ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ផ្តល់​យោបល់​ហាមប្រើ​ស្មា​ត​ហ្វូ​ន​ក្នុង​បន្ទប់​គេងឬ​ពេល​ទទួលទាន​អាហារ​ទេ​…​ប្រយ័ត្ន !

5 ឆ្នាំ មុន

ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​ដើរ​ចេញពី​វា​ម្តងម្កាល ជា​ពិសេស​សម្រាប់​កុមារ​ដែល​កំពុង​តែ​លូតលាស់ ។ ក្នុង​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​ចក្រភព​អង់គ្លេស ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​សកម្មភាព​ដែល​អង្គុយ​ទល់​មុន​ស្គ្រី​ន​ទូរស័ព្ទ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​សតិ​របស់​កុមារ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​វេជ្ជសាស្ត្រ​ខាងលើ​បាន​ផ្តល់​មតិយោបល់​ដើម្បី​ជួយ​ដល់​អាណាព្យាបាល…

ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​ដើរ​ចេញពី​វា​ម្តងម្កាល ជា​ពិសេស​សម្រាប់​កុមារ​ដែល​កំពុង​តែ​លូតលាស់ ។

ក្នុង​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​ចក្រភព​អង់គ្លេស ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា​សកម្មភាព​ដែល​អង្គុយ​ទល់​មុន​ស្គ្រី​ន​ទូរស័ព្ទ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​សតិ​របស់​កុមារ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​វេជ្ជសាស្ត្រ​ខាងលើ​បាន​ផ្តល់​មតិយោបល់​ដើម្បី​ជួយ​ដល់​អាណាព្យាបាល និង​អ្នក​មើលថែ​ទាំ​កុមារ​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​កុមារ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ។

ក្នុង​នោះ​រួម​មានការ​មិន​អនុញ្ញាត​ឲ្យ​កុមារ​យក​ស្មា​ត​ហ្វូ​ន​ចូល​ក្នុង​បន្ទប់​គេង​ក្នុង​កំឡុង​ពេល​ចូល​ដំណេក​ជាដើម​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បានការ​គេង​គ្រប់គ្រាន់ ។

ពេល​ដែល​នៅ​សាលារៀន ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​គួរ​ប្រាប់​ដល់​កូន​ៗ​ឲ្យ​គោរព​តាម​បទបញ្ជា​សាលារៀន​ទាក់ទិន​នឹង​គ្រឿង​អេ​ឡិច​ត្រី​ណិ​ច និង​ប្រាប់​ដល់​កូន​ៗ​មិន​ឲ្យ​ប្រើ​ស្មា​ត​ហ្វូ​ន​ពេល​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ ឬ​ធ្វើ​សកម្មភាព​ដែល​តម្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាដើម ។

អ្នក​គួរតែ​បង្រៀន​កូន​ៗ​ពី​គ្រោះថ្នាក់​នៃ​ការ​ចែករំលែក​រូបភាព និង​ព​ត៌​មាន​លើ​អ៊ី​ន​ធើ​ណែ​ត ហើយ​ក្នុង​នាម​ជា​អាណាព្យាបាល អ្នក​ក៏​គួរ​តាមដាន​មើលរូប​ភាព​ដែល​កូន​ៗ​បង្ហោះ​និង​ចែករំលែក​ផង​ដែរ ។

ប្រសិនបើ​កូន​ៗ​អ្នក​ចំណាយ​ពេលវេលា​ច្រើន​លើ​ទូរស័ព្ទ អ្នក​គួរតែ​ជំរុញ​ដល់​ពួក​គេ​ឲ្យ​ចេញ​ធ្វើ​សកម្មភាព​ដែល​ប្រើ​កម្លាំងកាយ​ច្រើន ដូច​ជា​ការ​លេង​កីឡា​ជាដើម និង​ត្រូវ​តាមដាន​អាកប្បកិរិយា​របស់​កូន​ៗ​ពេល​ដែល​ពួក​គេ​ប្រើ​ស្មា​ត​ហ្វូ​ន ហើយ​ត្រូវ​ឲ្យ​ពួក​គេ​ដឹង​ថា​ពួក​គេ​អាច​និយាយ​ជាមួយ​អ្នក​បាន​គ្រប់ពេល​វា​លា ។

អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​សកម្មភាព​កូន​ៗ​ពេល​ដែល​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ផង​ដែរ ។

ជាមួយ​គ្នាន​ផង​ដែរ វេជ្ជបណ្ឌិត​ខាងលើ​បាន​កត់សម្គាល់​ដែរ​ថា​មិន​ទាន់​មានការ​ស្រាវជ្រាវ​ច្បាស់លាស​ទាក់ទិន​នឹង​ចំនួន​ម៉ោង​ច្បាស់លាស់​ដែល​កុមារ​អាច​ចំណាយ​លើ​ស្មា​ត​ហ្វូ​ន​ទេ ប៉ុន្តែ​អាណាព្យាបាល និង​អ្នក​មើលថែ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ៕

ប្រភព ៖ Download.cnet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ