ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ សម រ​ង្ស៊ី​ ប្រកាស​ឈប់​ភ្នាល់​ជា​មួយ​​​​សម្តេច​​ ហ៊ុន ​សែន

5 ឆ្នាំ មុន

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​សម រង្ស៊ី បាន​ប្រកាស​ថា ​ការ​ភ្នាល់​រវាង​លោក​និង​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​បាន​បញ្ចប់​ហើយ​ ។ លោក​បាន​ប្រកាស​បែប​នេះ ​កាលពី​ថ្ងៃ​ទី​២០…

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​សម រង្ស៊ី បាន​ប្រកាស​ថា ​ការ​ភ្នាល់​រវាង​លោក​និង​សម្តេច
​តេ​ជោ​ហ៊ុន ​សែន ​បាន​បញ្ចប់​ហើយ​ ។

លោក​បាន​ប្រកាស​បែប​នេះ ​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ​ខណ​:​ពេល​ដែល​ការ​ភ្នាល់​នោះ​ នឹង​ត្រូវ​ដឹង​ស​-ខ្មៅ​ត្រឹម​ថ្ងៃ​ទី​០៣​ មីនា ​ដែល​ជា​ថ្ងៃ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​ភ្នាល់​គ្នា ​លើ​ករណី​លោក​កឹ​ម ​សុខា​ ។​ ក្នុង​ការ​ភ្នាល់​នោះ​ លោកសម ​រង្ស៊ី​ បាន​និយាយ​ថា​ លោក​នឹង​សុខចិត្ត​ចូល​ឱ្យ​​ចាប់ខ្លួន ​បើសិនជា​លោក​កឹ​ម ​សុខា​ មិន​ត្រូវ​បាន​​ដោះ​លែង​ទេ​នោះ​ ។

ចំណែក​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​វិញ ​នឹង​ត្រូវ​លាលែង​ពី​តំណែង​ បើសិនជាលោក​​កឹ​ម ​សុខា​ ត្រូវ​បាន​ដោះ​លែង​មុន​ថ្ងៃ​ទី​០៣​ ខែ​មី​​នា​ ។

ខណ​:​ដែល​នៅ​តែ​ប្រហែល​១០​ថ្ងៃ​ទៀត ​ការ​ភ្នាល់​នោះ​នឹង​ត្រូវ​ដឹង​ស​-ខ្មៅ​នោះ ​គេ​គិត​ថា ​លោក​សម រ​ង្ស៊ី​មាន​​ល​ទ្ធ​ភាព​តិចតួច​ណាស់​​នឹង​អាច​ឈ្នះ​សម្តេច​តេ​ជោ​ ក្នុង​ការ​ភ្នាល់​នេះ ​។ ​ដូច្នេះ គេ​យល់​ថា ​លោក​សម
រ​ង្ស៊ី​ ប្រកាស​ឈប់​ភ្នាល់​ ពីព្រោះ​តែ​លោក​មើលឃើញ​តម្រុយ​​ដែល​ថា ​លោក​នឹង​ចាញ់ ​។

ប៉ុន្តែ​លោក​សម រ​ង្ស៊ី វិញ​ បាន​និយាយ​ថា​ លោក​ឈប់​ភ្នាល់​ ក៏​ព្រោះតែ​ការ​ភ្នាល់​នេះ​ មានការ​កែប្រែ​លក្ខ​ខណ្ឌ ​៕

អត្ថបទសរសេរ ដោយ