ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ស្រោម​ការពារ​ទូរស័ព្ទ​ជ្រើសរើស​បែប​ណា​ទើប​ត្រឹមត្រូវ​…​នេះ​ជា​វិធី !

5 ឆ្នាំ មុន

អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ចៀស​មិន​ផុត​ពី​ការ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ពួក​គេ​ធ្លាក់​ពី​ដៃ​ឡើយ​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​ឲ្យ​បែក​ខ្ចាយ​មួយ​រំ​ពេញ​ដែល​វា​ធ្លាក់​ដល់​ឥដ្ឋ ឬ​ដី​ដោយ​ប្រើ​ស្រោម​ទូរស័ព្ទ​ដែល​អាច​ការពារ​ទូរស័ព្ទ​បាន​ល្អ​និង​មាន​ប្រសិទ្ធិ​ភាព ។ បញ្ហា​ដដែល​ៗ​ដែល​អ្នក​ជួសជុល​ទូរស័ព្ទ​ភាគច្រើន​ជួប​ប្រទះ​ពេល​ដែល​អតិថិជន​របស់​ពួក​គេ​យក​ទូរស័ព្ទ​ទៅ​ជួសជុល​គឺ​ការ​បែ​កញ្ចក់​ស្គ្រី​ន​ទូរស័ព្ទ​ព្រោះ​វា​ងាយ​នឹង​បែក​ប្រេះស្រាំ​ជាងគេ​ពេល​ដែល​ធ្លាក់​ប៉ះ​នឹង​ជ្រុង​ទូរស័ព្ទ ។ ដូច្នេះ​អ្នក​គួរតែ​ជ្រើស​យក​ស្រោម​ទូរស័ព្ទ​ដែល​ធ្វើ​ឡើង​ពី​ស៊ី​លី​កូន ឬ​ជ័រ ដែល​គ្របដណ្តប់​ជ្រុង​ទូរស័ព្ទ​របស់​អ្នក ។ សម្រាប់​កម្រាស់​របស់​ស្រោម​ទូរស័ព្ទ​របស់​អ្នក​គឺ​សម្រប​តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ទេ…

អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ចៀស​មិន​ផុត​ពី​ការ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ពួក​គេ​ធ្លាក់​ពី​ដៃ​ឡើយ​ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​មិន​ឲ្យ​បែក​ខ្ចាយ​មួយ​រំ​ពេញ​ដែល​វា​ធ្លាក់​ដល់​ឥដ្ឋ ឬ​ដី​ដោយ​ប្រើ​ស្រោម​ទូរស័ព្ទ​ដែល​អាច​ការពារ​ទូរស័ព្ទ​បាន​ល្អ​និង​មាន​ប្រសិទ្ធិ​ភាព ។

បញ្ហា​ដដែល​ៗ​ដែល​អ្នក​ជួសជុល​ទូរស័ព្ទ​ភាគច្រើន​ជួប​ប្រទះ​ពេល​ដែល​អតិថិជន​របស់​ពួក​គេ​យក​ទូរស័ព្ទ​ទៅ​ជួសជុល​គឺ​ការ​បែ​កញ្ចក់​ស្គ្រី​ន​ទូរស័ព្ទ​ព្រោះ​វា​ងាយ​នឹង​បែក​ប្រេះស្រាំ​ជាងគេ​ពេល​ដែល​ធ្លាក់​ប៉ះ​នឹង​ជ្រុង​ទូរស័ព្ទ ។

ដូច្នេះ​អ្នក​គួរតែ​ជ្រើស​យក​ស្រោម​ទូរស័ព្ទ​ដែល​ធ្វើ​ឡើង​ពី​ស៊ី​លី​កូន ឬ​ជ័រ ដែល​គ្របដណ្តប់​ជ្រុង​ទូរស័ព្ទ​របស់​អ្នក ។ សម្រាប់​កម្រាស់​របស់​ស្រោម​ទូរស័ព្ទ​របស់​អ្នក​គឺ​សម្រប​តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ទេ ។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​ខ្លួនឯង នោះ​ស្រោម​ស្តើង​ក៏​អាច​ការពារ​ទូរស័ព្ទ​អ្នក​បាន​ដែរ ។

ប៉ុន្តែ​ស្រោម​ទូរស័ព្ទ​ដែល​មាន​កម្រាស់​ក្រាស និង​ធ្ងន់​មាន​ប្រសិទ្ធិ​ភាព​ជាង​ស្រោម​ស្តើង​ដែល​ល្អ​សម្រាប់​យុវវ័យ​ដែល​មានការ​ធ្វេសប្រហែស​ច្រើន ។

បញ្ហា​មួយទៀត​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​គឺ​ការ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ចូល​ទឹកជា​ដើម​ដែល​តែងតែ​កើតឡើង​បន្ទាប់​ពី​វិស្សមកាល ឬ​ការ​សម្រាក​ចុង​ស​ប្តា​ហ៍​តាម​មាត់សមុទ្រ ឬ​អាង​ហែល​ទឹកជា​ដើម ។ ប្រសិនបើ​អ្នក​ចូល​ចិត្តការ​ហែល​ទឹក និង​មានការ​ភ្លេចភ្លាំង​ច្រើន​នោះ​អ្នក​គួរ​ជ្រើស​យក​ស្រោម​ទូរស័ព្ទ​ដែល​មិន​ងាយ​ជ្រាប​ទឹក ឬ​អាច​ការពារ​ទូរស័ព្ទ​ពី​ការ​ចូល​ទឹកបាន ។

អ្នក​ចែកចាយ​ទូរស័ព្ទ​បន្ត​តែងតែ​ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើ​ស្គ្រី​ន​ការពារ​ទូរស័ព្ទ ហើយ​អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​ជ្រើស​យក​ស្គ្រី​ន​បិទ​ដែល​ធ្វើ​ពី​កញ្ចក់​ព្រោះ​វា​អាច​ការពារ​ការ​កូត​ល្អ​ជាង​ស្គ្រី​ន​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ច ។

អ្នក​គួរ​ជ្រើស​ស្គ្រី​ន​ដែល​មាន​កម្រាស់ 9H ព្រោះ​វា​មាន​កម្រាស់​ល្អ​ជាងគេ​សម្រាប់​ការពារ និង​នៅ​អាច​ឆ្លុះ​បញ្ចាំង​ស្គ្រី​ន​ទូរស័ព្ទ​របស់​អ្នក​បាន​ល្អ​ដដែល ប៉ុន្តែ​វា​ក៏​មិន​អាច​ការពារ​ស្គ្រី​ន​របស់​ទូរស័ព្ទ​អ្នក​ទាំងស្រុង​ដែរ​ប្រសិនបើ​មានការ​ទង្គិច​នៅ​ជ្រុង​ទូរស័ព្ទ​ជាដើម ដូច្នេះ​អ្នក​គួរ​ប្រើ​វា​ជាមួយនឹង​ស្រោម​ដែល​ការពារ​ជ្រុង​បាន​ល្អ ៕

ប្រភព ៖ Wired

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ