ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ចេញ​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន និង​ប្រើ​5G​ទៀត តែ​តម្លៃ​វិញ​អាច​ទិញ​ម៉ូតូ​ថ្មី​បាន​១​គ្រឿង

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា​ក្រុមហ៊ុន Samsung Electronics Co Ltd…

ទីក្រុង​ឡុ​ង​ដ៍​៖ ភ្នាក់ងារ​សារព័ត៌មាន Rueters បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា​ក្រុមហ៊ុន Samsung Electronics Co Ltd បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ ពី​ស្មា​ត​ហ្វូ​ន​អាច​បត់បែន​បាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន Apple និង​ដៃគូ​ក្នុង​ប្រទេស​ចិន និង​ទាក់ទាញ​អតិថិជន ខណៈ​ដែល​ការ​លក់​កំពុង​តែ​អន់​ថយ ។

ទូរស័ព្ទ Galaxy Fold នឹង​ត្រូវ​បាន​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ហើយនឹង​មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា 5G ថែម​ទៀត​ផង ។ ទូរស័ព្ទ​ខាងលើ​មាន​រូបរាង​ស្រ​ដៀង​នឹង​ស្មា​ត​ហ្វូ​ន​ធម្មតា​ដែរ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​បើក​វា​បាន​ដូច​ជា​សៀវភៅ​ដើម្បី​បង្ហាញ​ពី​ស្គ្រី​ន​ដែល​មាន​ទំហំ​ស្មើ​ថេ​ប​ប្លែ​ត​ប្រមាណ​១៨.៥​សង់​ទី​មែ​ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Samsung បន្ត​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ ប៉ុន្តែ​មើលឃើញ​ការ​អន់​ថយ​កាលពី​ឆ្នាំ​មុន ។ ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង Huawei Technologies Co Ltd បាន​បង្កើន​ការ​គ្រប់គ្រង​ទីផ្សារ​របស់​ពួក​គេ ខណៈ​ដែល​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​ដូច​ជា Xiaomi Corp ក៏​បាន​បង្កើន​តម្លៃ​ស្មា​ត​ហ្វូ​ន​ដែល​ធ្វើ​ឲ្យ Samsung ធ្លាក់​ក្រោម​សម្ពាធ​ក្នុង​ការ​ការពារ​តំណែង​របស់​ខ្លួន ។

Samsung ព្យាយាម​ឆ្លើយ​តប​នឹង​ការ​អន់​ថយ​នេះ​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ដោយ​ផ្តល់​ស្មា​ត​ហ្វូ​ន​ដែល​មាន​រូបរាង​ស្អាត និង​ស្គ្រី​ន​ធំ រួម​ជាមួយនឹង​បច្ចេកវិទ្យា 5G ដែល​អ្នកជំនាញ​គិត​ថា Apple នឹង​មិន​អាច​ផ្តល់​ជូន​អតិថិជន​មុន​ឆ្នាំ ២០២០ ឡើយ ។

Samsung ថែម​ទាំង​បាន​បង្កើន​សមត្ថភាព Galaxy S និង​មាន​គម្រោង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ដែល​ប្រើ​បណ្តាញ 4G ផង​ដែរ​ ។

លោក Patrick Moorhead ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Moor Insights & Strategy បាន​និយាយ​ថា ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​អាច​ជួយ​ឲ្យ Samsung រក្សា​តំណែង​របស់​ខ្លួន និង​ទាក់ទាញ​អតិថិជន​ឲ្យ​ទិញ​ទូរស័ព្ទ​ថ្មី​ជាដើម ៕

ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ