម្មសិទ្ធិបញ្ញា សេវាកម្ម រូបិយ​វត្ថុ កសិកម្ម និង​ឧបសគ្គ​ក្រៅពី​ពន្ធ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម ។

ប្រភព​មួយ​បាន​ព្រមាន​ថា ការ​ចរចា​នៅ​តែ​អាច​បរាជ័យ​បាន ប៉ុន្តែ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ខាងលើ​គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ព្រមព្រៀង​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​លើ​បញ្ហា​សំខាន់​ៗ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​រាយការណ៍​កាលពី​ខែ​មុន​មក​ថា សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​ដំណើរការ​របស់​ប្រទេស​ចិន​ក្នុង​ការ​គោរព​តាម​ការ​សន្យា​កែទម្រង់​ពាណិជ្ជកម្ម ហើយ​សហរដ្ឋអាមេរិក​អាច​នឹង​ដាក់​ពន្ធ​ប្រសិនបើ​ពួក​គេ​សម្រេច​ថា​ប្រទេស​ចិន​ល្មើស​នឹង​កិច្ចព្រមព្រៀង ។

ប្រភព​ទាំង​ពីរ​ខាងលើ​បាន​បន្ត​ថា ភាគី​ទាំង​សងខាង​កំពុង​តែ​ពិនិត្យ​មើល​វិធី​ដែល​ប្រទេស​ចិន​អាច​កាត់​បន្ថយ​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ដែល​រួម​មានការ​ទិញ​កសិផល ថាមពល និង​ផលិតផល​ផ្សេង​ៗ​ទៀត​ដូច​ជា​ឈី​ប​ជាដើម ៕

ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ