ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លួច​ដឹក​ដូច​ហែ​កឋិន​តែ​អស់លោក​មន្ត្រី​នាំ​គ្នា​ដេក​គង​ទាក់​ខ្លា​ធ្វើ​មិនដឹង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នកកាសែត​១​ក្រុម​បាន​ប្រទះ​ឃើញ​គោ​យន្ត​ចំនួន​៥​គ្រឿង​ដឹកឈើ​អារ​ពេញ​ដោយ​ក្នុង​១​គោ​យន្ត​ៗ​មាន​ចាប់ពី​៥​ទៅ​៦​ម៉ែត្រគូប​ដឹក​ឆ្លងកាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ទាំង​ថ្ងៃ​តែ​សម​ត្ថិ​ច្ច​ជំនាញ​ជា​អ្នក​បង្ក្រាប​បែរជា​នាំ​គ្នា​ដេក​យោលអង្រឹង​ធ្វើ​មិនឃើញ មិន​ឮ គឺ​មិន​ព្រម​បង្ក្រាប​នោះ​ឡើយ ។ ក្រុម​អ្នក​ដឹកឈើ​ខុសច្បាប់​ម្នាក់​ក្នុង​ចំណោម​គោ​យន្ត​ទាំង​៥​គ្រឿង​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ៖ ពួក​គាត់​បាន​ដឹកឈើ​នេះ​ចេញ​មក​ពី​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិសាត់…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នកកាសែត​១​ក្រុម​បាន​ប្រទះ​ឃើញ​គោ​យន្ត​ចំនួន​៥​គ្រឿង​ដឹកឈើ​អារ​ពេញ​ដោយ​ក្នុង​១​គោ​យន្ត​ៗ​មាន​ចាប់ពី​៥​ទៅ​៦​ម៉ែត្រគូប​ដឹក​ឆ្លងកាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ទាំង​ថ្ងៃ​តែ​សម​ត្ថិ​ច្ច​ជំនាញ​ជា​អ្នក​បង្ក្រាប​បែរជា​នាំ​គ្នា​ដេក​យោលអង្រឹង​ធ្វើ​មិនឃើញ មិន​ឮ គឺ​មិន​ព្រម​បង្ក្រាប​នោះ​ឡើយ ។

ក្រុម​អ្នក​ដឹកឈើ​ខុសច្បាប់​ម្នាក់​ក្នុង​ចំណោម​គោ​យន្ត​ទាំង​៥​គ្រឿង​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ៖ ពួក​គាត់​បាន​ដឹកឈើ​នេះ​ចេញ​មក​ពី​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិសាត់ ដោយ​បាន​បង់លុយ​ក្នុង​១​គោ​យន្ត​ៗ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រប់​ទីកន្លែង​ដោយ​ក្នុង​នោះ​នៅ​ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​នោះ​អស់​៤០​ម៉ឺន​រៀល​, បង់លុយ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅ​ឃុំ​បំ​ណ​ក់ ខេត្តពោធិ៍សាត់ ចំនួន​៤០​ម៉ឺន​រៀល​, បង់លុយ​អោយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្តុល ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន​៤០​ម៉ឺន​រៀល និង​បង់លុយ​អោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​បង់​៣០​ម៉ឺន​រៀល ។

ដោយឡែក​បង់​អោយ​ក្រុម​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ឈរជើង​នៅ​តាម​ទីតាំង​រដ្ឋបាល​ព្រៃឈើ​គ្រប់កន្លែង​គឺ​ក្នុង​១​អង្គភាព​ៗ​ចំនួន​១០​ម៉ឺន​រៀល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ្រប់កន្លែង​ពី​១​ទៅ​២​ម៉ឺន​រៀល​ទៀត​ទើប​ឆ្លងកាត់​រួច ។

ក្រោយ​ពី​បានឃើញ​បទល្មើស​ដឹកឈើ​ខុសច្បាប់​បែប​នេះ​ក្រុម​អ្នកកាសែត​បាន​រាយការណ៍​ទៅ​លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង តែ​ត្រូវ​លោក​ប្រាប់​ថា ៖ អោយ​ក្រុម​អ្នកកាសែត​ជួយ​ថតរូប​បទល្មើស​បញ្ជូន​រូបភាព​មក​អោយ​គាត់​មើល​សិន ! បើ​មាន​មែន​លោក​នឹង​បញ្ជារ​កូនចៅ​គាត់​អោយ​ចុះ​ទៅ​ចាប់ ព្រោះ​លោក​កំពុង​ជាប់​ប្រជុំ ។

ក្រោយ​ពី​អ្នកកាសែត​បាន​បាញ់​រូប​អោយ​លោក​មើល​តាម​តេ​ឡេ​ក្រាម​រួច​ហើយ គឺ​លោក​មិន​បាន​មើល​នោះ​ទេ ដោយ​ប្រាប់​ថា លោក​កំពុង​ជាប់​ប្រជុំ​គឺ​គេ​ទុក​ឱកាស​អោយ​បទល្មើស​គេចខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​តួនាទី​របស់​ខ្លួន​ឡើយ ។

ករណី​នេះ​ក្រុម​អ្នកកាសែត​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ជូន​លោក វន ស៊ី​ផា អភិបាលស្រុក​សាមគ្គី​មាន​ជ័យ ព្រោះ​បទល្មើស​បាន​ឆ្លង​ដែន​ពី​ស្រុក​ទឹកផុស​ចូល​ដល់​ស្រុក​សាមគ្គី​មាន​ជ័យ​ហើយ ពេល​នោះ​លោក​អភិបាលស្រុក​សាមគ្គី​មាន​ជ័យ​ក៏​បាន​បញ្ជារ​មន្ត្រី​អធិការ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សហការ​គ្នា​ចាប់​បាន​គោ​យន្ត​ដឹកឈើ​ខុសច្បាប់​២​គ្រឿង ចំណែក​គោ​យន្ត​៣​គ្រឿង​ទៀត​បាន​គេច​ចូល​ពួន​តាម​ផ្លូវ​បាត់​អស់​តែ​ម្តង ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​បាន​បញ្ជាក់​អោយ​ដឹង​ថា បទល្មើស​ព្រៃឈើ​បាន​ដឹក​ឆ្លងកាត់​ពី​ខេត្តពោធិ៍សាត់ មក​ស្រុក​ទឹកផុស​ជា​រៀងរាល់ថ្ងៃ​ដូច​គេ​ហែរ​កឋិន ប៉ុន្តែ​មិន​ដែល​ឃើញ​ជំនាញ​បង្ក្រាប​ម្តងណា​ឡើយ​ប៉ុន្តែ​យូរ​ៗ​ឃើញ​ចាប់​ម្តង​សង្ស័យ​សម្ងំ​ចាំ​យក​លុយ ។

ជុំវិញ​ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​ឯក​ឧត្ត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជួយ​ពិនិត្យ​មើល​កូនចៅ​ជា​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​អោយ​ខូច​ឈ្មោះ​ស្ថាប័ន​អស់ហើយ ព្រោះតែ​ដើម្បី​ប្រាក់​ភ្លេច​គិត​តួនាទី​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ