រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់មេធាវីមួយរូបរបស់លោក កឹម សុខា ។
លោកស្រី ម៉េង សុធារី មេធាវីមួយរូប ការពារក្តីឲ្យដឹងថា កឹម សុខា បានអះអាងថា កូនក្តីលោកស្រី (កឹម សុខា) បើគិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ បានបាត់សេរីភាពលើសពី៥០០ថ្ងៃហើយ!បើទោះបីជាតុលាការបានសម្រេចដោះលែងលោក កឹម សុខា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក៏ដោយ ។
លោកស្រីបានលើកឡើងលើបណ្តាញសង្គមដោយបានបង្ហោះដីកាបង្គាប់ឲ្យដោះលែងលោកកឹម សុខា ប៉ុន្តែត្រូវអនុវត្តតាមចំនួនមួយចំនួន ។ លោកស្រីបានលើកឡើងថា ដីកានេះត្រូវ បានមុនពេលចាប់ផ្តើមការភ្នាល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រវាងលោក សម រង្ស៊ី ជាមួយស ម្តេចតេជោ ហ៊ុន សែន ។ លោកស្រីបញ្ជាក់ថា «ពិតមែនលោក កឹម សុខា នៅមិនមានសេរីភាពពេញលេញដដែលពីព្រោះជំនួសឲ្យការឃុំខ្លួនបណ្តោះអាសន្នចៅក្រមស៊ើបបានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការវិញ » ។
លោកស្រីបានគូសបញ្ជាក់ទៀតថា វិធានការផ្លូវច្បាប់ថ្មីនេះថ្វីត្បិតតែលោក កឹម សុខា អាចត្រឡប់មករស់នៅផ្ទះបាន ប៉ុន្តែត្រូវស្ថិតនៅក្រោមបំរាមរបស់តុលាការដោយលោក កឹម សុខា ១-មិនត្រូវបានអនុញ្ញាតឲ្យមានសេរីភាពដើរហើរឆ្ងាយពីផ្ទះរបស់គាត់ឡើយ ។ ២- មិនត្រូវបានអនុញ្ញាតឲ្យជួបអតីតថ្នាក់ដឹកនាំសង្គ្រោះជាតិ និងបុគ្គលដែលអាចពាក់ព័ន្ធក្នុងសំណុំរឿង ។ ៣-មិនត្រូវបានអនុញ្ញាតឲ្យជួបជនបរទេស ។ ៤- មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយ…។
ជាមួយគ្នានោះដែរ លោកស្រីមេធាវីក៏បានបន្តទៀតថា កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៨ ឆ្លើយ តបទៅនឹងសំនួររបស់វិទ្យុអាស៊ីសេរីទាក់ទង និងការភ្នាល់លោក សម រង្ស៊ី បានមានប្រ សាសន៍ថា ផ្អែកលើមូលដ្ឋានច្បាប់របស់ប្រទេសកម្ពុជាការឃុំខ្លួន គឺយ៉ាងយូរមិនអាចលើសពី១៨ខែទេ លោក កឹម សុខា នឹងត្រូវដោះលែងយ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ។ លោកក៏បានបញ្ជាក់ថា «នេះ គឺជាការយល់ច្រឡំ ហើយរហូតមកដល់ពេលនេះក៏នៅតែមានអ្នកយល់ច្រឡំលើនីតិវិធីនេះ ។
ដូច្នេះការភ្នាល់ដោយលើកមូលដ្ឋានច្បាប់នេះ គឺជាការភ្នាល់យកចាញ់ទេ ។ បច្ចុប្បន្នលោក កឹម សុខា មិនបានជាប់ឃុំទេ ប៉ុន្តែលោក កឹម សុខា កំពុងតែបាត់សេរីភាពព្រោះជាប់បំរាមតុលាការដូចរៀបរាប់ខាងលើ ។ ហេតុនេះបើចង់ឲ្យលោក កឹម សុខា មានសេរីភាពពេញលេញ យើងមិនទាមទារឲ្យនៅក្រៅឃុំទៀតទេ ព្រោះតុលាការឲ្យនៅក្រៅឃុំចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ រួចហើយផ្ទុយទៅវិញត្រូវធ្វើយ៉ាងណាឲ្យមានការដកបំរាម ឬទាមទារឲ្យមានការលើកលែងបទចោទវិញនោះលោក កឹម សុខា នឹងមានសេរីភាពដើរហើរអាចធ្វើនយោបាយ អាចជួបប្រាស្រ័យទាក់ទងសាធារណៈជនបាន» ។
មេធាវីដដែលក៏បានលើកឡើងថា ពេលនេះទោះជាលោក កឹម សុខា មិនមានសេរីភាពពេញលេញមែន ប៉ុន្តែការសម្តែងឆន្ទៈរបស់គាត់អាចធ្វើឡើងតាមរយៈមេធាវីរបស់គាត់ដែលគាត់ទុកចិត្ត ហើយគាត់ចង់បញ្ឈប់បេសកម្មមេធាវីនោះ ម៉ោងណាក៏បានដែរ បើមេធាវីនោះសម្តែងមតិផ្ទុយពីឆន្ទៈរបស់គាត់ ។ លោកស្រីបានបញ្ជាក់ «ខ្ញុំមិនចង់បកស្រាយចំណុចខាងលើទេចាប់តាំងពីឮលោក សម រង្ស៊ី ភ្នាល់មក ព្រោះពេលបកស្រាយទៅប៉ះពាល់ដល់ប្រយោជន៍លោកសម រង្ស៊ី ប៉ះពាល់ដល់ភាពអំនួតរបស់គាត់ និងកូនចៅផ្កាប់មុខរបស់គាត់ ខ្ញុំព្យាយាមស៊ូ ទ្រាំការមើលងាយរបស់លោកអ្នកដែរ តែលោកអ្នកផ្កាប់មុខនៅតែផ្គើនមើលងាយទៀត ហើយបើនៅតែមួលបង្កាច់ លាបពណ៌ទៀត និងមានការបរិយាយច្រើនទៀត » ។
បើតាមការការបង្ហាញរបស់មេធាវីលោក កឹម សុខា បានបញ្ជាក់ថា លោកសម រង្ស៊ី បាននឹងចាញ់ក្នុងការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុនសែន រួចហើយ ៕
ចែករំលែកព័តមាននេះ