ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឌុ​ប​ម្តាយ​ទៅ​មើលល្ខោន បែរជា​ជួប​ជនសង្ស័យ​៣​នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ជាប់​ពាក់​ព័ន្ធ​អំពើ​ប្លន់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ក្របួច​បាន​ទាំងអស់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​ជន​រង​គ្រោះ​២​នាក់​ម្តាយ និង​កូន​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​ទៅ​មើល​ល្ខោនបាសាក់ ។ ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ជាប់​ពាក់​ព័ន្ធ​អំពើ​ប្លន់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ក្របួច​បាន​ទាំងអស់ ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ពី​ជន​រង​គ្រោះ​២​នាក់​ម្តាយ និង​កូន​ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​ទៅ​មើល​ល្ខោនបាសាក់ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ ជា បូ​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តាន​ង ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ វិត សុធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តាន​ង ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​៣-​ឈ្មោះ នុ​ត ហន ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ជីវ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៩ នៅ​ចំនុច​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ស្អំ ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ បង្ក​ឡើង​ដោយ​ជនល្មើស​ចំនួន​៣​នាក់ ខណៈ​ជន​រង​គ្រោះជា​កូន​កំពុង​ឌុ​ប​ម្តាយ​ទៅ​មើល​ល្ខោនបាសាក់​តាម​ជនបទ ។

ក្រោយ​កើត​មាន​អំពើ​ប្លន់​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​មេមត់ ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​បាន​កំណត់​មុខ សញ្ញា​តែ​រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ឈាន​ដល់​ការ ក្របួច​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ រួម​ទាំង​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​វិញ​ផង​ដែរ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ