ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​លេចឮ​ មាស សុខ​សោភា ងាក​ទៅ​ហង្ស​មាស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​ដំណឹង​ពី​ការ​ត្រៀម​ចាក​ចេញពី​ផលិត​ថោ​ន​របស់​តារាចម្រៀង​អ្នក​នាង​មាស សុខ​សោភា កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ជា​បន្តបន្ទាប់​។ មិន​មានការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ការ​ចាក​ចេញពី​ផលិត​ថោ​ន​របស់​មាស សុខ​សោភា នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​ដំណឹង​នៃ​ការ​ចាកចេញ​នេះ​ទំនងជា​កើត​មាន​ឡើង ។…

រាជធានី​ភ្នំពេញ​៖ រហូត​មក​ដល់​ពេល​នេះ​ដំណឹង​ពី​ការ​ត្រៀម​ចាក​ចេញពី​ផលិត​ថោ​ន​របស់​តារាចម្រៀង​អ្នក​នាង​មាស សុខ​សោភា កំពុង​តែ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ជា​បន្តបន្ទាប់​។

មិន​មានការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ការ​ចាក​ចេញពី​ផលិត​ថោ​ន​របស់​មាស សុខ​សោភា នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​ដំណឹង​នៃ​ការ​ចាកចេញ​នេះ​ទំនងជា​កើត​មាន​ឡើង ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា មាស សុខ​សោភា កំពុង​តែ​ពិចារណា​ក្នុង​ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន តែ​មិន​ទាន់​កំណត់ពេល​ជាក់លាក់​នោះ​ទេ ។ មាស សុខ​សោភា ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ពេល​នេះ នាង​កំពុង​តែ​រវល់​ក្នុង​ការ​ថត​បទ ថ្មី​ៗ​ដែល​ជា​បទ​ប្រពៃណី សម្រាប់​ចេញ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ ។

មាស សុខ​សោភា បញ្ជាក់​ថា សម្រាប់​ការ​សម្រេចចិត្ត​ក្នុង​ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​នៅ​ពេល​ណា​នោះ នាង​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។

ជា​ការ​កត់សម្គាល់​មានការ​លើក​ឡើង​ថា ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​របស់ មាស សុខ​សោភា នេះ​នាង​អាច​នឹង​ពិចារណា​ចូល​មក​ជ្រក​នៅ​ក្នុង​ផលិត​ហង្ស​មាស​ដែល​ជា​ផលិត​ដ៏​ធំ​មួយ​។ ប្រសិនបើ​មាស សុខ​សោភា ពិតជា​ទៅ​ផលិត​ហង្ស​មាស​មែន​នោះ គេ​រំពឹង​ថា តារាចម្រៀង​រូប​នេះ​អាច​នឹង​ដ​ណ្តើ​បាន​ទីផ្សារ​ខ្ពស់​បន្ថែម​ទៀត ដោយសារ​តែ​នាង​មាន​អ្នកគាំទ្រ​ច្រើន​ស្រាប់ ។

ពាក់ព័ន្ធ​រឿង​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ណាមួយ​ពី​តារាចម្រៀង​មាស សុខ សោភា បាន​ទេ ខណៈ​ពេល​បងប្រុស​របស់​នាង​គឺ​លោក​មាស សុខ​រតនៈ ក៏​មិន​មានការ​ឆ្លើយ​តប​ណាមួយ​ឡើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ។

ករណី​ដែល​មាស សុខ​សោភា ពិតជា​ចាក​ចេញពី​ផលិត​ថោ​ន ទៅ​នៅ​ហង្ស​មាស ពិតប្រាកដ​មែន​នោះ​វា​នឹង​ធ្វើ​ឲ្យ​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​កាន់តែ​ខ្លាំង ព្រោះ​បាន​ប្រមូលផ្តុំ​ទៅ​ដោយ​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ